COVID-19
ជាតិ
សេដ្ឋកិច្ច
កម្ពុជា នឹងទទួលបានជំនួយ៨៥លានដុល្លារទៀត ពីអូស្រ្តាលី សម្រាប់ស្តារសេដ្ឋកិច្ច-សង្គមពីវិបត្តិកូវីដ
09, Dec 2020 , 1:25 pm        
រូបភាព
ពិធីប្រកាសរួមគ្នារវាងកម្ពុជានិងអូស្រ្តាលី នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការដាក់ឲ្យអនុវត្តផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្ពុជា (រូបពី CDC)
ពិធីប្រកាសរួមគ្នារវាងកម្ពុជានិងអូស្រ្តាលី នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការដាក់ឲ្យអនុវត្តផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្ពុជា (រូបពី CDC)
រដ្ឋាភិបាលអូស្រ្តាលី នឹងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ៨៥លានដុល្លារទៀត ដល់កម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម ដែលចេញដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។



សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា ការផ្តល់ហិរញ្ញប្បទានឥតសំណង ប្រមាណ៨៥លានដុល្លារនេះ គឺដើម្បីអនុវត្តលើផែនការថ្មីមួយ ហៅថាផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។ សេចក្តីប្រកាសព័ត៌មាន បន្ថែមថា ផែនការដែលមានការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលីមួយនេះ មានទិសដៅស្តារសេដ្ឋកិច្ច-សង្គមកម្ពុជា ពីវិបត្តិជំងឺកូវីដ-១៩ឡើងវិញ។

ប្រភពដដែល បានឲ្យដឹងទៀតថា ផែនការ ដែលមានកញ្ចប់ថវិកាប្រមាណ៨៥លានដុល្លារនេះ នឹងត្រូវអនុវត្តរហូតដល់ខែមិថុនា ឆ្នាំ២០២២៕

Tag:
 COVID-19
  កម្ពុជា-អូស្រ្តាលី
  ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com