ជាតិ
សង្គមជាតិ
ក្រសួងមហាផ្ទៃ ប្រកាសឱ្យប្រើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ដែលមានសុវត្ថិភាពខ្ពស់ជាងមុន
15, Nov 2020 , 4:30 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយ៖ ប៉ូ សុភា 

ក្រសួងមហាផ្ទៃ ចេញគំរូរអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ឱ្យពលរដ្ឋប្រើប្រាស់ ដើម្បីសុវត្ថិភាពជាងអត្តសញ្ញាណចាស់ ។ នេះបើតាមក្រសួងមហាផ្ទៃ។



ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងស្តីពីការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីដែលមានសញ្ញាសុវត្ថិភាពខ្ពស់  ដែលហៅជាភាសារអង់គ្លេសថា Hologram កាលពីថ្ងៃទី១១ វិច្ឆិកាថា៖ «ការដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណប្រភេទថ្មីរបស់ក្រសួងមហាផ្ទៃនេះក្នុងគោល ផ្តល់ឱ្យពលរដ្ឋបានប្រើប្រាស់នូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុវត្ថិភាពខ្ពស់ និងមានលក្ខណៈពិសេសជាងមុន»។ 
 
បើតាមក្រសួងមហាផ្ទៃ ពលរដ្ឋដែលកំពុងប្រើប្រាស់អត្តសញ្ញាណប័ណ្ណចាស់ អាចបន្តប្រើប្រាស់បានរហូតដល់អស់សុពលភាព សឹមប្ដូរថ្មី៕ 
 

Tag:
 អត្តសញ្ណាណប័ណ្ណ
  សញ្ជាតិខ្មែរ
  ថ្មី
  ប្រើប្រាស់
© រក្សាសិទ្ធិដោយ thmeythmey.com