អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន vivo ត្រកូល Y ជំនាន់​ចុងក្រោយ​ត្រៀម​នឹង​បញ្ចេញ​ចុងឆ្នាំ 2020
21, Dec 2020 , 11:14 am        
រូបភាព
​មួយរយៈ​ពេលកន្លងមក​នេះ​សម្រាប់​ឆ្នាំ ២០២០ គឺថា​មានរឿង​កើតឡើង​ជាច្រើន ជាមួយនឹង ជំងឺ​ដ៏​កាច​សាហាវ Covid-19 ដែល​បាន​រាតត្បាត ស្ទើរតែ​ជុំវិញ​សកលលោក​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ក៏​មិនអាច​រាំងស្ទះ នូវ​សន្ទុះ​នៃ​ការបង្កើត​ថ្មី សម្រាប់​វិស័យ​បច្ចេកវិទ្យា ក៏ដូចជា​វិស័យ​ស្មា​ត​ហ្វូ​ន​បានដែរ​។​
 
​ត្រឡប់មកវិញ បើ​គិត​ត្រឹម​មួយឆ្នាំ​ពេញ សម្រាប់​ឆ្នាំ​២០២០​នេះ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo បានបង្ហាញ​ចេញ​នូវ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន ចំនួន ៣​ត្រកូល មានដូចជា YSeries VSeries & XSeries វា​សុទ្ធសឹង​ជា​ស្មា​ត​ហ្វូ​ន ដែលមាន​ភាព​ទាក់ទាញ ក៏ដូចជា​ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង ពី​សំណាក់​អ្នកគាំទ្រ​។ ហើយ​មិនតែប៉ុណ្ណោះ ក្រុមហ៊ុន vivo ក៏មាន​នាំចូល កាស​ប្លូ​ធូ 2Series Wireless Sport & vivoTWS Neo ផងដែរ ដែល​នេះ​គឺជា​ចំណុច​ចាប់ផ្តើម ដែលមាន​លក្ខណៈ​ទ្រង់ទ្រាយ​តូច​តែប៉ុណ្ណោះ សម្រាប់​ឆ្នាំ​២០២០ នេះ​។​
 
​មានការ​លេចឮ​ដំណឹង​មក​ថា ក្រុមហ៊ុន vivo នឹងមាន​អ្វី​ពិសេស នាំមក​ជាមួយនឹង​ផលិតផល​ថ្មីៗ​ជាច្រើន​បន្ថែមទៀត ចូលមក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា សម្រាប់​ឆ្នាំ​ថ្មី​២០២១​ខាងមុខ​ផងដែរ​។​
 


​ប៉ុន្តែ​មុននឹង​ផ្លាស់​ឆ្នាំ​ចាស់ ២០២០ ឈាន​ចូលឆ្នាំថ្មី ២០២១ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo ក៏បាន​ត្រៀម​កូនពៅ នាំ​លាភ​នៃ​ត្រកូល Y ម៉ូ​ឌែ​ល vivo Y20 ចូល​ទីផ្សារ​កម្ពុជា ក្នុង​រយៈពេល​ខ្លី​ខាងមុខនេះ​។ ចំពោះ​ស្មា​ត​ហ្វូ​ន Y20 នេះដែរ មាន​រចនាបទ​មកជា​មួយ​នឹង​រូបរាង​ដ៏​ទាន់សម័យ ជម្រើស​នៃ​ពណ៌​ថ្មី ដ៏​សែន​ទាក់ចិត្ត​ពីរ​ពណ៌ គឺ ពណ៌​ស (Dawn White) និង​ពណ៌​ខៀវ (Nebula Blue)​។ ស្មា​ត​ហ្វូ​ន vivo Y20 នឹងមាន​វត្ថ​មាន ដាក់លក់​នៅលើ​ទីផ្សារ​នា​ចុងខែ​ធ្នូ នេះហើយ​។​
 
​ពិតជា​ចំពេល​វេលា​មួយ​ដ៏​ល្អ​ណាស់ សម្រាប់​អ្នក​ដែល​កំពុងតែ​ស្វែងរក​កាដូ​ចុងឆ្នាំ ជូន​មនុស្ស​ជាទី​ស្រលាញ់ ក៏ដូចជា​អ្នកមានគុណ អាច​ពិចារណា​បាន​ជាមួយនឹង​ស្មា​ត​ហ្វូ​ន vivo Y20​។ មួយវិញទៀត បើ​បងប្អូន​ចង់ដឹង​អំពី​ព័ត៌មាន​លំអិត ឲ្យ​កាន់តែ​ជាក់លាក់ និង​ស៊ីជម្រៅ​សូម​តាមដាន​ជាមួយនឹង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ vivo៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com