អត្ថបទពាណិជ្ជកម្ម
អ្នកមាន​ដើមទុន អាជីវកម្ម​អ្នក​អាច​នឹង​ដំណើរការបាន ប៉ុន្តែ​បើ​អ្នក​គ្មាន​អត្តសញ្ញាណ​នៃ​ម៉ាក​យីហោ​ទេ អាជីវកម្ម​របស់​អ្នក​នឹងមិន​ត្រូវបាន​ចងចាំ និង​រីកចម្រើន​បាន​វែងឆ្ងាយ​នោះទេ
09, Dec 2020 , 11:59 am        
រូបភាព
លោក ស៊ូ អានុត ចិត្រា ជាប្រធានផ្នែករចនានៅក្រុមហ៊ុន KOUPREY Creative Solutions បាននិយាយថា៖ «និមិត្តសញ្ញា (Logo) គឺជាអត្តសញ្ញាណនៃម៉ាកយីហោមួយ ដែលអាចជួយអ្នកឱ្យក្លាយជាម្ចាស់នៃផលិតផលនោះ។ វាថែមទាំងអាចជួយឱ្យអតិថិជនអ្នក ចងចាំនូវអត្តសញ្ញាណ និងអាជីវកម្មរបស់អ្នកបានយ៉ាងងាយស្រួលផងដែរ»។

បច្ចុប្បន្ន ចំនួនអាជីវកម្មបានកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ពីសហគ្រាសខ្នាតតូច មធ្យម រហូតដល់សហគ្រាសក្រុមហ៊ុនធំៗ។ តែអ្វីដែលជាសំណួរចោតសួរទៅម្ចាស់អាជីវកម្មវិញនោះ គឺថាតើអាជីវកម្មរបស់ពួកគេ ត្រូវបានចងចាំ និងទទួលស្គាល់ពីអតិថិជនរបស់ពួកគេដែរឬទេ? ហើយពួកគេអាចយកឈ្នះលើដៃគូប្រកួតប្រជែងបានដែរឬទេ? ដូចដែល លោកស៊ូ អានុត ចិត្រា ប្រធានផ្នែករចនានៅក្រុមហ៊ុន KOUPREY Creative Solutions បានលើកឡើងថា៖ «មនុស្សគ្រប់ៗ រូបអាចចំណាយដើមទុនបង្កើតអាជីវកម្មបានយ៉ាងងាយស្រួល ប៉ុន្តែអ្វីដែលសំខាន់នោះគឺ អាជីវកម្មនីមួយៗ មិនមែនសុទ្ធតែអាចនាំប្រាក់ចំណូលបានងាយស្រួលនោះ ប្រសិនបើគោលដៅអតិថិជនរបស់អ្នកមិនស្គាល់ ឬមិនចងចាំម៉ាកយីហោរបស់អ្នក»។ 
 
ដូច្នេះដើម្បីធ្វើឱ្យអត្តសញ្ញាណម៉ាកយីហោរបស់អ្នកមានភាពលេចធ្លោនៅក្នុងទីផ្សារប្រកួតប្រជែងមួយនេះ និមិត្តសញ្ញា គឺជាផ្នែកមួយដែលមិនអាចខ្វះបាន ដើម្បីបង្កើតម៉ាកយីហោនៃអាជីវកម្មរបស់អ្នក ហើយនិមិត្តសញ្ញាពិតជាមានឥទ្ធិពលខ្លាំងណាស់ ក្នុងការទាក់ទាញចំណាប់អារម្មណ៍មកលើម៉ាកយីហោរបស់អ្នក និងធ្វើឱ្យអាជីវកម្មរបស់អ្នកលេចធ្លោក្នុងចំណោមដៃគូប្រកួតប្រជែងរបស់អ្នក។ ជាពិសេសការរចនានិមិត្តសញ្ញា ដែលមានភាពល្អប្រណិតអាចបង្កើតនូវការទទួលស្គាល់ ការជឿជាក់ និងភាពស្មោះត្រង់របស់ម៉ាកយីហោរបស់អ្នកទៅកាន់អតិថិជន។ ដូច្នេះដើម្បីទទួលបាននូវនិមិត្តសញ្ញា ដែលបង្កប់នូវអត្ថន័យ អ្នកត្រូវមានយុទ្ធសាស្ត្រ និងគំនិតខ្លះៗ ដើម្បីបង្កើតនិមិត្តសញ្ញា ដែលសមស្របសម្រាប់អាជីវកម្មរបស់អ្នក។ ថ្ងៃនេះយើងមានបទសម្ភាសន៍ជាមួយលោក ស៊ូ អានុត ចិត្រា ដោយលោកនឹងចែករំលែកបទពិសោធន៍របស់លោក ក្នុងការបង្កើត និងការរចនានិមិត្តសញ្ញា ដែលមានភាពល្អប្រណិត សម្រាប់អាជីវកម្ម។
 
១. បង្កើតនិមិត្តសញ្ញាដោយបង្កប់អត្ថន័យនៃរឿងរ៉ាវរបស់អាជីវកម្ម៖


ការរចនានិមិត្តសញ្ញានីមួយៗ តែងតែភ្ជាប់មកជាមួយអត្ថន័យ និងរឿងរ៉ាវនៅខាងក្រោយនៃអាជីវកម្មនីមួយៗ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជន។ ដូច្នេះដើម្បីបង្កើតបាននិមិត្តសញ្ញាដ៏អស្ចារ្យ អ្នកត្រូវស្វែងយល់អំពីរឿងរ៉ាង ដែលនៅពីក្រោយអាជីវកម្មរបស់អ្នក។ លោក អានុត ចិត្រាបានបន្តថា៖ «ការបង្កើតរឿងមួយសម្រាប់និមិត្តសញ្ញារបស់អ្នកពិតជាសំខាន់ណាស់ ព្រោះវាបញ្ចូលនូវគំនិត ដែលធ្វើឱ្យនិមិត្តសញ្ញារបស់អ្នកមានឥទ្ធិពល បង្កប់នូវភាពរីករាយ សុភមង្គល ឬទំនុកចិត្តផ្អែកលើអត្ថន័យនៃរឿងនៅពីក្រោយនិមិត្តសញ្ញានោះ។ ម្យ៉ាងវិញទៀត ការបង្កើតសារខ្លីៗ សម្រាប់និមិត្តសញ្ញារបស់អ្នក គួរតែប្រើប្រាស់៖ ពណ៌ ពុម្ពអក្សរ និងប្រភេទរូបសញ្ញានៃនិមិត្តសញ្ញារបស់អ្នក»។
 
២. ស្រាវជ្រាវ​បន្ថែម​អំពី​អាជីវកម្ម​របស់​អតិថិជន​៖


មុនពេលចាប់ផ្តើមការរចនា អ្នករចនាត្រូវមានគំនិត និងការយល់ដឹងមួយចំនួនអំពីអាជីវកម្មរបស់អតិថិជន ហើយអ្នកត្រូវស្រាវជ្រាវព័ត៌មាន ដែលទាក់ទងនឹងគោលដៅអាជីវកម្ម អាជីវកម្មនោះស្ថិតក្នុងវិស័យអ្វី គោលដៅអតិថិជន អ្វីដែលជាតំណាងឱ្យនិមិត្តសញ្ញានោះ ពាក្យស្លោកនៃនិមិត្តសញ្ញា និងដៃគូប្រកួតប្រជែងនៃអាជីវកម្មនោះ។ល។ ការយល់ដឹងច្រើនអំពីអាជីវកម្មរបស់អតិថិជន អ្នកអាចជួយឱ្យអ្នកដឹងពីអ្វី ដែលគួរ និងមិនគួរដាក់បញ្ចូលក្នុងនិមិត្តសញ្ញា ហើយអ្នកនឹងអាចស្រមើលស្រមៃចេញនៃរូបរាងរបស់និមិត្តសញ្ញានោះផងដែរ។ 
 
៣. ស្វែងយល់​ពី​គោលដៅ​អតិថិជន​នៃ​និមិត្តសញ្ញា​៖



ដើម្បីបង្កើតសារនៃនិមិត្តសញ្ញា អ្នកត្រូវកំណត់គោលដៅអតិថិជនឱ្យបានច្បាស់លាស់ វាអាចនឹងជួយអ្នកឱ្យយល់អំពីប្រជាសាស្ត្ររបស់អតិថិជនរបស់អ្នកដូចជា៖ អាយុ ភេទ ពូជសាសន៍ និងជនជាតិ និងយល់អំពីចិត្តសាស្ត្រមួយចំនួនដូចជា៖ អាកប្បកិរិយា របៀបរស់នៅ កម្រិតនៃការអប់រំ មុខរបរ ចំណូល និងសាសនា។ល។ ដូច្នេះអ្នកនឹងដឹងច្បាស់ថា អ្វីដែលអ្នកគួរបញ្ចូលក្នុងនិមិត្តសញ្ញារបស់អ្នកដូចជា៖ ពុម្ពអក្សរ ពណ៌ ឬសារខ្លះៗ ហើយគោលដៅអតិថិជនជាអ្នកណា។ 
 
៤. សិក្សា​ពី​និមិត្តសញ្ញារ​បស់ដៃ​គូប្រកួត​ប្រជែង​៖



ដើម្បីបង្កើតនិមិត្តសញ្ញាមួយដ៏មានប្រសិទ្ធភាព អ្នកត្រូវចេះបង្កើតគំនិតថ្មីៗ ហើយប្លែកៗ និងត្រូវស្វែងយល់បន្ថែមពីរបៀបនៃការបង្កើតនិមិត្តសញ្ញា។ ក្នុងនោះ លោក អានុត ចិត្រា ក៏បានណែនាំអំពីការស្រាវជ្រាវបន្ថែម និងពិនិត្យមើលនិមិត្តសញ្ញានៃដៃគូប្រជែងរបស់អ្នកផងដែរ ដើម្បីជៀសវាងភាពស្រដៀងគ្នា។ ជាក់ស្តែងប្រសិនបើនិមិត្តសញ្ញារបស់ដៃគូប្រកួតប្រជែងរបស់អ្នករចនាឡើងដោយប្រើពណ៌ ដែលមានតែមួយបែប នោះអ្នកត្រូវជ្រើសរើសពណ៌ខ្លះឱ្យសមស្របទៅនឹងនិមិត្តសញ្ញារបស់អ្នកដើម្បីធ្វើឱ្យវាមានភាពលេចធ្លោ និងជៀសវាងការយល់ច្រលំអំពីម៉ាកយីហោរបស់អ្នក និងដៃគូប្រកួតប្រជែងរបស់អ្នកផងដែរ។ បើនិយាយឱ្យស្រួលស្តាប់ទៅ ប្រសិនបើនិមិត្តសញ្ញារបស់ពួកគេបែបបុរាណ អ្នកគួរតែធ្វើនិមិត្តសញ្ញារបស់អ្នកឱ្យមានភាពទាន់សម័យ ដើម្បីបង្កើតនូវការចងចាំ និងទាក់ទាញ។
 
៥. ចាប់ផ្តើម​ការ​គូសព្រាង​៖
​ជំហានបន្ទាប់ គឺការគូសព្រាង ដែលជាយុទ្ធសាស្រ្តសម្រាប់អ្នកចូលចិត្តគូររូប ដើម្បីបង្កើតគំនិតរចនារហ័ស និងច្នៃប្រឌិត។ ជាធម្មតាអ្នករចនាចាប់ផ្តើមជាមួយគំនូរព្រាង ហើយបន្ទាប់មកពួកគេអភិវឌ្ឍវាទៅជាគំនូរឌីជីថល។ ដូច្នេះដើម្បីទទួលបានគំនិតថ្មីៗ អ្នកគួរចាប់ផ្តើមគូសព្រាងអំពីគំនិតទាំងអស់ចេញមកទាំងអស់។
 
៦. ជ្រើសរើស​ពណ៌​ដែលមាន​ប្រសិទ្ធភាព​៖



ការជ្រើសរើសពណ៌ពិតជាមានតួនាទីសំខាន់ទាំងខាងចិត្តសាស្ត្រ និងចក្ខុវិស័យនៃនិមិត្តសញ្ញា។ លោក អានុត ចិត្រា បាននិយាយថា៖ «ពណ៌នៅលើនិមត្តសញ្ញារបស់អ្នក អាចមានឥទ្ធិពលដល់អារម្មណ៍របស់មនុស្សទាំងវិជ្ជមាន និងអវិជ្ជមានដោយមិនដឹងខ្លួន និងទៅលើអាកប្បកិរិយា និងការយល់ឃើញរបស់មនុស្សគ្រប់គ្នាផងដែរ។ ដោយពណ៌នីមួយៗ បង្កប់នូវអារម្មណ៍រំភើប ស្រស់ថ្លា ឬក្រៀមក្រំ ដែលផ្អែកលើអត្ថន័យនៃពណ៌ ដែលអ្នកបានឃើញ។ អ្វីដែលកាន់តែពិសេសនោះការយល់ឃើញរបស់មនុស្សម្នាក់ៗ ចំពោះពណ៌ គឺផ្អែកទៅលើ៖ ភេទ អាយុ និងវប្បធម៌ផងដែរ។ នេះហើយជាមូលហេតុអ្នកគួរជ្រើសរើសពណ៌ឱ្យបានត្រឹមត្រូវបំផុតសម្រាប់និមិត្តសញ្ញានៃអាជីវកម្មរបស់អ្នក»។
 
ពណ៌ ពិតជាមានឥទ្ធិពលណាស់សម្រាប់និមិត្តសញ្ញារបស់អ្នក ពីព្រោះវាអាចពាំនាំសារខ្លីអំពីនិមិត្តសញ្ញារបស់អ្នក ទៅកាន់អតិថិជនរបស់អ្នក។ ដូច្នេះនៅពេលអ្នកជ្រើសរើសពណ៌ណាមួយសម្រាប់និមិត្តសញ្ញានៃអាជីវកម្មរបស់អ្នក អ្នកត្រូវពិចារណាឱ្យបានហ្មត់ចត់ មិនត្រឹមតែអត្ថន័យរបស់វាប៉ុណ្ណោះទេ ថែមទាំងបរិបទវប្បធម៌របស់អ្នកក៏ដូចជាការយល់ឃើញពីសង្គមរបស់អ្នកផងដែរ ពីព្រោះសង្គម និងវប្បធម៌ខុសគ្នាការយល់ឃើញរបស់ពណ៌នីមួយៗ ក៏ខុសគ្នាដែរ។
 
៧. ជ្រើសរើស​ពុម្ពអក្ស​រដែ​ល​ត្រឹមត្រូវ​៖



​ជំហានចុងក្រោយនោះគឺ ការជ្រើសរើសប្រភេទពុម្ពអក្សរ។ ដើម្បីទទួលបានពុម្ពអក្សរត្រឹមត្រូវសម្រាប់និមិត្តសញ្ញារបស់អ្នក ដំបូងអ្នកត្រូវយល់ពីគោលដៅអតិថិជនរបស់អ្នកសិន ហើយជ្រើសរើសពុម្ពអក្សរណា ដែលអាចទាក់ទាញអតិថិជនរបស់អ្នក។ លើសពីនេះទៅទៀតអ្នកអាចជ្រើសរើសពុម្ពអក្សរដោយផ្អែកលើលក្ខណៈនៃអាជីវកម្មរបស់អ្នកថា តើអាជីវកម្មរបស់អ្នកជាប្រភេទផ្លូវការ ឬទំនើបទាន់សម័យ។ ជាក់ស្តែងដូចដែលយើងបានដឹងហើយថា ពុម្ពអក្សរសម្រាប់ក្រុមហ៊ុនច្បាប់ និងហាងកាហ្វេមិនអាចដូចគ្នាទេ។
ដូច្នេះនៅក្នុងការរចនា គេមានរចនាបទនៃពុម្ពអក្សររាប់ពាន់ ហើយជាទូទៅគេបានបែងចែកជាបីប្រភេទរួមមាន៖ Serif, San Serif, and Script
 
​ពុម្ពអក្សរ Serif គឺជាប្រភេទនៃពុម្ពអក្សរបែបបុរាណ និងផ្លូវការ ដែលភាគច្រើនគេនិយមប្រើសម្រាប់ធនាគារ និងក្រុមហ៊ុនអាជីវកម្ម ព្រោះវាបង្ហាញពីភាពគួរឱ្យទុកចិត្ត និងការគោរព។
ពុម្ពអក្សរ San Serif គឺជាប្រភេទនៃពុម្ពអក្សរបែបស្រស់ស្អាត និងទំនើប ដោយវាបង្ហាញពីភាពល្អឥតខ្ចោះនៃម៉ាកយីហោ ដែលបង្កប់នូវភាពសាមញ្ញ។ ពុម្ពអក្សរនេះ ត្រូវបានគេប្រើប្រាស់ នៅលើនិមិត្តសញ្ញានៃអាជីវកម្មដូចជា៖ ហាងលក់សម្លៀកបំពាក់ ក្រុមហ៊ុនបច្ចេកវិទ្យា និងម៉ាកទំនើបផ្សេងៗ ទៀត។
 
ពុម្ពអក្សរ Script គឺជាប្រភេទពុម្ពអក្សរបែបសរសេរដៃ និងអក្ខរាវិរុទ្ធ ដែលមើលទៅល្អឆើតឆាយ និងភាគច្រើនត្រូវបានគេប្រើប្រាស់ដើម្បីបង្ហាញពីអារម្មណ៍។
 
ជាចុងក្រោយ ដើម្បីទទួលបាននិមិត្តសញ្ញាដ៏ល្អឥតខ្ចោះមួយ វាទាមទារឱ្យមានការគិត ភាពច្នៃប្រឌិត ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងបន្ថែមទៀត ពីព្រោះវាមិនត្រឹមតែបង្កើតអត្តសញ្ញាណសម្រាប់ម៉ាកយីហោប៉ុណ្ណោះទេ តែថែមទាំងបង្កើតទំនុកចិត្ត និងវិជ្ជាជីវៈក្នុងទស្សនៈរបស់អតិថិជនរបស់អ្នកផងដែរ។ ដូច្នេះប្រសិនបើអ្នកមានគម្រោងរចនានិមិត្តសញ្ញា និងសំភារៈសម្គាល់ម៉ាកយីហោណាមួយ អ្នកគួរតែគិតឱ្យបានហ្មត់ចត់អំពីកេរ្តិ៍ឈ្មោះ និងសមិទ្ធផលរបស់ក្រុមហ៊ុនរចនានោះ ព្រោះថាចំនួនក្រុមហ៊ុនរចនានៅកម្ពុជាកំពុងតែរីកដុះដាលគួរឱ្យកត់សម្គាល់ ដែលជាជម្រើសច្រើនសម្រាប់អ្នកក្នុងការជ្រើសរើសក្រុមហ៊ុនត្រឹមត្រូវ ដើម្បីធ្វើការជាមួយ។ លោក អានុត ចិត្រា ក៏បានបញ្ជាក់ថា៖ «ការជ្រើសរើសក្រុមហ៊ុន គឺដូចជាការជ្រើសរើសដៃគូសហការ ហើយប្រសិនបើអ្នកជ្រើសរើសយកបានត្រឹមត្រូវ នោះការងាររបស់អ្នកនឹងដំណើរការទៅមុខដោយរលូន និងជោគជ័យ»៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Kouprey
© រក្សាសិទ្ធិដោយ thmeythmey.com