COVID-19
ជាតិ
កម្ពុជា សល់អ្នកជំងឺកូវីដ-១៩ ចំនួន១៦ទៀត ខណៈអ្នកជំងឺ​​២​នាក់​ជាសះស្បើយ
22, Dec 2020 , 9:10 am        
រូបភាព
លោកស្រី ឱ វណ្ណឌីន​ អ្នកនាំពាក្យក្រសួងសុខាភិបាល
លោកស្រី ឱ វណ្ណឌីន​ អ្នកនាំពាក្យក្រសួងសុខាភិបាល
ដោយ:
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​នា​ថ្ងៃទី​២២ ខែធ្នូ បានប្រកាស​មាន​ករណី​ជាសះស្បើយ​ចំនួន​២​នាក់ ដោយ​ម្នាក់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា និង​ម្នាក់ទៀត​ជា​អ្នកដំណើរ​មកពី​ប្រទេស​ចិន​។ ក្រសួងសុខាភិបាល​ក៏​ប្រកាសថា​គ្មាន​ករណី​ឆ្លង​ថ្មី​ឡើយ​។

 
 
​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា អ្នកជា​សះស្បើយ​ចំនួន​២​នាក់​នេះ ដោយ​ម្នាក់​ជា​ស្ត្រីជន​ជាតិខ្មែរ អាយុ​៣២​ឆ្នាំ ស្នាក់នៅ​បុរី លឹម ឈាង​ហាក់ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ជា​អ្នកពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា និង​ម្នាក់ទៀត​ជា​បុរស​ជនជាតិខ្មែរ​អាយុ ៧៥​ឆ្នាំ ស្នាក់នៅ​សង្កាត់​ផ្សារ​ថ្មី ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​មកពី​ប្រទេស​ចិន ហើយ​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា​។ 
 
​ចំពោះ​អ្នកជំងឺ​ដែល​ឆ្លង​កូ​វីដ​-១៩​ក្នុង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​ទាំងអស់​មាន​ចំនួន​៤១​នាក់ ក្នុងនោះ​ជាសះស្បើយ​ចំនួន​៣១​នាក់ និង​នៅសល់​១០​នាក់​កំពុង​បន្ត​ព្យាបាល​។ 
 
​បច្ចុប្បន្ន​កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ចំនួន​៣៦៣​នាក់ ក្នុងនោះ​ជាសះស្បើយ​៣៤៧​នាក់ ។ ចំណែក​អ្នកជំងឺ​នៅសល់​១១​នាក់​ទៀត កំពុង​បន្ត​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត , រីឯ​២​នាក់​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ និង​៣​នាក់​ទៀត​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង និង​ហង់​សិន​៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com