ជាតិ
ទឹកស្ទឹងព្រែកត្នោតចំណុចស្ពាន៧មករា(កំពង់ទួល) ស្រកចុះច្រើន នៅព្រឹកនេះ
17, Oct 2020 , 10:44 am        
រូបភាព
ស្ថានភាពទឹកនៅស្ទឹងព្រែកត្នោតចំណុចស្ពាន៧មករា​(កំពង់ទួល)នៅព្រឹកថ្ងៃទី១៧ តុលា ឆ្នាំ២០២០នេះ។
ស្ថានភាពទឹកនៅស្ទឹងព្រែកត្នោតចំណុចស្ពាន៧មករា​(កំពង់ទួល)នៅព្រឹកថ្ងៃទី១៧ តុលា ឆ្នាំ២០២០នេះ។
ដោយ: ថ្មីៗ
កម្ពស់ទឹកស្ទឹងព្រែកត្នោត នៅចំណុចស្ពាន៧មករា (កំពង់ទួល) បានបន្តស្រកច្រើនបន្ថែមទៀត នៅព្រឹកថ្ងៃទី១៧ ខែតុលានេះ។ តាមការរាយការណ៍របស់អ្នកសារព័ត៌មានថ្មីៗ ដែលកំពុងស្ថិតនៅទីនោះ ទឹកនៅចំណុចស្ពាន៧មករា គឺស្រកចុះយ៉ាងច្រើនដល់ទៅប្រមាណ១ម៉ែត្រឯណោះ ខណៈកាលពីថ្ងៃទី១៦ តុលាម្សិលមិញ ក្រសួងធនធានទឹក បញ្ជាក់ថា ទឹកស្រកបានតែ ០.០៧ម៉ែត្រប៉ុណ្ណោះ។

 
លោក សឿន វណ្ណឌេត និងក្រុមការងារនៃសារព័ត៌មានថ្មីៗ បានរាយការណ៍ផ្ទាល់នៅទីនោះ។ សូមទស្សនាទិដ្ឋភាពដូចខាងក្រោម៖
 







© រក្សាសិទ្ធិដោយ thmeythmey.com