អត្ថបទពាណិជ្ជកម្ម
ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន បរិច្ចាគ​ថវិកា​ចំនួន ៥ ម៉ឺន​ដុល្លារ​អាមេរិក​ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ COVID-19
15, Dec 2020 , 3:10 pm        
រូបភាព
 (​ភ្នំពេញ​)៖ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ជា​សមាជិកគ្រួសារ​រប​ស់ធ​នាគា​រអ៊ូ​រី ប្រទេស​កូរ៉េ បាន​បរិច្ចាគ​ថវិកា​ចំនួន ៥ ម៉ឺន​ដុល្លារ​អាមេរិក ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​។​
​បន្ថែម​លើសពីនេះ​ទៀត ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ក៏បាន​បង្កើត​ការបរិច្ចាគ​ក្នុងការ​ជួយប្រមូល​ថវិកា ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​កូ​វីដ​-១៩ សម្រាប់​ប្រជាជន​កម្ពុជា នាពេល​កន្លងមក​ដែរ​។​
 
​អតិថិជន និង​សាធារណជន ដែលមាន​បំណង​ចូលរួម​បរិច្ចាគ​ថវិកា អាច​បរិច្ចាគ តាមរយៈ​សេវា​ធនាគារ​ចល័ត​របស់ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ឬ​ប្រព័ន្ធ​ទូទាត់​បាគង ដោយ​ផ្ទេរប្រាក់​បរិច្ចាគ ទៅកាន់​គណនី​ណាមួយ​ខាងក្រោម​៖ គណនី​ប្រាក់រៀល​៖ 15892447 ឬ គណនី​ប្រាក់​ដុល្លារ​៖ 15892439 (Vaccination for Covid-19 Fund)​។​
 
​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ប្តេជ្ញាចិត្ត​ក្នុងការ​ចូលរួមចំណែក និង​ទំនួល​ខុសត្រូវ​ក្នុងសង្គម​ដើម្បី​ជួយ​ដល់​ប្រជាជន​កម្ពុជា ក្នុងពេល​រាតត្បាត​នៃ​ជំងឺឆ្លង​នេះ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា ដើម្បី​ធានាបាន​នូវ​ការការពារ​បុគ្គលិក និង​អតិថិជន​របស់ខ្លួន ពី​ជំងឺឆ្លង​កូ​វីដ​-១៩   ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន បាននិងកំពុង​អនុវត្ត​វិធានការ​សុវត្ថិភាព​ផ្សេងៗ​សម្រាប់​អតិថិជន និង​បុគ្គលិក​ទាំងអស់​មានដូចជា ការត្រួតពិនិត្យ​វាស់​ស្ទង់​សីតុណ្ហភាព មុន​ចូលក្នុង​អគារ ឬ​ការិយាល័យ ការលាង​សម្អាត​ដៃ​ជា​ញឹកញាប់ ជាមួយ​ជែ​ល ឬ អាល់កុល​លាងដៃ ការពាក់​ម៉ាស់ និង​ការរក្សា​គម្លាត​នៃ​ការប្រាស្រ័យ​ទាក់ទង​គ្នា​ផ្សេងៗ​។​
 
​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ទាំងអស់​របស់ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន សូម​ជូនពរ​លោកអ្នក​មាន​សុវត្ថិភាព សុខភាព​ល្អ និង​ជៀស​ផុតពី​ជំងឺឆ្លង​កូ​វីដ​-១៩​។ នេះ​គឺជា​ពេលវេលា​ពិសេស​មួយ​ដែល​ចាំបាច់​ត្រូវការ​សកម្មភាព​ត្រៀម​បង្ការ​ទុកជាមុន​របស់​យើង ដើម្បី​ការពារ​ខ្លួន​យើង គ្រួសារ​យើង ក៏ដូចជា​សង្គមជាតិ​យើង​៕
 
​សូម​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ទាំងអស់គ្នា​! 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com