ជាតិ
ពីនេះ ពីនោះ
រមៀត ជួយ​ព្យាបាល​ដំបៅ​ក្រពះ​
29, Oct 2020 , 11:59 pm        
រូបភាព
​ដោយ​៖ ស៊ុ​ល រ៉​វី​
​រមៀត​ជា​រុក្ខជាតិ​បន្ត​ពូជ​ដោយ​មើម ដែល​គេ​ដាំ​ប្រើ​ជា​គ្រឿងទេស​ស្លរ ។ យោងតាម សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា មើម​រមៀត​ស្ងួត ឫ​ស្រស់​នេះ ជា​ឱសថ​សម្រាប់​ព្យាបាល​ដំបៅ​ក្រពះ ជំនួយ​ដល់​ការរំលាយ​អាហារ ឆ្អល់ពោះ ហើមពោះ ហើមពោះ រាក​មូល ក្អក រលាក​អញ្ចាញធ្មេញ ។

 
​ព្យាបាល​រាំងរដូវ ចុក​ខ្នង ចុក​ក្រោម​ឆ្អឹងជំនី កើត​លឿង ។ រមៀត​លាយ និង​ទឹក​ក្រូចឆ្មារ សម្រាប់​លាប​របួស ខ្ទាំ ថ្លស់​គ្រេច រមាស់ ដំបៅក្លាយ​ជាដើម ។  ដាំ​ផឹក ៣​ទៅ ៩​ក្រាម ក្នុង​មួយថ្ងៃ (​មើម​ក្ដឿង​) ។ ថ្នាំ​ម្សៅ ប្រើ​ម្ដង ០,៥​ក្រាម បួន​ដង​ក្នុង​មួយថ្ងៃ ។ 
 
​ហាម​ប្រើ​ច្រើន​ហួសប្រមាណ​អាច​បណ្ដាលអោយ​រលាក​ដំបៅ​ក្រពះ​វិញ និង មិនអាច​ប្រើ​សម្រាប់ ស្ត្រី​មានគភ៌​បានឡើយ ។​
 
(​សារព័ត៌មាន​ថ្មីៗ​២៥ រាជធានី​-​ខេត្ត ដកស្រង់​ចេញពី​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា​របស់​ក្រសួងសុខាភិបាល​)​។ ទំព័រ 107
 
 

Tag:
 ឱសថ​
  រមៀត
© រក្សាសិទ្ធិដោយ thmeythmey.com