ជាតិ
សង្គមជាតិ
ក្រសួង​សាធារណការ នឹង​ផ្អាក​ដំណើរការ​ហេ​ដ្ឋា​រចនាសម្ព័ន្ធបច្ចេកវិទ្យា​៣​ថ្ងៃ​
18, Dec 2020 , 7:59 am        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន (រូបពីហ្វេសប៊ុកក្រសួង)
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន (រូបពីហ្វេសប៊ុកក្រសួង)
​ដោយ​៖ ប៉ូ សូ​ភា 
 
​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​ផ្អាក​ដំណើរការ​ហេ​ដ្ឋា​រចនាសម្ព័ន្ធបច្ចេកវិទ្យា រយៈពេល​៣​ថ្ងៃ ដើម្បីឱ្យ​រុះរើ​ប្តូរ​ទីតាំង ។ បើតាម​ក្រសួង ការផ្លាស់ប្តូរ​ទីតាំង​នេះ នឹងធ្វើ​ឱ្យមាន​ការរអាក់រអួល​ដល់​បណ្ដាញ​អ៊ីនធឺណិត និង​បណ្ដា​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម របស់​ក្រសួង ។

 
​ក្រសួង​សាធារណការ បាន​បញ្ជាក់ថា បញ្ហា​ហេ​ដ្ឋា​រចនាសម្ព័ន​បច្ចេកវិទ្យា​នេះ នឹង​អាច​ដំណើរការបាន​ធម្មតា​វិញ នៅ​ថ្ងៃទី​២១ ធ្នូ​។ សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​សាធារណការ នៅ​ថ្ងៃទី​១៧ ធ្នូ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្នុងអំឡុងពេល នៃ​ការរុះរើ​ប្ដូរ​ទីតាំង​ពីថ្ងៃ ១៨ ខែធ្នូ រហូតដល់​ថ្ងៃទី​២១ ខែធ្នូ ធ្នាំ​២០២០​នឹង​បណ្ដាលឱ្យមាន​ការប៉ះពាល់ ដល់​ការប្រើប្រាស់​បណ្ដាញ​អ៊ី​ធឺ​ណិ​ត និង​បណ្ដា​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន »​។  
 
​ក្រោយពេល​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ហើយ​ក្តី ក៏​បណ្ដាញ​អ៊ី​ធឺ​ណិ​ត​នៅ​ទីស្តីការក្រសួង​សាធារណការ នៅតែមាន​ការរអាក់រអួល​ដដែល ចាប់ពី​ថ្ងៃទី​១៨ ខែធ្នូ រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​។

នេះ​ជាការ​បញ្ជាក់ប្រាប់​របស់​ក្រសួង​សាធារណការ ទៅកាន់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ សា​ធារ​ជន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​ប្រើប្រាស់​សេវា​បែបបទ​ឯកសារ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​ក្រសួង​៕
 
 

Tag:
 ផ្អាក​
  បច្ចេកវិទ្យា​
  រអាក់រអួល​
  អ៊ីនធឺណិត​
  ប្រព័ន្ធ​
  ប៉ះពាល់​
© រក្សាសិទ្ធិដោយ thmeythmey.com