ជាតិ
សេដ្ឋកិច្ច
​បារាំង​ផ្តល់​ជាង​៩១​លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​គ​ម្រោ​ង​កសិកម្ម និង​បម្រែបម្រួល​អាកាសធាតុ​
22, Dec 2020 , 10:29 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន លោកស្រី អេវ៉ា ង្វៀន ប៊ិញ និងលោកស្រី អូហ្វេលី បួរីស ។ រូបថត ទូតបារាំង
លោក អូន ព័ន្ធមុនីរ័ត្ន លោកស្រី អេវ៉ា ង្វៀន ប៊ិញ និងលោកស្រី អូហ្វេលី បួរីស ។ រូបថត ទូតបារាំង
​ភ្នំពេញ​៖ រដ្ឋាភិបាល​បារាំង​តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) ផ្តល់​ហិរញ្ញប្បទាន​ចំនួន​៧៥​លាន​អឺរ៉ូ (​ជាង​៩១​លាន​ដុល្លារ​) ដល់​កម្ពុជា​សម្រាប់​ពង្រឹង និង​អភិវឌ្ឍ​គម្រោង​ចំនួន​២​។ នេះ​បើតាម​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ដោយ​គម្រោង​ទាំង​២​នោះ​រួមមាន គម្រោង​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​ប្រយុទ្ធ​ប្រឆាំងនឹង​បម្រែបម្រួល​អាកាសធាតុ​នៅ​កម្ពុជា​។

 
​ទំហំ​ថវិកា​សម្រាប់​អភិវឌ្ឍ​កម្មវិធី​ខាងលើនេះ ត្រូវបាន​ចុះហត្ថលេខា ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ  ជាមួយ​លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា និង​លោកស្រី អូ​ហ្វេ​លី បួ​រី​ស នាយិកា​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​២១​ធ្នូ ឆ្នាំ​២០២០​។ 
 
​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា គម្រោង Rural Infrastructure Development for Cambodia (RID4CAM) នឹង​ជួយ​កែលម្អ​សេវា​មូលដ្ឋាន​សម្រាប់​ប្រជាជន​នៅតាម​ជនបទ និង​ចូលរួមចំណែក​ត​ភ្ជាប់​តំបន់​ដាច់ស្រយាល​។ ចំណែក​កម្មវិធី កម្មវិធី Agriculture Value Chain Competitiveness and Safety Enhancement (ACSEP) វិញ នឹង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ពិពិធ​កម្មវិស័យ​កសិកម្ម តាមរយៈ​ការគាំទ្រ​ផ្នែក​ដ៏​មាន​សក្តានុពល​ទាំង​ប្រាំ​របស់​កម្ពុជា ក្នុងនោះ​មាន គ្រាប់ស្វាយចន្ទី​, ផ្លែស្វាយ​, ដំឡូងជ្វា ប​សុ​បក្សី និង​ការដាំ​ដំណាំ​។ 
 
​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​បានបញ្ជាក់​ដូច្នេះ គម្រោង​ទាំងនេះ នឹង​ដាក់ឱ្យ​ដំណើរការ​ជាមួយ​ធនាគារ KfW អាល្លឺម៉ង់ និង​ធនា​អភិវឌ្ឍន៍អាស៊ី (ADB)​។​
 
​កាលពី​ថ្ងៃទី​២៤​កក្កដា ឆ្នាំ​២០២០ បារាំង​បាន​ផ្តល់ជំនួយ​១.៧​លាន​ដុល្លារ ដល់​កម្ពុជា ដើម្បី​ស្តារឡើងវិញ​នៅ​វិស័យ​ទេសចរណ៍​ក្រោយ​វិបត្តិ​កូ​វីដ​-១៩(COVID-19)​។ បារាំង​បាន​ផ្តល់ជំនួយ​ឱ្យ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩៣​មកដល់​បច្ចុប្បន្ន ដោយ​ជំនួយ​ភាគី​ច្រើន ផ្តោតទៅលើ​វិស័យ​កសិកម្ម​និង​កសិឧស្សាហកម្ម​, ហេ​រដ្ឋា​រចនាសម្ព័ន្ធ​, ការ​ទ្រទ្រង់​វិស័យ​ផលិតកម្ម និង​ការបណ្តុះបណ្តាល​វិជ្ជាជីវ​: (​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ និង​ទេសចរណ៍​)៕

Tag:
 កសិកម្ម​
  ជនបទ​
© រក្សាសិទ្ធិដោយ thmeythmey.com