អត្ថបទពាណិជ្ជកម្ម
តារាចម្រៀង​កំពុង​ពេញនិយម ឡ​រ៉ា ម៉ម ត្រូវបាន​ជ្រើសរើស​ជា​ឯកអគ្គរាជទូត​សុច្ឆន្ទៈ​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ហ្វ​ត​តេ ឡាយ​ហ្វ៍​
07, Dec 2020 , 6:59 pm        
រូបភាព
​តារាចម្រៀង និង​នាយក​ប្រតិបត្តិ​ផលិតកម្ម បារមី ឡ​រ៉ា ម៉ម មាន​គោលបំណង​ផ្សព្វផ្សាយ និង​បញ្ជ្រាប​កេរ្តិ៍ឈ្មោះ​របស់ ហ្វ​ត​តេ ក្នុងសង្គម​យុវវ័យ​ខ្មែរ​
 


​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ហ្វ​ត​តេ ឡាយ​ហ្វ៍ អឹ​សួ​រ៉ិ​នស៍​(​ខេ​ម​បូ​ឌា​) ម​.​ក នៅថ្ងៃនេះ​បានប្រកាស​ជ្រើសរើស កញ្ញា ឡ​រ៉ា ម៉ម ដែលជា​តារាចម្រៀង និង​ជានា​យក​ប្រតិបត្តិ​នៃ​ផលិតកម្ម បា​រា​មី ជា​ឯកអគ្គរាជទូត​សុច្ឆន្ទៈ​ទីមួយ​របស់ខ្លួន​។ ការជ្រើសតាំង​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ការចេញ​នូវ​វីដេអូ​តន្ត្រី​ដ៏​ល្បី​ដែលមាន​ចំណងជើង​ថា “Be With You” នៅ​ខែ វិច្ឆិកា​នេះ​ដែលមាន​ការចូលរួម​ពី កញ្ញា ឡ​រ៉ា ម៉ម​, វណ្ណដា និង​ក្រុម​ប៉ូ​ឡា​រិច​។ វីដេអូ​ដែល​ទទួលបាន​ការចូល​ទស្សនា​ជាង ១,៥ លាន​ដង​រួចមកហើយ​នេះ ត្រូវបាន​ផលិតឡើង និង​ចូលរួម​សហការ​ជាមួយ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ហ្វ​ត​តេ ឡាយ​ហ្វ៍​។​
 
​លោក Charles Cheo ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ធានារ៉ាប់រង ហ្វ​ត​តេ បាន​មានប្រសាសន៍ថា “​យុវជន​ដែល​ទើបតែ​ចាប់ផ្តើម​ប្រឡូក​នៅក្នុង​វិស័យ​ការងារ និង​បង្កើត​ក្រុមគ្រួសារ​ផ្ទាល់ខ្លួន គឺជា​ក្រុម​អតិថិជន​គោលដៅ​ដែល​យើង​តែងតែ​ព្យាយាម​ផ្សព្វផ្សាយ​ពត៌មាន​ឱ្យដល់​ពួកគាត់ ប៉ុន្តែ​វា​មាន​ភាពលំបាក​បន្តិច​ដោ​យ​សារ​វិសាលភាព​ទូលំទូលាយ​នៃ​ពត៌មាន​ជាច្រើន រួមទាំង​ពត៌មាន​ក្នុង​ប្រព័ន្ធ​ឌីជីថល ដែល​បាន​នឹង​កំពុង​ប្រកួតប្រជែង​គ្នា​ឆក់យក​ចំណាប់អារម្មណ៍​របស់​ពួកគាត់​។ យើងខ្ញុំ​មាន​ក្តីរំភើប​រីករាយ​ក្រៃលែង​ដែល​បាន​ចាប់​ដៃគូ​សហការ​ជាមួយ កញ្ញា ឡ​រ៉ា ម៉ម និង​សិល្បករ​ដទៃទៀត​របស់ ផលិតកម្ម បា​រា​មី​។ ពួកគេ​នឹង​នាំមក​នូវ​ភាព​ច្នៃប្រឌិត ប្លែក​ថ្មី ដែល​អនុញ្ញាតឱ្យ​ពួកគេ​មានលទ្ធភាព​ខ្ពស់​ក្នុងការ “​ការដណ្ដើម​ចំណាប់អារម្មណ៍​ក្នុង​ប្រព័ន្ធ​ឌីជីថល​” និង​ជួយ​ជំរុញ​កេរ្តិ៍ឈ្មោះ ហ្វ​ត​តេ និង​ផ្សព្វផ្សាយ​ផលិតផល​ក៏ដូចជា​ពត៌មាន​ផ្សេងៗ​ដែល​យើង​បាន​នឹង​កំពុងផ្តល់​ជូនទៅ​កាន់​ទី​ផ្សារ​។ "Be With You" គឺជា​ភាពជោគជ័យ​ដ៏​ធំធេង​មួយ ហើយ​យើង​ជឿជាក់ថា ក្នុងពេល​ដ៏​ខ្លី​ខាងមុខ ពួកគេ​នឹង​នាំយក​នូវ​អ្វី​ថ្មី​បន្ថែមទៀត​។ "
 


​កញ្ញា ឡ​រ៉ា ម៉ម បាន​មានប្រសាសន៍ថា “​ជាទូទៅ សេវា​ធានារ៉ាប់រង​មិនមែនជា​ផលិតផល​ដែល​គេ​យកមក​ផ្សាភ្ជាប់​ជាមួយនឹង​សិល្បៈ​បែប Pop ឬ​យុវវ័យ​នោះទេ ប៉ុន្តែ​ឋិត​នៅក្នុង​គ្រា​ដ៏​លំបាក​មួយ​នេះ​យើង​គួរតែ​ផ្សាភ្ជាប់​នឹង​សិល្បៈ​បែប Pop និង​យុវវ័យ ពីព្រោះ​វា​បានបង្ហាញ​នូវ​សារៈសំខាន់​យ៉ាងខ្លាំង​នៃ​ការរៀបចំ​ផែនការ​ទុកជាមុន​ដើម្បីឱ្យ​ប្រាកដថា​គ្រប់​ក្រុមគ្រួសារ​ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់បំផុត​មិន​ថា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។ នាង​ខ្ញុំ​មានការ​កោតសរសើរ ហ្វ​ត​តេ ជា​យូរ​មកហើយ​ដោយសារ ហ្វ​ត​តេ ជា​ក្រុមហ៊ុន​មួយ​ដែលមាន​ភាព​ច្នៃប្រឌិត​ខ្ពស់​។ នេះ​ជា​មូល​ហេតុដែល​ធ្វើឱ្យ​នាង​ខ្ញុំ​មាន​ក្ដីរំភើប​រីករាយ​ក្រៃលែង​ដែល​បាន​ក្លាយជា​ឯកអគ្គរាជទូត​សុច្ឆន្ទៈ​តំបូង​គេ​បង្អស់​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ហ្វ​ត​តេ ឡាយ​ហ្វ៍​។ ”​

© រក្សាសិទ្ធិដោយ thmeythmey.com