អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន EZECOM ផ្តល់ប្រាក់​រង្វាន់​ដល់​គ្រូបង្រៀន​ដែលមាន​ភាព​ច្នៃប្រឌិត​ខ្ពស់​កម្ពុជា​ប្រចាំឆ្នាំ​២០២០
08, Dec 2020 , 3:23 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី​៧​ធ្នូ ២០២០៖ ក្រុមហ៊ុន EZECOM ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍​ឈានមុខ​គេ របស់​ប្រទេស​កម្ពុជា បានបញ្ជាក់​ជាថ្មី អំពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន ចំពោះ​វិស័យ​អប់រំ​អន​ឡាញ តាមរយៈ​ការឧបត្ថម្ភ​ប្រាក់រង្វាន់ ដល់​អ្នកឈ្នះ​ពានរង្វាន់​គ្រូបង្រៀន​ដែលមាន​ភាព​ច្នៃប្រឌិត​ខ្ពស់​កម្ពុជា​។​
 
​ក្រុមហ៊ុន EZECOM ដែល​ជួយ​គាំទ្រ​ដល់​វិស័យ​អប់រំ​អន​ឡាញ បានផ្តល់​ប្រាក់រង្វាន់​ចំនួន ១,២៥០​ដុល្លារ និង​កុំព្យូទ័រ​យួរដៃ​មួយគ្រឿង ជូន​ដល់​លោក ថុល ថា​ន់​ថន ដែលជា​អ្នកឈ្នះ​ពានរង្វាន់​គ្រូបង្រៀន ដែលមាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ប្រចាំឆ្នាំ​២០២០​នេះ​។ ការប្រកួត​ដណ្តើមពាន​រង្វាន់​នេះ ត្រូវបាន​រៀបចំឡើង ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយមាន​ការសហការ ជាមួយ​ក្រុមហ៊ុន Step IT Academy Cambodia និង​ក្រុមហ៊ុន The Idea​។​
 
​ក្រុមហ៊ុន EZECOM ក៏បានផ្តល់​រង្វាន់​ដល់​បេក្ខជន និង​បេ​ក្ខ​នារី ដែល​ជាប់​ចំណាត់​លេខ​២ និង​លេខ​៣​ផងដែរ ដោយ​អ្នកនាង គីម មិថុនា ដែល​ជាប់​លេខ​២ ទទួលបាន​ប្រាក់រង្វាន់​ចំនួន ៥០០​ដុល្លារ​និង​កុំព្យូទ័រ​យួរដៃ​មួយគ្រឿង និង​លោក ចៅ វណ្ណៈ ដែល​ជាប់​លេខ​៣ ទទួលបាន​ប្រាក់រង្វាន់​ចំនួន ៣៥០​ដុល្លារ និង​កុំព្យូទ័រ​យួរដៃ​មួយគ្រឿង​។​


 
​លោក កាំ​ង តាំង នាយក​បទពិសោធ​បុគ្គលិក នៃ​ក្រុមហ៊ុន EZECOM បាន​ថ្លែងថា​៖ «​យើង​មាន​មោទនភាព ដែល​អាច​ចូលរួមចំណែក ដល់​ព្រឹត្តិការណ៍​ដ៏​មាន​កិត្យានុភាព​នេះ​។ ការចូលរួម​របស់​យើង បញ្ជាក់​ជាថ្មី​អំពី​ការប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​វិស័យ​អប់រំ​អន​ឡាញ​នៅ​កម្ពុជា​»​។​
 
​លោក កាំ​ង តាំង មានប្រសាសន៍ថា​៖ «​ចាប់តាំងពី​កើតមាន​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នៅ​ដើម​ឆ្នាំនេះ​មក ការរៀនសូត្រ​អ​ឡាញ​បាន​ក្លាយជា​មធ្យោបាយ​ដ៏​សំខាន់​មួយ​សម្រាប់​សិស្ស និង​គ្រូ ដើម្បី​បន្ត​ការអប់រំ​របស់​ពួកគេ​។ ដូចនេះ យើង ដែលជា​ក្រុមហ៊ុន EZECOM មាន​ក្តី​រីករាយ​ដែល​ជួយ​គាំទ្រ​នៅ​ទីកន្លែង​ណា​ដែល​យើង​អាច​ធ្វើបាន​»​។​
 
​លទ្ធផល​ការប្រកួត​ដណ្តើម​ពានរង្វាន់​គ្រូបង្រៀន​ដែលមាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ប្រចាំឆ្នាំ​២០២០ នេះ ត្រូវបាន​ប្រកាស​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​វេទិកា​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​លើក​ទី​១ ឆ្នាំ​២០២០ (1st Cambodian E-Learning Forum 2020) ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​៣ និង​ទី​៤ ខែធ្នូ ឆ្នាំ​២០២០​។ ពានរង្វាន់​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​លើកទឹកចិត្ត​ដល់​គ្រូបង្រៀន​រាប់​ចាប់ពី​គ្រូ​ថ្នាក់​ម​តេ្ត​យ្យ​សិក្សា​រហូតដល់​គ្រូ​មធ្យមសិក្សា ឱ្យ​បង្ហាញ​ភាព​ច្នៃប្រឌិត និង​ទេពកោសល្យ​របស់​ពួកគេ​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​លើកកម្ពស់​បច្ចេកទេស​ប​ង្រៀ​ន និង​វិធីសាស្ត្រ​រៀនសូត្រ​។​
 
​វេទិកា​នេះ​ដែល​ដំបូង​ឡើយ​គ្រោង​នឹងធ្វើ​ឡើងជា​ព្រឹត្តិការណ៍​ជួបជុំគ្នា​ធម្មតា ត្រូវបាន​ផ្លាស់ប្តូរ​ទៅធ្វើជា​អន​ឡាញ​ទាំងស្រុង​វិញ ដោយសារ​ក្តីបារម្ភ​ពី​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នាពេល​ថ្មីៗ​នេះ​។​
 
​ឯកឧត្តម​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​បិទ​វេទិកា​នេះ​ថា ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ បាន​បង្កើន​ភាព​បន្ទាន់​សម្រាប់​អ្នក​អប់រំ មាតាបិតា និង​គ្រូបង្រៀន​ឱ្យ​ត្រៀមលក្ខណៈ​រួចរាល់​សម្រាប់​ការរៀនសូត្រ​តាម​អេ​ឡិច​ត្រូ​និ​ច ជាពិសេស​នៅក្នុង​បរិបទ​របស់​កម្ពុជា​។ ឯកឧត្តម​ក៏បាន​កោតសរសើរ​ផងដែរ​ដល់​អ្នករៀបចំ​កម្មវិធី​ដែល​រួមមាន​ក្រសួង​អប់រំ ក្រុមហ៊ុន Step IT Academy Cambodia និង​ក្រុមហ៊ុន The Idea ព្រមទាំង​ក្រុមហ៊ុន​ជាច្រើន​ទៀត​ដូចជា​ក្រុមហ៊ុន EZECOM ដែល​បាន​គាំទ្រ​ដល់​វេទិកា​នេះ​។​
 
​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងថា​៖ «​ខ្ញុំ​ពិតជា​កោតសរសើរ​ដល់​ការប្តេជ្ញាចិត្ត​របស់​គ្រួ​បង្រៀន​របស់​យើង ដែល​បាន​ចំណាយ​ពេលវេលា និង​ទេ​ព្យ​កោសល​របស់ខ្លួន​ក្នុងអំឡុងពេល​មានការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩»​។​
 
​ក្រុមហ៊ុន EZECOM ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៧ ហើយ​ចាប់តាំងពី​ពេល​នោះមក​បាន​ក្លាយជា​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន EZECOM ផ្តល់ជូន​អតិថិជន​ជាមួយ​កញ្ចប់​សេវាកម្ម​ច្រើន​ប្រភេទ​តាមរយៈ​ខ្សែ​ហ្វា​យ​ប៊ើ​អុ​ប​ទិ​ក (Fibre Optic) សម្រាប់​បំពេញតម្រូវការ​អតិថិជន​ជាមួយនឹង​សេវា​អ៊ីនធឺណិត​ល្បឿន​ដែល​ល្អឥតខ្ចោះ និង​ដំណោះស្រាយ​អ៊ីនធឺណិត និង​ទូរគមនាគមន៍​ផ្សេងៗ​ទៀត​ដល់​ក្រុមហ៊ុន និង​អ្នកប្រើប្រាស់​នៅ​ទូទាំងប្រទេស​កម្ពុជា​។ ក្រុមហ៊ុន EZECOM បាន​ទិញ​ក្រុមហ៊ុន​ខ្សែ​ហ្វា​យ​ប៊ើ​អុ​ប​ទិ​ក Telcotech ដែល​ផ្តល់​លទ្ធភាព​ដល់​ការពង្រីក​ការផ្តល់សេវា​របស់ខ្លួន ៩៩% នៃ​ផ្ទៃ​ប្រទេស​។​


 
​ក្រុមហ៊ុន EZECOM គឺជា​ក្រុមហ៊ុន​អ៊ីនធឺណិត​តែមួយគត់​ដែលមាន​ប្រព័ន្ធ​ខ្សែ​កា​ប្លិ៍​បាតសមុទ្រ​ផ្ទាល់ខ្លួន​ដំបូង​គេ​នៅ​កម្ពុជា ពោលគឺ​បណ្តាញ​ខ្សែ​កា​ប្លិ៍​ម៉ាឡេស៊ី​–​កម្ពុជា​–​ថៃ (MCT) ដែល​លាតសន្ធឹង​ប្រហែល ១.៣០០​គីឡូម៉ែត្រ​។ បណ្តាញ​ខ្សែ​កា​ប្លិ៍​បាតសមុទ្រ​នេះ ធ្វើអោយ​ប្រទេស​កម្ពុជា​ក្លាយជា​ចំណុច​ត​ភ្ជាប់​មួយ​ទៅកាន់​ទ្វីបអាស៊ី​ទាំងមូល និង​អាចឱ្យ​ប្រទេស​កម្ពុ​ជាត​ភ្ជាប់​ទៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក តំបន់​អាស៊ាន និង​ប្រទេស​ផ្សេងទៀត​ក្នុង​ពិភពលោក​បាន​យ៉ាង​ងាយ ដោយ​ឆ្លងកាត់​តាម​ប្រទេស​ម៉ាឡេស៊ី​។ ក្រុមហ៊ុន EZECOM ក៏បាន​ចាប់​ដៃគូ​ផងដែរ​ជាមួយ​ក្រុមហ៊ុន NXT Network ដែលជា​ក្រុមហ៊ុន​មាន​ជំនាញ​ខាង​ចែកចាយ​អ៊ីនធឺណិត​ខ្នាត​ធំ​ក្នុង​តំបន់​អាស៊ាន ដែល​បានប្រកាស​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​មួយ​ដើម្បី​រួមគ្នា​ផ្តល់​សេវាកម្ម​កាន់តែ​ប្រសើរឡើង​សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា ឡាវ ភូមា វៀតណាម និង​ថៃ​។ 
 
​ក្នុង​ឆ្នាំ​២០១១ ក្រុមហ៊ុន EZECOM បាន​ក្លាយជា​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា​ដែល​ទទួលបាន​វិញ្ញាបនបត្រ ISO​។ ក្រុមហ៊ុន​ក៏បាន​ឈ្នះ​ពានរង្វាន់ Best ISP Award រយៈពេល​ពីរ​ឆ្នាំ​ជាប់​គ្នា​ផងដែរ​គឺ​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១២ បានឈ្នះ​ពានរង្វាន់ Cambodia ICT Awards (CICTA) និង​ទទួលបាន​ពានរង្វាន់ Best ISP for Enterprise Award ក្នុង​ឆ្នាំ​២០១៦ បានឈ្នះ​ពានរង្វាន់ Best Employer Brand Award ក្នុង​ឆ្នាំ​២០១៧ និង​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ជាមួយនឹង​វិញ្ញាបនបត្រ ISO 9001:2015 Certification ក្នុង​ឆ្នាំ​២០២០​នេះ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com