ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ដឹង​ទេ​អាហារ​អ្វី​គួរ​និង​មិនគួរ​ទទួល​ទានពេល​ឈឺបំពង់ក​?
26, Oct 2020 , 8:59 pm        
រូបភាព
​ដឹង​ទេ​ថា​អ្នក​គួរ​ចៀសវាង ឬ​គួរ​ញ៊ាំ​អាហារ​អ្វីខ្លះ​នៅពេល​ជួបប្រទះ​បញ្ហា​ឈឺបំពង់ក​? អាហារ​មួយចំនួន​អាច​បណ្ដាល​អា​ការៈឈឺចាប់​កាន់តែខ្លាំង​ក្លា​ឡើង​នោះ​ការដឹង​ពីអ្វី​ដែល​គួរ ឬ​មិនគួរ​ទទួលទាន​គឺ​ចាំបាច់​ណាស់​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​គួរ​ទទួលទាន ឬ​ត្រូវ​ចៀសវាង​កំឡុងពេល​ឈឺបំពង់ក ៖

 
​អាហារ​គួរ​ទទួលទាន​
១. ក្រូចឆ្មារ​និង​ទឹកឃ្មុំ​
 
​ការរួមបញ្ចូល​គ្នា​រវាង​ទឹកឃ្មុំ​និង​ក្រូចឆ្មារ គឺមាន​ប្រសិទ្ធភាព​ណាស់​សម្រាប់​ព្យាបាល​អា​ការៈឈឺ​បំពង់ក​ដោយ​វា​ជួយ​កាត់បន្ថយ​ការ​រលាក​។ អ្នក​អាច​លាយ​ទឹកឃ្មុំ ១ ស្លាបព្រា​ពេញ និង​ទឹក​ក្រូចឆ្មារ​ស្រស់​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ ១ កែវ កូរ​អោយ​សព្វ សឹម​ទទួលទាន​អោយបាន​ញឹកញាប់​រហូតដល់​អាកា​រៈ​ធូរស្បើយ​។​
 
២. ស្ពៃក្ដោប​ឆ្អិន​
 
​ស្ពៃក្ដោប​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ដែល​នឹង​ជួយ​ឱ្យ​អ្នក​ឆាប់​ជាសះស្បើយ​មិន​ត្រឹមតែ​បំបាត់​ឈឺ​ក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រួមទាំង​ជំងឺ​ផ្ដាសាយ ឬ​គ្រុន​ផ្ដាសាយធំ និង​សូម្បីតែ​ក្អក​។ អ្នក​អាច​ឆា​ស្ពៃក្ដោប​ជាមួយ​ប្រេង​អូ​លីវ រួច​រោយ​រមៀត​ម៉ដ្ឋ​ពីលើ​បន្តិច​។​
 
៣. ទឹក​
 
​ដើម្បី​ឆាប់​ជាសះស្បើយ ការរក្សា​ជាតិ​សំណើម​ក្នុង​បំពង់ក គឺ​ពិតជា​សំខាន់​ណាស់​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​អ្នក​គួរ​ទទួលទាន​ទឹក​អោយបាន​ច្រើន​គ្រប់គ្រាន់​។​
 
៤. ចេក​ក្រឡុក​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ វីតាមីន C និង​សារធាតុចិញ្ចឹម​សំខាន់​ផ្សេងទៀត​ដែល​ជួយ​ព្យាបាល​អា​ការៈឈឺ​បំពង់ក ក្អក និង​ផ្ដាសាយ​។​
 
៥. តែ​
 
​មិនថាតែ​ស ខ្មៅ អូ​ឡុង ឬ​តែ​បៃតង គឺ​សុទ្ធ​តែមាន​ប្រសិទ្ធភាព​ជួយ​ព​ន្លឿ​ន​រយៈពេល​ជាសះស្បើយ​នៃ​អា​ការៈឈឺ​បំពង់ក​។​
 
៦. ខ្ញី​
 
​ខ្ញី​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក និង​បាក់តេរី ដូច្នេះ​ការទទួល​ទាន​តែ​ខ្ញី គឺ​ជួយ​ឲ្យ​អ្នក​ឆាប់​ជាសះស្បើយ​។ អ្នក​អាច​ទទួលទាន​តែ​ខ្ញី​បាន​ផងដែរ​។​
 
​អាហារ​គួរ​ចៀសវាង​
១. ផ្លែឈើ​រសជាតិ​ជូរ​
 
​នោះ​ក៏​ព្រោះតែ​ផ្លែឈើ​រសជាតិ​ជូរ ពិសេស​ផ្លែ​ម្នាស់ ស្ត្រ​បឺ​រី ស្វាយ ក្រូច ទំពាំងបាយជូរ គឺមាន​ផ្ទុក​
​ជាតិ​អាស៊ីត​ខ្ពស់​ដែល​អាច​នឹង​ធ្វើអោយ​បំពង់ក​រមាស់​ឈឺ​កាន់តែខ្លាំង​។​
 
២. ប៉េងប៉ោះ​
 
​ប៉េង​បោះ​ក៏មាន​ផ្ទុក​ជាតិ​អាស៊ីត​ខ្ពស់​ដែល​មិនល្អ​សម្រាប់​បំពង់ក​ដែល​កំពុង​ឈឺ​ផងដែរ​។ 
 
៣. អាហារ​ហឹរ​
 
​ការទទួល​ទាន​អាហារ​ហឹរ​កំឡុងពេល​ឈឺបំពង់ក​នឹងធ្វើ​អោយ​អា​ការៈឈឺចាប់​កាន់តែខ្លាំង​ក្លា​ឡើង​។​ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ចៀសវាង​ទទួលទាន​អាហារ​ប្រភេទ​នេះ​មួយរយៈ​សិន​។​
 
៤. អាហារ​រឹង​
 
​អាហារ​រឹង ឬ​ស្រួយ​អាចធ្វើអោយ​ការឈឺចាប់​កាន់តែ​កើនឡើង​ខណៈដែល​វា​បង្ក​ការ​កកិត​ខ្លាំង​នឹង​បំពង់ក​។​ការទទួល​ទាន​អាហារ​ប្រភេទ​នេះ​ក៏​ធ្វើអោយ​អា​ការៈឈឺ​បំពង់ក​យូរ​ជាសះស្បើយ​ផងដែរ​។​
 
៥. កាហ្វេ​និង​គ្រឿង​ស្រវឹង​
 
​ភេសជ្ជៈ​ទាំងពីរ​នេះ​មិន​ត្រឹមតែ​អាច​បង្ក​ការ​រលាក​បន្ថែម​លើ​បំពង់ក ប៉ុន្តែ​ក៏​ធ្វើអោយ​រាងកាយ​ខ្វះ​ជាតិ​ទឹក​ដែល​នឹង​ធ្វើអោយ​ស្ថានភាព​កាន់តែ​អាក្រក់​ឡើង​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​ចៀសវាង​ទទួលទាន​មួយ​
​រយៈ​សិន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com