កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ អេក្វាទ័រ​លត់​កូ​ឡុំ​ប៊ី ៦-១ ឯ​ប្រេ​ស៊ី​ល និង​អា​ហ្ស​ង់​ទីន​បន្ត​ឈ្នះ​
18, Nov 2020 , 2:31 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អេក្វាទ័រ បាន​យកឈ្នះ​កូ​ឡុំ​ប៊ី​ក្នុង​លទ្ធផល ៦-១ ក្នុងការ​ប្រកួត​ជម្រុះ World Cup ឆ្នាំ​២០២០ នៅ​កាតា ប្រចាំ​តំបន់​អាមេរិក​ឡាទីន នៅ​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា​នេះ​។ កូ​ឡុំ​ប៊ី​របូត​គ្រាប់​ស៊ុត ៦ គ្រាប់​ក្នុង​វគ្គ​ជម្រុះ​បាល់ទាត់​ពិ​ភ​លោក​ជា​លើកដំបូង​ក្នុង​រយៈពេល ៤៣ ឆ្នាំ​ចុងក្រោយ​។ ប្រេ​ស៊ី​ល និង​អា​ហ្ស​ង់​ទីន​ទទួលបាន​៣​ពិន្ទុ​រៀងខ្លួន​។​



​អេក្វាទ័រ​ដែល​ខកខាន​មិនបាន​ចូលរួម​ប្រកួត​បាល់ទាត់​ពិភពលោក​នៅ​ឆ្នាំ ២០១៨ រកបាន ៤ គ្រាប់​ក្នុង​តង់​ទី​១ ដោយ Robert Arboleda, Angel Mena, Michael Estrada និង Xavier Arreaga មុនពេល James Rodriguez ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​ឲ្យ​កូ​ឡុំ​ប៊ី​១​គ្រាប់​វិញ​នៅ​នាទី​៤៥​។ របស់ ក្នុងការ​កាត់បន្ថយ​ឱនភាព​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​មុន​ចប់​តង់​ទី ១​។​
 
​នៅ​វគ្គ​ទី​២ អេក្វាទ័រ​បន្ថែម​២​គ្រាប់​ទៀត​ដោយ​កីឡាករ Gonzalo Plata និង Pervis Estupinan​។ ចប់​ការប្រកួត អេក្វាទ័រ​ឈ្នះ​កូ​ឡុំ​ប៊ី ៦-១​។ នេះ​ជា​ការរក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ដ៏​ច្រើន​បំផុត​ចំនួន​៦​គ្រាប់ ក្នុងចំណោម​គ្រាប់​បាល់​ដែល​អេក្វាទ័រ​រកបាន​ក្នុងការ​ប្រកួត​១៦​លើកចុងក្រោយ​របស់​ពួកគេ​ជាមួយ​ក្រុម​ក្នុង​តំបន់​អាមេរិក​ឡាទីន​។​
 
​តាមរយៈ​ជ័យជម្នះ​នេះ អេក្វាទ័រ​បាន​ឡើងទៅ​កាន់​ចំណាត់ថ្នាក់​ទី​៣​ក្នុង​តារាង​ពិន្ទុ​នៃ​វគ្គ​ជម្រុះ​ទ្វីបអាមេរិក​ខាងត្បូង​ដែលមាន​១០​ប្រទេស ដោយ​រកបាន​៩​ពិន្ទុ​ពី​ការប្រកួត​៤​លើក​។​
 
​ដោយឡែក ប្រេ​ស៊ី​ល​នៅតែ​បន្ត​រកបាន​ជ័យជម្នះ​របស់ខ្លួន​ទាំង​៤​ប្រកួត ក្រោយ​ឈ្នះ​អ៊ុយ​រូ​ហ្គា​យ ២-០​។ ក្រុម​រហស្សនាម​ស៊ាំ​បា​ឈរ​កំពូល​តារាង​ដោយ​ទទួលបាន​១២​ពិន្ទុ​ពេញ តាម​ពីក្រោយ​ដោយ​អា​ហ្ស​ង់​ទីន​ដែលមាន​១០​ពិន្ទុ​។ អា​ហ្ស​ង់​ទីន​ក៏​មិនទាន់​ស្គាល់​ចាញ់​នៅឡើយ​ដែរ ក្នុងនោះ​ចំណោម​៤​ប្រកួត ឈ្នះ​៣ និង​ស្មើ​មួយ​។ ប្រកួត​លើកចុងក្រោយ​ឈ្នះ​ប៉េ​រូ ២-០៕

Tag:
 World Cup
  អេក្វាទ័រ
© រក្សាសិទ្ធិដោយ thmeythmey.com