អត្ថបទពាណិជ្ជកម្ម
ញាក់សាច់​! ទិញ​ចូល​ឡាន​ចាស់ ផ្លាស់​យក​ឡាន​ថ្មី​ជាមួយ Jaguar Land Rover Cambodia
08, Dec 2020 , 5:21 pm        
រូបភាព
 ​អ្វីដែល​អតិថិជន​ទន្ទឹម​រង់ចាំ​យូរ​មកហើយ​នោះ ឥឡូវនេះ បានមក​ដល់​ហើយ​។ ក្រុមហ៊ុន Jaguar Land Rover Cambodia នឹង​ទទួល​ទិញ​រថយន្ត​ចាស់ របស់​អតិថិជន​ទាំងអស់ បើសិន​លោកអ្នក មានបំណង​ប្តូរ​យក​រថយន្ត​ថ្មី​នៃ​ក្តី​ស្រមៃ​។​

Jaguar Land Rover Cambodia ដែល​នាំចូល​ផ្តាច់មុខ ដោយ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​(RMA Cambodia) សម្រេច​បង្កើត​នូវ​កម្មវិធី «​ទិញ​ចូល​ឡាន​ចាស់ ផ្លាស់​យក​ឡាន​ថ្មី​» ដែលជា​កម្មវិធី​ដ៏​កម្រ​បំផុត សម្រាប់​អតិថិជន ដែល​បំណង​ប្តូរ​យក​រថយន្ត​ថ្មី ម៉ូ​ឌែ​ល​ចុងក្រោយ​ថ្មី​សន្លាង​ពី​ក្រុមហ៊ុន​។ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ជា​ក្រុមហ៊ុន​ទីមួយ​ហើយ ដែល​បាន​បង្កើត​នូវ​កម្មវិធី​នេះ​ឡើង​ក្នុងចំណោម​ក្រុមហ៊ុន​ឡាន​ប្រណិត​ទាំងអស់ នៅក្នុង​ប្រទេស​កម្ពុជា ។​


 
​ពេញចិត្ត​ស្តូក​តែម្តង សម្រាប់​អតិថិជន ដែល​កំពុង​ប្រើប្រាស់​រថយន្ត Jaguar និង Land Rover អាច​លក់​រថយន្ដ​ដែលមាន​ស្រាប់ មក​ក្រុមហ៊ុន​វិញ ដើម្បី​ផ្លាស់ប្តូរ​យក​រថយន្ត​ដ៏​ស្រស់ស្អាត ជិះ​ទៅផ្ទះ​វិញ​យ៉ាង​ព្រងើយ​។ សំខាន់​ជាងនេះទៀត ដើម្បី​ប្រាកដថា អតិថិជន​អញ្ជើញ​ទៅផ្ទះ​វិញ បាន​ទាំង​រថយន្ត​ថ្មី​សន្លាង បាន​ទាំង​សុខ​ផ្លូវកាយ សប្បាយ​ផ្លូវចិត្ត ព្រោះថា​ក្រុមហ៊ុន ក៏មាន​បន្ថែម​ការធានា ទៅលើ​សេវា​ថែទាំ​រថយន្ត​រហូតដល់​ទៅ ៥​ឆ្នាំ ដោយ​ឥតគិតថ្លៃ​, ការធានា​រថយន្ត​ពី​រោងចក្រ​ផ្ទាល់ ៣​ឆ្នាំ បន្ថែម​ជាមួយនឹង​សេវាកម្ម​រថយន្ត​ចល័ត ដែល​ជួយ​លោកអ្នក​ភ្លាមៗ រាល់​បញ្ហា​ផ្សេងៗ នៅតាម​ដងផ្លូវ​ដោយ​យថាហេតុ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមហ៊ុន​Jaguar Land Rover នឹង​ផ្តល់ជូន​រថយន្ត សម្រាប់​ប្រើ​បណ្តោះអាសន្ន ជូន​អតិថិជន​ផងដែរ​។​
 
​មិនទាន់​អស់​ទេ Jaguar Land Rover Cambodia ក៏មាន​ការផ្តល់ជូន​ពិសេស សម្រាប់​អតិថិជន​ដែលមាន​បំណង ចែចង់​រថយន្ត​មួយ​ទឹក ពី​ក្រុមហ៊ុន​ផ្ទាល់​ផងដែរ ជាមួយនឹង​ការធានា ទៅលើ​គ្រឿងបន្លាស់​រហូតដល់​ទៅ ២​ឆ្នាំ ពី​រោងចក្រ​ផ្ទាល់​ពិតៗ​តែម្តង​។ តែ​សំណួរ​សួរថា តើ​ខុសគ្នា​យ៉ាងណា​ទៅ រវាង​រថយន្ត​មួយ​ទឹក​របស់​ក្រុមហ៊ុន​ផ្ទាល់ និង​តាម​ហ្គា​រាស​ខាងក្រៅ​?



​ចម្លើយ​ងាយៗ ព្រោះថា​រថយន្ត​មួយ​ទឹក របស់​ក្រុមហ៊ុន​ផ្ទាល់ មិនមែន​ចេះតែ​ដាក់លក់​ទេ គឺ​សុទ្ធ​តែមាន​ការធានា និង​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់ ពី​ខាង​រោងចក្រ និង​ក្រុម​ជំនាញ​បច្ចេកទេស​ដែល​ទទួលស្គាល់​ពី Jaguar Land Rover នៃ​ចក្រភព​អង់គ្លេស​ផ្ទាល់​។​
 
​ថ្នាក់ដឹកនាំ Jaguar Land Rover Cambodia ក៏​ធ្លាប់បាន​បញ្ជាក់ដែរថា រាល់​រថយន្ត​មួយ​ទឹក​ទាំងអស់ គឺ​ត្រូវតែ​ឆ្លងកាត់​តាម​ការត្រួតពិនិត្យ​ទាំង 165 ចំណុច និង​បញ្ជាក់​ច្បាស់លាស់​មុន​ការដាក់​លក់ ដែល​នេះ​គឺ​ដើម្បី​បញ្ជាក់​ពី​គុណភាព និង​សុខ​សុវត្ថិភាព​សម្រាប់​អតិថិជន​។​
  


​ពិសេស​ប៉ុណ្ណេះ​ហើយ​!! ចាំ​កាល​ទៀត​? ប្រញាប់​រួសរាន់​មក​ទទួលយក​ឱកាស​នេះ នៅ​អគារ​តាំង​លក់ និង​ថែទាំ​ជួសជុល​ផ្ទាល់ របស់​រថយន្ដ Jaguar និង​Land Rover គឺ ស្ថិតនៅតាម​បណ្ដោយ​មហាវិថី សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
 
​រឺ​តាម​លេខ​ទូរស័ព្ទ​៖ 085 999 111 / 070 999-111
(For Land Rover)
Official Facebook Page: Land Rover Cambodia
Official Instagram Page: @LandroverCambo
(For Jaguar)
Official Facebook Page: Jaguar Cambodia
Official Instagram Page: @Jaguarcambodia
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com