ជាតិ
តារាល្បីៗ
Taylor Swift ឧទ្ទិសបទចម្រៀងមួយដល់ជីដូន ភ្ជាប់ដោយវីដេអូដែលគាត់ធ្លាប់ទស្សនាប្រាសាទខ្មែរ
11, Dec 2020 , 2:23 pm        
រូបភាព
ដោយ: រួបរួម
តារាចម្រៀងអាមេរិក Taylor Swift បានចេញអាល់ប៊ុមចម្រៀងថ្មីដែលមានចំណងជើងថា «Evermore»។ អ្វីដែលភ្ញាក់ផ្អើលបំផុតគឺបទ «Marjorie» ដែល Taylor ឧទ្ទិសដល់ជីដូនខ្លួន គឺលោកស្រី Marjorie Finlay មានឃ្លីបវីដេអូឯកសារនៅតំបន់ប្រាសាទខ្មែរ។



បទ «Marjorie» បានរៀបរាប់ពីមេរៀនជីវិតរបស់លោកស្រី Marjorie Finlay អតីតតារាចម្រៀងអូប៉េរា ដែលជាជីដូនបង្កើតរបស់ Taylor ផ្ទាល់។ គាត់បានទទួលមរណភាពក្នុងអាយុ៧៥ឆ្នាំ កាលពីឆ្នាំ២០០៣។

Taylor បានចាត់ទុកលោកស្រី Marjorie ជាអ្នកដែលមានឥទ្ធិពលបំផុតក្នុងអាជីពសិល្បៈតន្ត្រីរបស់ខ្លួន. «ក្នុងការសម្តែងមួយ ជីដូនរបស់ខ្ញុំ Marjorie ពេលខ្លះបានមកលេងខ្ញុំ... ប៉ុន្តែត្រឹមតែសុបិនប៉ុណ្ណោះ»។

នៅក្នុងបទ «Marjorie» តារាចម្រៀង Taylor បានភ្ជាប់ឃ្លីបវីដេអូឯកសារដែលជីដូនរបស់ខ្លួនបានមកទស្សនាប្រាសាទខ្មែរ។

សូមទស្សនាដូចខាងក្រោម៖

© រក្សាសិទ្ធិដោយ thmeythmey.com