ជាតិ
ពីនេះ ពីនោះ
ទឹកស្ទឹង​ព្រែក​ត្នោត បន្ត​ស្រក ០.៦០ ម៉ែត្រ​ទៀត​
30, Oct 2020 , 11:23 am        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុកក្រសួងក្រសួងធនធានទឹក និងឧតុនិយម
រូបភាពពីទំព័រហ្វេសប៊ុកក្រសួងក្រសួងធនធានទឹក និងឧតុនិយម
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ទឹកស្ទឹង​ព្រែក​ត្នោត បាន​បន្ត​ស្រក​ចុះ​០.៦០ ម៉ែត្រ នៅ​ថ្ងៃទី​៣០ តុលា​នេះ ធៀប​នឹង​ល្ងាចម្សិលមិញ​។ នេះ​បើតាម​ការជូនដំណឹងរ​បស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។

 
​តាម​ប្រភព​ដដែល កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត នៅ​ទំនប់​៧​មករា នា​ថ្ងៃទី​៣០ ខែតុលា​នេះ គឺ​កម្ពស់​ទឹក​ខាងមុខ​ទ្វារ ៤,៨០ ម៉ែត្រ ស្រក​ចុះ ១,៨៧ ម៉ែត្រ ធៀប​នឹង​កម្ពស់​ទឹក​អតិបរមា ៦,៦៧ ម៉ែត្រ កាលពី​ថ្ងៃទី​១៤ ខែតុលា​។ ចំណែក​កម្ពស់​ទឹក​ហូ​រលើ​ទំនប់​បង្ហៀរ ០,០០ ម៉ែត្រ ស្មើ​ទំនប់​បង្ហៀរ រីឯ​កម្ពស់​ទឹក​ខាងក្រោយ​ទ្វារ ៣,៤០ ម៉ែត្រ​៕
 

Tag:
 ស្ទឹង​ព្រែក​ត្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com