អត្ថបទពាណិជ្ជកម្ម
មណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល ជាកន្លែងទទួលទានអាហារ និងពិភាក្សាជំនួញដ៏ពេញនិយម សម្រាប់បុគ្គលិកក្រុមហ៊ុន និងអង្គការនានា
20, Oct 2020 , 11:30 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០៖ មណ្ឌលផ្សារទំនើបជីប ម៉ុង ណូរ៉ូម៉ល ទទួលបានការពេញនិយមកាន់តែច្រើនឡើង ជាប្រចាំ បន្ទាប់ពីស្ថានភាពកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ត្រូវបានគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព។
តាមការសង្កេតមើលពីចរាចរភ្ញៀវចេញចូល ផ្សារទំនើបថ្មីសន្លាងមួយនេះ និងតួលេខដែលទទួលបានពីប្រធានគ្រប់គ្រង មណ្ឌលផ្សារទំនើបនេះ ចរាចរណ៍ចេញ-ចូលផ្សាររបស់ភ្ញៀវកាន់តែមានកំណើនឡើងជាប្រចាំ នូវកម្រិត ១០% រៀងរាល់ខែ ក្នុងរយៈពេល ៣ខែចុងក្រោយនេះ។ 
 


លោក រិទ្ធី ដែលបម្រើការងារឲ្យក្រុមហ៊ុនឯកជនមួយ ដែលមានទីស្នាក់ការក្នុងសង្កាត់បឹងកេងកង បានបង្ហាញនូវហេតុផល ដែលខ្លួនតែងតែនាំក្រុមការងារ មកទទួលអាហារថ្ងៃត្រង់នៅមណ្ឌលផ្សារទំនើបនេះថា៖«បើគិតទៅពី Office ខ្ញុំ មកទីតាំងនេះគឺជិត អាចដើរមកបាន។  ហើយនៅក្នុងមណ្ឌលផ្សារទំនើបហ្នឹង មានជម្រើសច្រើន ទាំងម្ហូប ខ្មែរ ចិន ថៃ ជប៉ុន វៀតណាម អឺរ៉ុប ដែលមាននៅហាងដូចជា On the Table, Sakura, Louisiana Chicken, Santafe, Dim Sum Emperors Cambodia, Sukiyaki, Mikasa Fusion & Longue, Ganh, Banana Leaf ហើយបើភេសជ្ជៈវិញមានទាំងតែគុជ Fire Tiger, Chatime រួមជាមួយកាហ្វេ Starbucks ទៀត»។ 
 

 
កំពុងអង្គុយជជែកគ្នាអំពីការងារ ជាមួយដៃគូរបស់ខ្លួននៅក្នុងហាងកាហ្វេ Starbucks លោក កែវ សុវណ្ណី មន្រី្តរាជការ បានឲ្យដឹងថា មណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល ជាទីតាំងល្អបំផុត សម្រាប់លោកក្នុងការណាត់ជជែកពីការងារផ្សេងៗ ជាមួយមិត្តភក្តិរបស់លោក។ លោក សុវណ្ណី បន្តថា៖«ទីតាំងផ្សារនេះ ស្ថិតនៅចំកណ្តាលទីក្រុងតែម្តង ហើយការិយាល័យមិត្តភក្តិរបស់ខ្ញុំ ភាគច្រើនគឺនៅជុំវិញទីនេះ ហើយទិដ្ឋភាពនៅជុំវិញក៏ស្រឡះល្អ មើលឃើញសកម្មភាពជុំវិញខ្លួន បូករួមជាភាពសម្បូរបែបនៃម្ហូប និងទំនិញនៅទីនេះផងដែរ។ រីឯរចនាម៉ូដនៃមណ្ឌលផ្សារទំនើបនេះ គឺស្អាតប្លែកខុសពីម៉ល ដទៃតែម្តង»៕












(អត្ថបទពាណិជ្ជកម្ម) 

© រក្សាសិទ្ធិដោយ thmeythmey.com