COVID-19
ជាតិ
កូ​វីដ​-១៩៖ ​កម្ពុជា​គ្មាន​ករណី​ឆ្លង​ថ្មី​៥​ថ្ងៃ​ជាប់​គ្នា ខណៈ​អ្នកជំងឺ​នៅសល់​១៧​នាក់​
20, Dec 2020 , 9:43 am        
រូបភាព
ភ្នំពេញ៖ ​រយៈ​៥​ថ្ងៃ​ជាប់​គ្នា​ហើយ ដែល​កម្ពុជា​មិនបាន​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩ ។ ស្រប​ពេលដែល​បច្ចុប្បន្ន អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល សល់​តែ​១៧​នាក់​ប៉ុណ្ណោះ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ដែល​ចេញផ្សាយ​រៀងរាល់​ព្រឹក​។

 
​ក្រសួងសុខាភិបាល បានប្រកាស​នៅ​ថ្ងៃទី​២០ ធ្នូ​នេះ​ថា មិនមាន​ករណី​ឆ្លង​ថ្មី ហើយក៏​មិនទាន់មាន​អ្នកជា​សះស្បើយ​ជំងឺ​កូ​វីដ​-១៩ បន្ថែមទៀត​ដែរ​។  សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​២០​ធ្នូ កម្ពុ​ជាមាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប ៣៦២​ករណី ក្នុងនោះ​បានជា​សះស្បើយ​ចំនួន ៣៤៥​នាក់​ហើយ​។ ក្នុងចំណោម​អ្នកជំងឺ ១៧​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល មាន​១៣​នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ២​នាក់ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ និង​២​នាក់​ទៀត នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង និង​ហង់​សិន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com