COVID-19
ជាតិ
ក្រសួងសុខាភិបាលបង្ហោះរូបអ្នកកើតកូវីដ-១៩ ពីរនាក់ ដើម្បីទប់ស្កាត់ការឆ្លងទ្រង់ទ្រាយធំ
05, Dec 2020 , 5:50 pm        
រូបភាព
សូមអភ័យទោសចំពោះការបង្ហោះរូបអ្នកវិជ្ជមានកូវីដ-១៩ ប៉ុន្តែនេះជាការសម្រេចរបស់រដ្ឋាភិបាលក្នុងគោលបំណងទប់ស្កាត់​ការឆ្លងសហគមន៍ទ្រង់ទ្រាយធំ
សូមអភ័យទោសចំពោះការបង្ហោះរូបអ្នកវិជ្ជមានកូវីដ-១៩ ប៉ុន្តែនេះជាការសម្រេចរបស់រដ្ឋាភិបាលក្នុងគោលបំណងទប់ស្កាត់​ការឆ្លងសហគមន៍ទ្រង់ទ្រាយធំ
ដោយ: ថ្មីៗ
សិទ្ធិឯកជនភាព? បរិបទកូវីដ-១៩ ទំនៀមទម្លាប់ និងក្រមសីលធម៌មួយចំនួនបានប្រែប្រួល។ តាមរយៈសារជាសំឡេងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឲ្យបញ្ចេញអត្តសញ្ញាណអ្នកកើតកូវីដ-១៩ ជាពិសេសអ្នកជំងឺក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដើម្បីទប់ស្កាត់ការចម្លងសហគមន៍ទ្រង់ទ្រាយធំ។



ក្រសួងសុខាភិបាលភិបាល នាល្ងាចថ្ងៃសៅរ៍ ទី៥ ខែធ្នូ នេះ បានចេញប្រកាសពីសេចក្តីសន្និដ្ឋានរបស់ខ្លួនទាក់ទងនឹងប្រភពនៃការចម្លងវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២៨វិច្ឆិកា។ ជាមួយគ្នានេះ ក្រសួងបានបង្ហោះរូបថត បុគ្គល២រូប គឺស្ត្រីឈ្មោះ ឆែម សុនីតា អាយុ៣០ឆ្នាំ និងបុរសឈ្មោះ តាំង សេវិនអាប់ អាយុ៤២ឆ្នាំ ដែលត្រូវបានសន្និដ្ឋានថា ជាអ្នកចម្លងមុនគេ។

បើតាមក្រសួង អ្នកទាំងពីរជាករណីជាសះស្បើយ ក្រោយការបង្ករោគ ហើយដែលអាចជាប្រភពទីមួយនៃការចម្លងសម្រាប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ពីករណីនាំចូលមកកម្ពុជានាអំឡុងខែតុលា ឆ្នាំ២០២០ កន្លងមក។

«ទោះបីជាជាមិនមានរោគសញ្ញាក៏ដោយ ត្រូវមកធ្វើតេស្តដោយយកវត្ថុសំណាក និងពិនិត្យឈមនៅតាមមន្ទីរពេទ្យខេត្តដែលលោកអ្នកស្នាក់នៅ»។ នេះជាការអំពាវនាវរបស់ក្រសួងសុខាភិបាល ដល់អ្នកដែលធ្លាប់មានទំនាក់ទំនងផ្ទាល់ និងមិនផ្ទាល់ជាមួយអ្នកជំងឺទាំងពីរខាងលើ ពីថ្ងៃទី១៤ ខែតុលា ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។

អ្នកពាក់ព័ន្ធទាំងនោះ អាចយកវត្ថុសំណាក និងពិនិត្យឈាមនៅតាមមន្ទីរពេទ្យខេត្ត រីឯអ្នកនៅភ្នំពេញ ត្រូវទៅធ្វើតេស្តនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ។

គិតត្រឹមថ្ងៃទី៥ ខែធ្នូ នេះ អ្នកឆ្លងកូវីដ-១៩ នៅកម្ពុជា មាន៣៤៥ករណី ដោយ៣០៥ករណី បានជាសះស្បើយ។ ក្នុងនោះផងដែរអ្នកឆ្លងពីព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ឡើងដល់២៩នាក់ ក្នុងចំណោមវត្ថុសំណាកជាង១ម៉ឺនដែលត្រូវបានធ្វើតេស្ត៕


© រក្សាសិទ្ធិដោយ thmeythmey.com