COVID-19
ជាតិ
កូវីដ-១៩៖ ករណីទី៣០៨នៅកម្ពុជា គឺស្ត្រីខ្មែរ-អាមេរិកអាយុ៦២ឆ្នាំដែលទើបមកពីសហរដ្ឋអាមេរិក
28, Nov 2020 , 7:26 am        
រូបភាព
ក្រសួងសុខាភិបាលនាព្រឹក​ថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា នេះ បាន​ប្រកាសពី​ករណីវិជ្ជមានកូវីដ-១៩ មួយករណីទៀតនៅ​កម្ពុជា ដែលជាករណីទី៣០៨។ ជាមួយ​គ្នានេះ អ្នកជំងឺ​ម្នាក់ទៀត បានជា​សះស្បើយ ដែលរក្សា​ចំនួន​អ្នកបន្ត​ព្យាបាល​នៅ​៩នាក់។



ស្ត្រីខ្មែរអាមេរិក អាយុ​៦២​ឆ្នាំ ដែលមានអាសយដ្ឋាននៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ​បាន​តេស្តឃើញវិជ្ជមាន​ក្រោយមក​ដល់​កម្ពុជា​នា​ថ្ងៃទី​២៦ ខែវិច្ឆិកា។ គាត់បាន​ធ្វើ​ដំណើរពីសហរដ្ឋអាមេរិក ហើយ​បន្ត​ជើងហោះហើរពីកូរ៉េខាងត្បូងជាមួយ​មនុស្ស​៧៣នាក់ទៀត។ អ្នកផ្សេង​ទៀតដែលអវិជ្ជមាន​ត្រូវធ្វើ​ចត្តាឡីស័ក​១៤ថ្ងៃ នៅសណ្ឋាគារផ្សេងៗគ្នា ខណៈអ្នកជំងឺត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

រីឯករណីសះស្បើយ គឺ​ស្ត្រីអាមេរិកអាយុ​៣៥​ឆ្នាំ។

បច្ចុប្បន្ន អ្នកជំងឺកូវីដ-១៩នៅកម្ពុជា មាន​៣០៨ករណី ក្នុងនោះសះស្បើយ​២៩៩ករណី ហើយ​អ្នក​ជំងឺ៦នាក់បន្តព្យាបាលនៅពេទ្យមិត្តភាពខ្មែរ-សូវៀត និង​៣នាក់ទៀត នៅមណ្ឌល​សុខភាពចាក់អង្រែ៕

© រក្សាសិទ្ធិដោយ thmeythmey.com