COVID-19
អន្តរជាតិ
ករណីកូវីដ-១៩ ឡើងដល់ជាង៥៦លាននាក់ហើយ
18, Nov 2020 , 5:17 pm        
រូបភាព
ដោយ: រួបរួម
ករណីវិជ្ជមានកូវីដ-១៩ ឡើងដល់ជាង៥៦លាននាក់ទូទាំងពិភពលោក ដែលក្នុងនោះ មានស្លាប់ជាង១.៣៤លាននាក់ និងសះស្បើយជាង៣៩លាននាក់។ នេះបើយោងតាមទិន្នន័យដែលតាមដានដោយសាកលវិទ្យាល័យ Johns Hopkings University នាល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា។



ប្រទេសចំនួន១១ មានករណីឆ្លងលើសពី១លាន ដោយសហរដ្ឋអាមេរិក ជាង១១.៦៩លាន, ឥណ្ឌា ជាង៨.៩១លាន, ប្រេស៊ីល ជាង៥.៩១លាន, បារាំង ជាង២.០៣លាន, រុស្ស៊ី ជាង១.៩៩លាន, អេស្ប៉ាញ ជាង១.៥៣លាន, ចក្រភពអង់គ្លេស ជាង១.៤១លាន, អាហ្សង់ទីន ជាង១.៣២លាន, កូឡុំប៊ី ជាង១.២១លាន និងម៉ិកស៊ិក ជាង១.០១លាន។

ប្រទេសចំនួន៩ មានករណីលើសកន្លះលាន ពោលគឺចន្លោះពីជាង៥២ម៉ឺន ទៅជាង៩៣ម៉ឺន ក្នុងនោះរួមមាន ប៉េរូ អាល្លឺម៉ង់ អ៊ីរ៉ង់ ប៉ូឡូញ អាហ្វ្រិកខាងត្បូង អ៊ុយក្រែន បែលហ្ស៊ិក ស៊ីលី និងអ៊ីរ៉ាក់។

នៅអាស៊ី ឥណ្ឌូណេស៊ី ស្ថិតនៅចំណាត់ទីបួន ដែលជាង៤៧ម៉ឺនករណី នាំមុខបង់ក្លាដែស តួកគី ហ្វីលីពីន ប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត អ៊ីស្រាអែល ណេប៉ាល់ ហ្ស៊កដានី អេមីរ៉ាតអារ៉ាប់រួម គូវែត កាតា កាហ្សាក់ស្ថាន អូម៉ង់ អាមេនី ជប៉ុន និងលីបង់។ កម្ពុជា មាន៣០៤ករណី ក្នុងនោះព្យាបាលសះស្បើយ២៩១ករណី។

ក្នុងចំណោមអ្នកស្លាប់ជាង១.៣៤លាននាក់ មាន ជាង២៥ម៉ឺននាក់នៅសហរដ្ឋអាមេរិក ជាង១៦ម៉ឺននាក់នៅប្រេស៊ីល ជាង១៣ម៉ឺននាក់នៅឥណ្ឌា និងជិត១០ម៉ឺននាក់នៅម៉ិកស៊ិក។ ប្រទេសដែលមានអ្នកស្លាប់ខ្ទង់ម៉ឺននាក់ រួមមាន ចក្រភពអង់គ្លេស អ៊ីតាលី បារាំង អ៊ីរ៉ង់ អេស្ប៉ាញ អាហ្សង់ទីន ប៉េរូ រុស្ស៊ី កូឡុំប៊ី អាហ្វ្រិកខាងត្បូង ឥណ្ឌូណេស៊ី ស៊ីលី បែលហ្ស៊ិក អាល្លឺម៉ង់ អេក្វាឌ័រ អ៊ីរ៉ាក់ តួកគី ប៉ូឡូញ កាណាដា និងអ៊ុយក្រែន៕


© រក្សាសិទ្ធិដោយ thmeythmey.com