អត្ថបទពាណិជ្ជកម្ម
សម្តេច ហេង សំរិន ផ្ដល់​លិខិត​ថ្លែងអំណរគុណ​ដល់​អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ចំពោះ​ការផ្ដល់​ជា​ជំនួយ​ដល់​ប្រជាជន​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​
20, Oct 2020 , 10:52 am        
រូបភាព
​ភ្នំពេញ​៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ផ្ដល់ជូន​លិខិត​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ចំពោះ​ការផ្ដល់​ជា​ជំនួយ​ដល់​ប្រជាជន​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ជា​បន្តបន្ទាប់​។​
 
​ជាមួយនឹង​ពាក្យ​ថា «​ទឹកជំនន់​គឺ​គ្មាន​មេត្តា តែ​មនុស្ស​មាន​ក្ដី​ស្រលាញ់​» ឯកឧត្តម​អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ព្រី​នស៍ ហូល​ឌី​ង គ្រុប បាន​បំពេញ​ទំនួល​ខុសត្រូវ​សង្គម​របស់ខ្លួន​យ៉ាងសកម្ម ដោយបាន​ផ្ដល់ជំនួយ​ជា​អង្ករ ចំនួន ១០០ តោន មី​ចំនួន ៣០០ កេស​ធំ និង​ទឹកបរិសុទ្ធ​ចំនួន ១០០០ កេស គិត​ជា​ទឹកប្រាក់​សរុប ៧៥០០០ ដុល្លារ​អាមេរិក ដល់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ដើម្បី​ជួយ​ដល់​ប្រជាជន ដែល​កំពុង​រងគ្រោះ​ដោយ​បាតុភូតធម្មជាតិ​ទឹកជំនន់​។ 




 
​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ចុះហត្ថលេខា​លើ​លិខិត​ថ្លែងអំណរគុណ​ដោយផ្ទាល់​ជូន​ឯកឧត្តម​អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ដើម្បី​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​រប​ស់​ឯកឧត្តម​អ្នកឧកញ៉ា ចេ​ន ហ្ស៊ី​។​
 
​យោងតាម​ព័ត៌មាន​ដែល​ចេញផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​កម្ពុជា​នៅ​ថ្ងៃទី ១៥ ខែតុលា​នេះ ខេត្ត​ក្រុង​ចំនួន ១៩ នៅ​ទូទាំងប្រទេស​ត្រូវបានរ​ង​គ្រោះ​ដោយ​ទឹកជំនន់​ដែល​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់ ១៣ នាក់ ក្នុងនោះ​មាន​កុមារ ៥ នាក់​។ ប្រជាជន​ចំនួន ១២.៣៧៦ នាក់​ត្រូវបាន​ជម្លៀសចេញ ហើយ ១៩៣.២៦៨ នាក់​បាន​រង​ផលប៉ះពាល់​។​
 
​គួរ​បញ្ជាក់ថា ក្រុមហ៊ុន​ព្រី​នស៍ ហូល​ឌី​ង គ្រុប មាន​អាជីវកម្ម​គ្របដណ្តប់​លើ​វិស័យ​អចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ឡូ​ជី​ស្ទីក បច្ចេកវិទ្យា ភោជនីយដ្ឋាន ការកម្សាន្ត និង​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត ព្រមទាំង​ជា​សហគ្រាស​ចម្រុះ​ខ្នាត​ធំ​លំដាប់​កំពូល​នៅ​កម្ពុជា​ផងដែរ​។ បន្ថែម​ពីនេះ អង្គការ​មូលនិធិ​សប្បុរសធម៌ ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន  ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត (​ខេ​ម​បូ​ឌា​) គ្រុប បានរៀបចំ​សកម្មភាព​សប្បុរសធម៌​នៅ​កម្ពុជា​សរុប​ជាង ២៤០ លើក ដែល​បាន​បរិច្ចាគ​ថវិកា​និង​សម្ភារៈ​ជាង ៧,៧២ លាន​ដុល្លារ​អាមេរិក និង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ជាង ៣២ ម៉ឺន​នាក់​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com