ជាតិ
ពីនេះ ពី​នោះ ៖ ការបង្កើត​ងាយស្រួល​ទេ តែ​ធ្វើអោយ​ដំណើរការ​ជាការ​លំបាក!
18, Nov 2013 , 10:41 am        
រូបភាព
មនុស្ស​គ្រប់រូប​តែងតែ​ប្រាថ្នា​ចង់​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង និង​សម្រាប់​ខ្លួនឯង។ ប៉ុន្តែ​នេះ​គឺ​មិនមែនជា​រឿង​ងាយ​ដូច​ចិត្ត​ចង់​នោះទេ។


អ្នកជំនួញ​មួយចំនួន បាន​បញ្ចេញ​ទស្សនៈ​ថា ការបង្កើត​អាជីវកម្ម ឬ​ការបង្កើត​ក្រុមហ៊ុន​មួយ​មិនមែនជា​ការលំបាក​ទេ ពីព្រោះ គេ​ត្រូវការ​តែ​ដើមទុន និង​ការសិក្សា​ទីផ្សារ​ដើម្បី​ដាក់អោយ​ដំណើរការ​ប៉ុណ្ណោះ។

ប៉ុន្តែ​អ្វីដែល​ជាការ​លំបាក​បំផុត គឺ​ធ្វើ​យ៉ាងដូចម្តេច​អោយ​អាជីវកម្ម​នោះ​ដើរទៅ​មុខ រីក​ធំធាត់​ឡើង និង​ជំហាន​បន្ទាប់មកទៀត ថែរក្សា​អោយ​អាជីវកម្ម​នោះ​រីក​ធំធាត់​ដោយមាន​និរន្តរភាព ពោលគឺ​មិន​ប្រឈម​នឹង​ការដួលរលំ​ទៅវិញ៕




© រក្សាសិទ្ធិដោយ thmeythmey.com