ជាតិ
ពីនេះ ពីនោះ
ខេត្តតាកែវ មាន​ប្រាសាទបុរាណ និង​តំបន់​ទេស​ស​ចរណ៍​ដ៏​ទាក់ទាញ​ជាច្រើន​
07, Nov 2020 , 9:59 pm        
រូបភាព
តាកែវ​, ទេសចរណ៍​, ប្រាសាទបុរាណ​EY
តាកែវ​, ទេសចរណ៍​, ប្រាសាទបុរាណ​EY
​ដោយ​៖ ស៊ុ​ល រ៉​វី​
​តាកែវ ជា​ខេត្ត​មួយ​មាន​សក្ដានុពល​ផ្នែក​ទេសចរណ៍​បែប​ប្រវត្តិសាស្ត្រ វប្បធម៌ និង​ធម្មជាតិ ដែលមាន​ស្ថាបត្យកម្ម​បុរាណ​ជាច្រើន​នៅក្នុង​ខេត្ត​មួយ​នេះ ដូចជា ប្រាសាទបុរាណ សំណង់​គ្រឹះ​បុរាណ វត្ត​បុរាណ ទួល​បុរាណ និង​កន្លែង​ផ្សេងៗ​ទៀត​។ ស្ថាបត្យកម្ម​បុរាណ និង​ទីតាំង​ទេសចរណ៍​ក្នុង​ខេត្ត ជា​កត្តា​ដ៏​សំខាន់​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ប្រមាណ ៦០​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំៗ​។



​បើតាម​បញ្ជី​ស្ថានីយ​បុរាណ​នៅ​ប្រទេស​កម្ពុជា  របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តតាកែវ មាន​ប្រាសាទបុរាណ​ចំនួន​១៦ សំណង់​គ្រឹះ​ប្រាសាទ​បាក់បែក​ចំនួន​៦ ទួល​បុរាណ​ចំនួន​២៥ វត្ត​បុរាណ​ចំនួន​៣១៣ និង​ស្រះ​ដែលជា​ទីតាំង​យក​ថ្ម​ចំនួន​៣​។ ស្ថាបត្យកម្ម​ក្នុង​ខេត្ត​នេះ បាន​រំលេច​នូវ​ព្រលឹង​នៃ​ស្ថាបត្យកម្ម រូប​បដិមា វប្បធម៌ និង​សា​សា​នា​។​
 
​តំបន់​វប្បធម៌​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​ចំនួន​៥​កន្លែង មានដូចជា ភ្នំ​ដា ភ្នំ​បា​យ៉ង់​កោរ ភ្នំ​ជី​សូរ្យ ភ្នំ​តា​ម៉ៅ និង ប្រាសាទតាព្រហ្ម នៅ​ទន្លេបាទី ព្រមទាំង​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ​២​កន្លែង គឺ​ភ្នំ​ខ្លែង និង​ភ្នំ​ជីតា​ពេជ្រ​។ ជាមួយគ្នានេះ ខេត្តតាកែវ មាន​រមណីយដ្ឋាន​ធម្មជាតិ​មួយកន្លែង គឺ​ជ្រោះ​ផ្អោ​ក និង​រមណីយដ្ឋាន​ទេសចរណ៍​កែច្នៃ​មួយកន្លែង​ទៀត គឺ​កំពូល​ពេជ្រ​។ 
 
​ក្នុងចំណោម​ទីតាំង​រមណីយដ្ឋាន​ទេសចរណ៍​ទាំងអស់នេះ តំបន់​ទេសចរណ៍​ចំនួន​៦​កន្លែង ដែល​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ច្រើន គឺ​ភ្នំ​ជី​សូរ្យ ភ្នំ​តា​ម៉ៅ ទន្លេបាទី កំពូល​ពេជ្រ ភ្នំ​ដា និង​ជ្រោះ​ផ្អោ​ក​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com