អត្ថបទពាណិជ្ជកម្ម
មិនចាំបាច់​កាន់​ក្រដាសប្រាក់​ផ្ទាល់​ទៀត​ទេ​! គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ បង្ហើប​ពី​របៀប​ចាយលុយ​សម័យ​ទំនើប ដែល​អាច​ការពារ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ !!!
08, Dec 2020 , 11:08 am        
រូបភាព
 កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងសុខាភិបាល​កម្ពុជា អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ឌ​ឌី​ន បាន​បកស្រាយ​ពន្យល់ និង​ដាក់​តឿន​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការ​កាន់​ក្រដាសប្រាក់​ផ្ទាល់ ដែលជា​ប្រភព​ចម្លងជំងឺ​កូ​វីដ​-១៩​លឿន​បំផុត​ទៅកាន់​សហគមន៍​ព្រោះ ប្រសិនបើ​បុគ្គល​ម្នាក់​ដែលមាន​ជំងឺ​កូ​វីដ​-១៩​។ ជំងឺ​កូ​វីដ​-១៩ អាច​ឆ្លងតាម​ក្រដាសប្រាក់ ប្រសិនបើ​អ្នកជំងឺ​យកដៃ​ជូត​ទឹករំអិល​ផ្លូវដង្ហើម ដូចជា សំបោរ ឬ​ស្លេស​ទឹកមាត់ ឬ​យកដៃ​ខ្ទប់មាត់​ពេល​ក្អក​កណ្តាស់ តែ​មិនបាន​លាងដៃ​ឲ្យ​បាន​ស្អាត​ភ្លាមៗ ហើយ​ទៅកាន់​ក្រដាស់ប្រាក់ និង​បន្ត​ចែកចាយ​កាន់​ទៅ​បុគ្គល​ម្នាក់ទៀត​នោះ​។


 
​ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ បាន​បង្ហើប​ពី​វិធី​កាន់​លុយ​សម័យ​ទំនើប ដែល​អាច​ការពារ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​បាន យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត ដោយ​មិនចាំបាច់​កាន់​លុយ​ផ្ទាល់​ទេ ហើយ​គ្រាន់​តែមាន​ទូរស័ព្ទដៃ​មួយ អាច​ចាយលុយ​បាន​យ៉ាង​ងាយស្រួល នៅតាម​ហាង​ទំនិញ អាហា​រដ្ឋា​ន មន្ទីរពេទ្យ នានា​។ 


 
​តួយ៉ាង​កម្មវិធី​ធនាគារ​ចល័ត អេ អឹម ខេ ដែល​ឲ្យ​អ្នកប្រើប្រាស់​អាច បង់ថ្លៃ​ទំនិញ បង់​វិក្កយបត្រ​ទឹក ភ្លើង សំរាម សេវា​អ៊ីនធឺណិត ទូរទស្សន៍​ខ្សែកាប ទិញ​កាត​ទូរស័ព្ទ បរិច្ចាគ​មូលនិធិ​សប្បុរសធម៌ វេរ​លុយ​ទៅ​ធនាគារ​ក្នុងស្រុក វ៉ា​ឡេ​ត​បាគង ផាយ​ផេ ជាដើម ហើយ​កម្មវិធី​ធនាគារ​ចល័ត​នេះ កំពុង​ចូលរួម​គាំទ្រ​ទាំងស្រុង ចំពោះ​ការណែនាំ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា តាមរយៈ​ការលើកទឹកចិត្ត​ដល់​អតិថិជន​របស់ខ្លួន រាប់ម៉ឺន​នាក់ មក​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ យ៉ាង​ទូលំទូលាយ​ដោយ មិន​ប្រើប្រាស់​ក្រដាសប្រាក់​នោះទេ​។​


 
​ក្រៅតែពី​ផ្តល់​ភាពងាយស្រួល និង​ទាន់សម័យ​ដល់​អតិថិជន អេ អឹម ខេ តែងតែមាន​កម្មវិធី​លើកទឹកចិត្ត​ជា​ហូរហែ ដល់​អ្នកប្រើប្រាស់ ដូចជា សន្សំ​ពិន្ទុ ពី​ការធ្វើ​ប្រតិបត្តិការ​ជាមួយ​កម្មវិធី​នេះ​ផងដែរ ជាពិសេស​នោះ គ្រាន់តែ​ដោ​ន​ឡូត​កម្មវិធី​នេះ នឹង​ទទួលបាន​១០០​ពិន្ទុ​ភា្ល​ម ដើម្បី​ប្តូរ​ជា​លុយ ឬ​អាច​សន្សំ​ប្តូរ​យក​រង្វាន់​ជាច្រើន ដូចជា តុក្កតា និង​ដប​ទឹកស្អាតៗ​ម៉ាក Lock & Lock ថែម​ទៀតផង​។​
 
​តោះ​ដោ​ន​ឡូត​ឥឡូវនេះ http://onelink.to/ss87zk
 
​ព័ត៌មាន​បន្ថែម​៖ 023 220 202/ 1800 200 200 ។​
 
​មើល​វីដេអូ​ពី​ការបង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវ​វីដ​-១៩ តាមរយៈ​កម្មវិធី​ធនាគារ​ចល័ត អេ អឹម ខេ​


សូម​មើល​របៀប​ចុះឈ្មោះ និង​បង់ថ្លៃ​ទឹក ភ្លើង​នៅទីនេះ​ 


(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com