អត្ថបទពាណិជ្ជកម្ម
អីយ៉ា​! តារា​៤​ក្រុម ត្រៀមខ្លួន​ធ្វើជា​ម្ចាស់​ពានរង្វាន់​កម្មវិធី «​សង្វៀន​ម្ហូប​» រដូវ​កាល​ទី​១
16, Nov 2020 , 3:32 pm        
រូបភាព
​ឆ្លងកាត់​ការប្រកួត​ចម្អិនម្ហូប​យ៉ាង​ស្វិតស្វាញ​ពី​សំណាក់​តារា​សម្តែង និង តារាចម្រៀង​អស់​ជាច្រើន​សប្តាហ៍ នៅពេលនេះ​កម្មវិធី​សង្វៀន​ម្ហូប​បាន​រកឃើញ​ក្រុម​ឆ្នើម​ចំនួន ៤​ក្រុម  ត្រៀមខ្លួន​ប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ដណ្តើមយក​ទឹកប្រាក់ ២០​លាន​រៀល និង ពានរង្វាន់ «​សង្វៀន​ម្ហូប​» រដូវ​កាល​ទី​១​។​




 
​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពោលគឺ​ថ្ងៃទី​១៩ ខែវិច្ឆិការ ខាងមុខនេះ កម្មវិធី​ប្រកួតប្រជែង​ចម្អិនម្ហូប​ខ្មែរ​ដែលមាន​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា នោះ​គឺ​កម្មវិធី «​សង្វៀន​ម្ហូប​»  នឹង​ឈាន​ជើង​ចូលដល់​វគ្គ​ផ្តាច់ព្រ័ត្រ​។  ក្នុងនោះ​វត្តមាន​តារាចម្រៀង និង តារា​សម្តែង​ចំនួន ៤​ក្រុម នឹងមាន​វត្តមាន​ប្រកួតប្រជែង បន្ទាប់ពី​ពួកគេ​ឆ្លងកាត់​ការប្រកួត​ចម្អិនម្ហូប​យ៉ាង​ស្វិតស្វាញ​អស់​ជាច្រើន​សប្តាហ៍​។ តារា​ទាំង​៤​ក្រុម​នោះ​មានដូចជា​៖ 
 
​ក្រុមទី​១៖ កញ្ញា យ៉េ​យ៉េ និង កញ្ញា Pancake 


​ក្រុមទី​២៖ លោក ច​ន ច័ន្ទដារ៉ា និង កញ្ញា ពៅ លីដា​


​ក្រុមទី​៣៖ លោក ប៉ែន ភ័ក្ត្រ​សុធា​រិ​ទ្ធ និង កញ្ញា រឿន​ណាត​


​ក្រុមទី​៤៖ លោក ធាន និង អ្នកនាង ឡោម លក្ខិណា​

​ផលិតករ​កម្មវិធី «​សង្វៀន​ម្ហូប​» អ្នកនាង យុគ ចិន្តា បាន​លើកឡើងថា​៖ ក្រៅពី​ការបង្ហាញ​សម្ថ​ត​ភាព​ចម្អិន របស់​តារា​ល្បី ៗ​ដែលជា​Idol របស់​មហាជន កម្មវិធី​នេះ​មាន​ទិសដៅ​សំខាន់​ក្នុងការ​គាស់កកាយ​នូវ​របៀប​ចម្អិនម្ហូប​របស់​ខ្មែរ  ដែរ​ជា​ប្រពៃណី និង វប្បធម៌​ដែលមាន​តាំងពី​យូរលុង​ណាស់​មកហើយ អោយ​អ្នកទស្សនា​បាន​ស្គាល់​។ ក្នុងនោះ​កម្មវិធី​បាន​ស្រាវជ្រាវ​ម្ហូប​ខ្មែរ​នៅតាម​តំបន់​នានា យកមក​ធ្វើជា​វិញ្ញ​សារ​សម្រាប់​ការប្រកួត​។ 
 
​ជាការ​កត់សម្គាល់​តារា និង អ្នកទស្សនា​មួយចំនួន​បាន​ស្គា​ល់ពីឈ្មោះ​មុខម្ហូប ប៉ុន្តែ​មិនទាន់​យល់ច្បាស់​ពី​របៀប​នៃ​ការ​ចម្អិន​។ ក្រៅពីនេះ​កម្មវិធី «​សង្វៀន​ម្ហូប​» ក៏​ជា​ស្ពាន​ត​ផ្ជា​ប់រ​វាង​ភ្ញៀវ​អន្តរជាតិ និង​ប្រពៃណី​ម្ហូប​ខ្មែរ ដែលជា​ផ្នែក​មួយ​ជួយ​ដល់​វិស័យ​ទេសចរណ៍ ព្រោះថា​វិស័យ​ម្ហូបអាហារ​គឺ​ដើរ​ទន្ទឹមគ្នា​នឹង​វិស័យ​ទេសចរណ៍​។​
 
​សូម​រំលឹក​ឡើងវិញ​ថា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី «​សង្វៀន​ម្ហូប​» នឹង​ធ្វើឡើង​ថ្ងៃទី​១៩ ខែវិច្ឆិការ ដោយមាន​ការចាក់ផ្សាយ​ក្នុង​ស្ថានីយទូរទស្សន៍​CTN វេលា​ម៉ោង ៨:០០​នាទី​យប់​។  ក្នុងនោះ​ចំណោម​តារា​ទាំង​៤​ក្រុម គឺមាន​តែមួយ​ក្រុម​តែប៉ុណ្ណោះ ដែល​នឹង​ក្លាយទៅជា​ម្ចាស់​ទឹកប្រាក់ ២០​លាន​រៀល ម្ចាស់​មេដាយមាស និង ពានរង្វាន់​កម្មវិធី «​សង្វៀន​ម្ហូប​» រដូវ​កាល​ទី​១៕
 



(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

Tag:
 Mytv
© រក្សាសិទ្ធិដោយ thmeythmey.com