អត្ថបទពាណិជ្ជកម្ម
ស្របតាម​ការអំពាវនាវ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា អ្នកឧកញ៉ា ចេ​ន ហ្ស៊ី បរិច្ចាគ​ថវិកា ចំនួន ៣ លាន​ដុល្លារ​អាមេរិក​សម្រាប់​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ មកចាក់​ជូន​ប្រជាពលរដ្ឋ​
08, Dec 2020 , 4:25 pm        
រូបភាព
 ​នៅ​ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ណែនាំ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ម៉ម ប៊ុនហេង និង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន ត្រៀម​ថវិកា​សម្រាប់​ការទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ចំនួន ១​លាន​ដូ​ស ដើម្បី​ចាក់​ជូន​ចំពោះ​អ្នក​ដែល​ធ្វើការ​នៅ​កន្លែង​ដែលមាន​ហានិភ័យ​ខ្ពស់ និង​អ្នក​ដែលមាន​ហានិភ័យ​។​
 
​ក្រុមហ៊ុន​ព្រី​នស៍ ហូល ឌី​ង គ្រុប តែងតែ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការងារ​សង្គម និង​ដោយ​គិតគូរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់  អ្នកឧកញ៉ា ចេ​ន ហ្ស៉ី ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​ព្រី​នស៍ ហូល ឌី​ង គ្រុប បានធ្វើការ​ឆ្លើយតប​យ៉ាង​រហ័ស ដោយ​បរិច្ចាគ​ថវិកា ៣ លាន​ដុល្លារ​អាមេរិក​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​ផ្តល់ជំនួយ​ក្នុង​ការទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ចំនួន ១  លាន​ដូ​ស ។​


 
​សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​លិខិត​ថ្លែងអំណរគុណ​នៅ​ថ្ងៃ​ដដែល​នោះ ជូន​អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ដើម្បី​សម្ដែង​អំណរគុណ​និង​ការកោតសរសើរ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​រប​ស់​អ្នកឧកញ៉ា ចេ​ន ហ្ស៊ី​។​


 
​សូមបញ្ជាក់ថា ក្រុមហ៊ុន​ព្រី​នស៍ ហូល​ឌី​ង គ្រុប មាន​អាជីវកម្ម​គ្របដណ្តប់​លើ​វិស័យ​អចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ឡូ​ជី​ស្ទីក បច្ចេកវិទ្យា ភោជនីយដ្ឋាន ការកម្សាន្ត និង​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត ព្រមទាំង​ជា​សហគ្រាស​ចម្រុះ​ខ្នាត​ធំ​លំដាប់​កំពូល​នៅ​កម្ពុជា​ផងដែរ​។ បន្ថែម​ពីនេះ អង្គការ​មូលនិធិ​សប្បុរសធម៌ ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត (​ខេ​ម​បូ​ឌា​) គ្រុប បានរៀបចំ​សកម្មភាព​សប្បុរសធម៌​នៅ​កម្ពុជា​សរុប​ជាង ២៤៨ លើក ដែល​បាន​បរិច្ចាគ​ជា​ថវិកា​និង​សម្ភារ​សរុប​ជាង ១១.២៩៣.០០០ ដុល្លារ​អាមេរិក និង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ជាង ៣២ ម៉ឺន​នាក់​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com