ជាតិ
កីឡាជាតិ
U23 កម្ពុជា​ ស្គាល់​រសជាតិ​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​ជា​លើក​ដំបូង​បំផុត
22, Nov 2013 , 11:45 pm        
រូបភាព
ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទីនាំជ័យ​ជម្នះ
ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទីនាំជ័យ​ជម្នះ
ដោយ:
ទីបំផុត​ក្រុម U23 កម្ពុជា ក្រោម​ការ​ដឹកនាំ​លើក​ទី២ របស់​លោក​គ្រូ​បង្វឹកកូរ៉េខាងត្បូង Lee Tae Hoon បាន​ស្គាល់​ពាក្យ​ថា​«ឈ្នះ» ​ហើយ​ ក្នុង​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ពោល​គឺ​យក​ឈ្នះ​ក្រុម​ U23 សិង្ហបុរី ដោយ​​លទ្ធផល ១ – ០ នៅ​យប់​ថ្ងៃ​ទី ២២ វិច្ឆិកា នេះ ដែល​ប្រកួត​នៅ​កីឡ​ដ្ឋាន​ Jalan Besar Stadium ប្រទេស​សិង្ហបុរី។



គ្រាប់​បាល់​ជ័យជម្នះ ១ គ្រាប់​នៅ​ក្រៅដី​របស់​កម្ពុជា​រក​បាន​ដោយ​ដោយ​ថ្វី​ជើង​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង ចាន់ វឌ្ឍនាកា សមាជិក​របស់​ក្លិប​បឹងកេត នៅ​នាទី​ទី ៧៣ នៃ​ការ​ប្រកួត បន្ទាប់​ពី​​មិត្តរួម​ក្រុម សុខ ផេង បញ្ជូន​បាល់​អោយ។  

ពិតណា​ស់នេះ ជាការ​ប្រកួ​តមិត្តភា​ពកំដៅ​សាច់ដុំ ហើយ​ម្ចាស់ផ្ទះ​សិង្ហបុរី បាន​ដាក់​ឈុតទី២ (U23 Team B) របស់​ខ្លួន​ឲ្យចូ​លលេ​ង ប៉ុន្តែ​ជ័យ​ជម្នះ​ពិត​ជាមា​នន័យ​ណាស់​សម្រាប់ក្រុម U23 ឬឈុត​ស៊ីហ្គេម​របស់​កម្ពុជា​ ដែល​ទទួល​បានកំណត់​ត្រា​ដំបូងបំ​ផុត​ក្នុង​ការ​បំបាក់​ក្រុម​ដែល​ជាម្ចាស់ផ្ទះ។  

នៅ​ថ្ងៃ​ទី ២៤ វិច្ឆិកា ខាង​មុខ ក្រុម​កម្ពុជា​ឈុត​ធំ​​នឹង​ប្រកួត​ជាមួយ​ក្រុម ​ឈុត​ធំ​របស់​សឹង្ហបុរី វេលា​ម៉ោង ៦:៣០ នាទី​ នៅ​ទីលាន​ដដែល​​មុន​​ធ្វើ​ដំណើរ​ត្រឡប់​មក​ប្រទេស​កំណើត​វិញ។ ការ​ប្រកួត​នេះ នឹង​ស្ថិតនៅ​ក្នុងកំណត់​ត្រា​របស់សហព័ន្ធកីឡា​បាល់ទាត់អន្តរជាតិ (FIFA)។  

សូម​បញ្ជាក់ថាផង​ដែរ​ថា យោ​ង​តាម​កំណត់​ត្រា​របស់ FIFA ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ធ្លាប់មាន​ប្រវត្តិ​ឈ្នះ​ក្រុមដែល​ជា​​ម្ចាស់ផ្ទះ​តែពីរ​ដង​ប៉ុណ្ណោះ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន ពោ​លគឺ​ឈ្នះកូរ៉េខា​ងត្បូង ១-០ កាលពី​ឆ្នាំ​១៩៧៤ និង​ឈ្នះវៀតណាម​ខាងត្បូង ២-១ កាលពី​ឆ្នាំ​១៩៧២ ៕

Photos credit: axrosstheline.com
   

© រក្សាសិទ្ធិដោយ thmeythmey.com