អន្តរជាតិ
បោះឆ្នោត​អាមេរិក​៖ សមាជិកសភា​តំណាង​ថ្មី​ទាំងអស់​មកពី​រដ្ឋ​ញូ​វ​ម៉ិ​ក​ស៊ិ​ក សុទ្ធតែជា​ស្ត្រី​
04, Nov 2020 , 8:29 pm        
រូបភាព
លោកស្រីតំណាងរាស្ត្រDeb Haaland។ រូបភាព៖ AP
លោកស្រីតំណាងរាស្ត្រDeb Haaland។ រូបភាព៖ AP
ដោយ:
​សមាជិកសភា​តំណាង​អាមេរិក​ថ្មី​ទាំងបី​មកពី​រដ្ឋ​ញូ​វ​ម៉ិ​ក​ស៊ិ​ក សុទ្ធតែជា​ស្ត្រី​។ នេះ​បើតាម​លទ្ធផល​បណ្ដោះ​ការបោះឆ្នោត​ជ្រើសរើស​សមាជិកសភា​តំណាង​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា​។



​រដ្ឋ​ញូ​វ​ម៉ិ​ក​ស៊ិ​ក មាន​អាសនៈ​បី​ក្នុង​សភា​តំណាង​របស់​អាមេរិក​ស​ម្រា​ប់​នីតិកាល​ទី​១១៧ ។ បើតាម​កាសែត New York Times សមាជិកសភា​ទាំងបី​ដែល​ជាប់ឆ្នោត សុទ្ធតែជា​ស្ត្រី​ទាំងអស់​។ ក្នុងចំណោម​សមាជិកសភា​តំណាង​ទាំង​៣ មាន​២​រូប មកពី​បក្ស​ប្រជាធិបតេយ្យ និង​១​រូប​មកពី​បក្ស​សាធារណរដ្ឋ​។​
 
​ក្នុង​សង្កា​ត់ទី​១ ដែលមាន​មួយ​អាសនៈ លោកស្រី Deb Haaland មកពី​បក្ស​ប្រជាធិបតេយ្យ​យកឈ្នះ​បេ​ក្ខ​ជ​នារី Michelle Garcia Holmes មកពី​បក្ស​សាធារណរដ្ឋ​ដោយ​សំឡេង​៦០​ភាគរយ ទល់នឹង​៤០​ភាគរយ​។​
 
​ក្នុង​សង្កា​ត់ទី​២ លោកស្រី Yvette Herrell មកពី​បក្ស​សាធារណរដ្ឋ ផ្តួល​អតីត​សមាជិកសភា​មកពី​បក្ស​ប្រជាធិបតេយ្យ​លោកស្រី Xochitl Torres Small ដោយ​សំឡេង​៥៣​ភាគរយ ទល់នឹង​៤៦​ភាគរយ​។ រីឯ​សង្កា​ត់ទី​៣ វិញ​លោកស្រី Teresa Leger Fernandez មកពី​បក្ស​ប្រជាធិបតេយ្យ​យកឈ្នះ លោកស្រី Alexis Johnson មកពី​បក្ស​សាធារណរដ្ឋ ដោយ​សំឡេង​ង​៥៥​ភាគរយ ទល់នឹង​៤៤​ភាគរយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com