អត្ថបទពាណិជ្ជកម្ម
​អតិថិជន​អាចដាក់​ប្រាក់​ចូល​បាគង​វ៉ា​ឡេ​ត ឬ​វេរ​លុយ​ទៅ​គណនី​ធនាគារ​ក្នុងស្រុក ដោយ​មិន​គិត​កម្រៃ​សេវា តាមរយៈ​កម្មវិធី​ធនាគារ​ចល័ត ឬ​ការិយាល័យ អេ អឹម ខេ​
08, Dec 2020 , 5:07 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុង​គោលដៅ​រួមចំណែក  ជាមួយ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩  គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ  ដោយមាន​ការសហការ​យ៉ាង​ជិតស្និទ្ធ​ពី​ធនាគារជាតិ​នៃ​កម្ពុជា បានអនុញ្ញាត​ឲ្យ​អតិថិជន​ទាំងអស់ អាចធ្វើ​ប្រតិបត្តិការ ដាក់​ប្រាក់​ចូល​បាគង​វ៉ា​ឡេ​ត និង វេរ លុយ​ពី​គណនី អេ អឹម ខេ ទៅកាន់​គណនី​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែលជា​សមាជិក​របស់​ប្រព័ន្ធ​ទូទាត់​បាគង ដោយ​មិន​គិត​កម្រៃ​សេវា ចាប់ពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០ នេះ​តទៅ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។ ការប្រកាស​ដូច្នេះ របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ   ធ្វើឡើង បន្ទាប់ពី​សមាគម​ធនាគារ​នៅ​កម្ពុជា សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​រួម ជំរុញ​ឲ្យ​សាធារណជន ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​។​
 
​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បញ្ជាក់ថា ការមិន​យក​កម្រៃ​សេវា​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង ចូលរួម​សម្រួល​ដល់​ការទូទាត់ អេឡិចត្រូនិក​ឆ្លង​គ្រឹះស្ថាន ឲ្យ​កាន់​តែមាន​ភាពងាយស្រួល​ជាង​មុខ សុវត្ថិភាព និង​ចំណេញ​ពេលវេលា ដើម្បី​ជួយ​ជំរុញ និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ឲ្យ​ប្រើប្រាស់​ការទូទាត់​តាមបែប​ឌីជីថល ជំនួស​ឲ្យ​ការទូទាត់​ជា​សាច់ប្រាក់ ដែល​វា​ជា​វិធីសាស្ត្រ មួយ​ដែល​បាន​ចូលរួមចំណែក​ដ៏​សំខាន់ ក្នុង​ការជួយ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ផងដែរ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា តាមរយៈ​ការប្រើប្រាស់​កម្មវិធី​ធនាគារ​ចល័ត អេ អឹម ខេ (AMK Mobile Banking App) មិន​ត្រឹមតែ​អនុញ្ញាត​ឲ្យ​អតិថិជន អាច​វេរ​លុយ​ទៅកាន់​គណនី​របស់​ដៃគូ នៅ​ស្ថាប័ន​ផ្សេង​ទេ ថែមទាំង​អនុញ្ញាត​ឲ្យ​អតិថិជន អាចធ្វើ​ប្រតិបត្តិការ​បាន​ច្រើន​ប្រភេទ ដូចជា វេរ​លុយ​ទៅ​អ្នក​ដែលមាន​គណនី អេ អឹម ខេ ដូចគ្នា​ដោយ​មិន​គិត​កម្រៃ​សេវា ឬ​វេរ​លុយ​ទៅកាន់​លេខ​ទូរស័ព្ទ ដែល​អ្នកទទួល​អាច​ដ​ក​ប្រាក់​បាន​ច្រើន​កន្លែង ទូទាំងប្រទេស​។ លើសពីនេះ​ទៀត​អតិថិជន​ក៏​អាច បង់​វិក្កយបត្រ​ទឹក ភ្លើង សំរាម ថ្លៃ​សេវា​អ៊ីនធឺណិត ទូរទស្សន៍​ខ្សែកាប ឬ បញ្ចូល​លុយ​ទូរស័ព្ទដៃ សម្រាប់​ប្រព័ន្ធ Smart Cellcard Metfone Seatel និង Excel ផងដែរ​។ ទាំងនេះ គឺជា​ដំណោះស្រាយ​ដ៏​ល្អ​មួយ ហើយ​វា​ក៏​ជា​កត្តា​មួយ​ដ៏​សំខាន់​ផងដែរ ដែល​បាន​ចូលរួម​កាត់បន្ថយ នូវ​ការប៉ះពាល់​ទៅលើ​សាច់ប្រាក់ ដែល​អាច​នាំ​ឲ្យ​មានការ​ឆ្លង​មេរោគ​ផ្សេងៗ​។  មិនតែប៉ុណ្ណោះ អតិថិជន​ទាំងអស់ ក៏​អាច​ទទួលបាន​នូវ​ការបម្រើ​សេវាកម្ម​ទាំងអស់នេះ​បាន នៅ​គ្រប់​បញ្ជរ​កា​រិ​យា​ល័​របស់ អេ អឹម ខេ ផងដែរ​។ ដូចគ្នា​ដែរ អតិថិជន​ដែលមាន​គណនី អេ អឹម ខេ ទាំងអស់​ក៏​អាច​ទទួល​ការទូទាត់​ពី​ដៃគូ​ម្ខាង​ទៀត បាន​ភ្លាមៗ និង កាន់តែ​ងាយស្រួល ដោយ​គ្រាន់តែ​ប្រាប់​នូវ​លេខ​គណនី អេ អឹម ខេ របស់ខ្លួន​ទៅ​ដៃគូ​ម្ខាង​ទៀត​។ រីឯ​ដៃគូ​ម្ខាង​ទៀង​នឹង វេរ​លុយ​ចូល​គណនី អេ អឹម ខេ របស់ខ្លួន តាមរយៈ​ស្ថាប័ន​ដែលជា​សមាជិក របស់​ប្រព័ន្ធ​ទូទាត់​បាគង​។​
 
​ទន្ទឹមនឹងនេះ​ផងដែរ សម្រាប់​អតិថិជន​ដែ ល​បាន​ប្រើប្រាស់​កម្មវិធី​ធនាគារ​ចល័ត អេ អឹម ខេ (AMK Mobile Banking App) អាច​ទូទាត់ តាមរយៈ​ការ​ស្កេ​ន QR Code នៅតាម​បណ្ដា​ហាង​អាជីវករ ដែលជា​ដៃគូ​អាជីវកម្ម​របស់ អេ អឹម ខេ ក៏ដូចជា​អាជីវករ របស់​សមាជិក​បាគង ដែល​បានដាក់​បំពាក់​នូវ​បាគង QR Code សម្រាប់​ទទួលយក​ការទូទាត់ ពី​អតិថិជន​ជា​អ្នកទិញ​ទំនិញ ឬ សេវាកម្ម ដោយ​មិនចាំបាច់​ទូទាត់​ជា​សាច់ប្រាក់​ឡើយ​។ 
 
 
​អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ឈានមុខ​គេ លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​។ គិត​ត្រឹម​ខែតុលា ឆ្នាំ ២០២០ អេ អឹម ខេ មាន​អតិថិជន​សរុប​ចំនួន​ជាង ៩០ ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជាង ៣៦៣ លាន​ដុល្លារ​អាមេរិក  និង​ប្រាក់​បញ្ញើ​ជាង ១៩៧​លាន ដុល្លារ​អាមេរិក មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៤៩ កន្លែង និង​មាន​ភ្នាក់ងារ​ជិត ៥,០០០ កន្លែង​នៅ​ទូទាំងប្រទេស​។  អេ អឹម ខេ មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន​កំពុង​ផ្តល់ជូន​អតិថិជន ដូចជា​សេវា​ប្រាក់កម្ចី  ប្រាក់​សន្សំ  សេវា​ផ្ទេរប្រាក់​ក្នុង និង​ក្រៅប្រទេស សេវា​ទូទាត់​វិក្កយបត្រ សេវា​បង់​រំលស់ ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត  សេវា​បើកប្រាក់​បៀវត្សរ៍  ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs) និង​ពិសេស​គឺ​កម្មវិធី​ធនាគារ​ចល័ត អេ អឹម ខេ AMK Mobile Banking App ។​
 
 
​ដើម្បី​ដោ​ន​ឡូត​យក​កម្មវិធី​ធនាគារ​ចល័ត អេ អឹម ខេ អតិថិជន​គ្រាន់តែ​ចូលទៅ​កាន់ Apple Store ឬ Play Store ដើម្បី​ដោ​ន​ឡូត និង តំឡើង​កម្មវិធី​ជាការ​ស្រេច​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មកកាន់​ផ្នែក​សេវាកម្ម​ទំនាក់ទំនង អតិថិជន អេ អឹម ខេ តាមរយៈ​លេខ 023 220 202 ឬ 1800 200 200៕
 
​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងសុខាភិបាល និង​ធនាគារជាតិ​នៃ​កម្ពុជា ចំពោះ​រាល់​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុងប្រទេស​កម្ពុជា​យើង​។​
​យើងខ្ញុំ​សូម​ជូនពរ​សាធារណជន​ទាំងអស់ ទទួលបាន​នូវ​សុខភាព​ល្អ និង​សុវត្ថិភាព​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com