អត្ថបទពាណិជ្ជកម្ម
បង្កើត​ពាក្យស្លោក​ពាណិជ្ជកម្ម​សម្រាប់​បណ្ណាគា​រ ឈិន គ័ង ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ជា​ទឹកប្រាក់ ២ ០០០​ដុល្លារ​
19, Oct 2020 , 5:16 pm        
រូបភាព
​ប្រើ​ប្រាជ្ញា​របស់​អ្នក ដើម្បី​ទទួលបាន​ប្រាក់រង្វាន់ ២ ០០០ ដុល្លារ​។ កម្មវិធី​ស្វែងរក​ពាក្យស្លោក​ពាណិជ្ជកម្ម ដើម្បី​ទទួល​រង្វាន់​ធំ ពី​បណ្ណាគារ ឈិន គ័ង  ចាប់ផ្ដើម​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៨ ខែតុលា នេះហើយ​។ ក្នុង​រយៈពេល​ដែល​ម៉ាក​សម្ភារ​ការិយាល័យ​ដ៏​ល្បីល្បាញ​របស់​ចិន M&G បាន​ចូលមក ព្រះរាជាណាចក្រ​កម្ពុជា  ក្រុមហ៊ុន​បាន​ផ្ដោត​ក្នុង​ការបង្កើត និង​ផ្សព្វផ្សាយ​នូវ​ម៉ាក​សញ្ញា ឈិន គ័ង ដើម្បី​ផ្តល់ជូន​អតិថិជន​កម្ពុជា នូវ​ផលិតផល​សម្ភារ​ការិយាល័យ ដែលមាន​គុណភាព​កាន់តែ​ល្អ ដែល​ទន្ទឹមនឹងនេះ​ក៏​ជា​ផលិតផល​ប្រកបដោយ​គុណភាព​ពី​ប្រទេស​ចិន​ផងដែរ​។​
 
​កម្មវិធី​ស្វែងរក​ពាក្យស្លោក​ពាណិជ្ជ​កម្មនេះ នឹងត្រូវ​បានធ្វើ​ឡើង នៅ​ទូទាំងប្រទេស​កម្ពុជា ដោយ​អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា​ទាំងអស់ បង្ហាញ​សមត្ថភាព​របស់ខ្លួន​យ៉ាងសកម្ម​។ នេះ​មិន​ត្រឹមតែ​ជាការ​ប្រកួតប្រជែង​ប្រជាប្រិយភាព និង​ទេពកោសល្យ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ឱកាស​សំខាន់ ដើម្បី​លើកកម្ពស់​វប្បធម៌​ប្រពៃណី​របស់​កម្ពុជា និង​វប្បធម៌​ម៉ាក ឈិន គ័ង ផងដែរ​។ បណ្ណាគារ ឈិន គ័ង នឹង​បន្ត​ជួយ​ដល់​ការអភិវឌ្ឍ​ផ្នែក​ទីផ្សារ និង​វប្បធម៌​នៅ​កម្ពុជា​។​
 


​តារា​ល្បី​ក្នុង​បណ្ដាញ​សង្គម និង​អ្នកជំនាញ​ផ្នែក​អក្សរសាស្ត្រ ជាការ​រួមផ្សំ​ដ៏​ប្លែក​អស្ចារ្យ ដែល​នាំមក​នូវ​បទពិសោធន៍​ថ្មី​សន្លាង​។ កម្មវិធី​នេះ មិន​ត្រឹមតែ​បាន​អញ្ជើញ​តារា​ល្បី​ក្នុង​បណ្ដាញ​សង្គម​នៅ​កម្ពុជា មក​ផ្សព្វផ្សាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​អញ្ជើញ ក្រុម​អ្នកជំនាញ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ ចូលរួម​ធ្វើជា​គណៈកម្មការ​ផងដែរ ពោលគឺ​មាន​អ្នក​ដែល​ប្រជាប្រិយភាព និង​ជំនាញ​វិជ្ជាជីវៈ​ទន្ទឹមគ្នា​។ ការធ្វើ​ដូច្នេះ គឺជា​ការចូលរួម​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​នេះ​ឲ្យ​បាន​ទូលាយ និង​ធានាថា​ការប្រកួតប្រជែង​មាន​ភាព​បើកចំហ និង​យុត្តិធម៌​។​
 
​លោកអ្នក​អាចដាក់​ពាក្យស្នើសុំ​ចូលរួម​ក្នុង​កម្មវិធី​នេះ ចាប់ពីពេលនេះ រហូតដល់​ថ្ងៃទី ២៨ ខែតុលា​។ អ្នក​អាច​ចូលរួម​ដោយ​ការផ្ញើ​សារ​ផ្ទាល់ មកកាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក (M&G Cambodia)​។ ការជ្រើសរើស​ទាយ​តម្លៃ​ជា​សាធារណៈ នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី ២៨ ខែតុលា ដែល​នឹង​ជ្រើសរើស​រង្វាន់​ទី​១ ចំនួន 0១ រូប និង​រង្វាន់​ឆ្នើម​ចំនួន ១០ រូប​។ អ្នកឈ្នះ​រង្វាន់​ឆ្នើម​នឹង​ទទួលបាន​ឱកាស​ការងារ នៅក្នុង​បណ្ណាគារ ឈិន គ័ង ថែមទាំង​មានឱកាស ក្លាយជា​ទូត​សុ​ឆន្ទៈ​របស់​បណ្ណាគារ ឈិន គ័ង​។ ពិធី​ប្រគល់​រង្វាន់​នៃ​កម្មវិធី​នេះ នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី ២៨ ខែតុលា នៅ​ពហុ​កី​ឡ​ជាតិ​អូឡាំពិក ក្នុង​រាជធានី​ភ្នំពេញ​។​
  




​លក្ខខណ្ឌ​តម្រូវ​៖
១.​មានចំណេះដឹង និង​យល់ដឹង​គ្រប់គ្រាន់ អំពី​បណ្ណាគារ ឈិន គ័ង​។​
២.​ប្រើពាក្យ​មាន​ភាព​ច្នៃប្រឌិត មិនមាន​កំណត់​ចំនួន​ពាក្យ​ទេ ត្រូវ​សមស្រប​នឹង​រូបភាព​របស់​បណ្ណាគារ ឈិន គ័ង​។​
3. ងាយ​យល់ ងាយស្រួល​ក្នុងការ​ចងចាំ និង​ផ្សព្វផ្សាយ​។​
​អំពី​រង្វាន់​៖
​រង្វាន់​ទី​១៖ (​ចំនួន ១ រូប​)
​រង្វាន់​ជា​សាច់ប្រាក់ ២ ០០០ ដុល្លារ និង​សម្ភារ​ការិយាល័យ​ដែលមាន​តម្លៃ​ស្មើនឹង ១០០០ ដុល្លារ + ការបញ្ចុះ​តម្លៃ​ចំនួន ៣០% អស់​មួយជីវិត នៅតាម​បណ្ណាគារ ឈិន គ័ង គ្រប់​សាខា​ទាំងអស់​។​
​រង្វាន់​ឆ្នើម​៖ (​ចំនួន ១០ រូប​)
​រង្វាន់​ជា​សាច់ប្រាក់ ២០០ ដុល្លារ​សម្រាប់​ម្នាក់ និង​សម្ភារ​ការិយាល័យ ដែលមាន​តម្លៃ​ស្មើនឹង​១០០ ដុល្លារ​។​
 
​ព័ត៌មាន​សង្ខេប​អំពី​ក្រុមហ៊ុន​៖
M&G ក្នុងនាម​ជា​ផលិតករ​នៃ​សម្ភារ​ការិយាល័យ​ធំជាងគេ​មួយ នៅលើ​ពិភពលោក និង​ជា​អ្នកផ្គត់ផ្គង់​សម្ភារ​ការិយាល័យ​រួមបញ្ចូល​គ្នា នូវ​គុណ​តម្លៃ​ច្នៃប្រឌិត និង​គុណសម្បត្តិ​សេវាកម្ម​។ M&G តែងតែ​ប្តេជ្ញា​ធ្វើ​ឲ្យ​ការរៀនសូត្រ និង​ការបំពេញ​ការងារ កាន់តែ​មាន​ភាព​រីករាយ​និង​មាន​ប្រសិទ្ធភាព​ជាង​មុន​។ ក្រុមហ៊ុន​នេះ មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន និង​មាន​សួន​ឧស្សាហកម្ម​ទំហំ ៥០០.០០០ ម៉ែត្រការ៉េ​។ នៅ​ឆ្នាំ ២០១៩ មន្ទីរពិសោធន៍​ឈិន គ័ង ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ ដោយ​សេវាកម្ម​វាយតម្លៃ​ថ្នាក់ជាតិ របស់​ប្រទេស​ចិន សម្រាប់​ការវាយតម្លៃ​អនុលោមភាព (CNAS) ដែលមាន​សមត្ថភាព​ត្រួតពិនិត្យ ស្របតាម​កម្រិត​ពិភពលោក​។​




 
​ផលិតផល​របស់ M&G ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស និង​តំបន់​ចំនួន ១១០​។ បណ្ណាគារ ឈិន គ័ង លក់រាយ​មាន​ជិត ៨ ម៉ឺន​កន្លែង នៅ​ទូទាំងប្រទេស​ចិន និង​មាន​ដៃគូ​នៅ​ទូទាំង​ពិភពលោក​។ ក្រុមហ៊ុន បាន​បន្ត​រក្សា​កំណើន​យ៉ាង​លឿន​ទ្វេដង ក្នុង​រយៈពេល​ដប់ឆ្នាំ​កន្លងមក​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ផលិតផល​ផ្សេងៗ របស់​បណ្ណាគារ ឈិន គ័ង អាច​ត្រូវបាន​គេ​មើលឃើញ នៅក្នុង​សន្និសីទ APEC វេទិកា Boao Forum for Asia សន្និសីទ​នាយក​ប្រតិបត្តិ​សកល និង​សន្និសីទ​ជាន់ខ្ពស់​ថ្នាក់ជាតិ​ដទៃទៀត ដែល​បង្ហាញ​ពី​ចក្ខុវិស័យ​របស់ M&G ក្នុងការ​បង្កើត «​ម៉ាក​សម្ភារ​ការិយាល័យ​លំដាប់​ពិភពលោក​»៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com