ពីនេះ ពីនោះ
«​រៀរ៉ៃ​»​មានន័យ​ដូចម្តេច​?
23, Dec 2020 , 7:29 am        
រូបភាព
«​រៀ​រៃ​»​ជា​ភាសា​សៀម ដែល​សៀម​អាន​ថា រ្យើ​រៃ មានន័យថា អង្គាស​ប្រាក់កាស យកតាម​ស្ម័គ្រចិត្ត​របស់​អ្នក​ចូល​។ ពាក្យ​នេះ​ពលរដ្ឋ​ខ្មែរ​យើង​កម្រ​ប្រើ ប៉ុន្តែ​ពលរដ្ឋ​នៅ​ខេត្តបាត់ដំបង​ភាគច្រើន​និយាយ​ពាក្យ​នេះ​។ នេះ​បើតាម​ការបញ្ជាក់​ពី​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត​។

 
«​រៀរ៉ៃ​»  មាន​ថ្នាក់​ពាក្យ​ជា​កិរិយាសព្ទ សំដៅលើ អង្គាស​ប្រាក់កាស​ជាដើម យកតាម​ស្ម័គ្រចិត្ត​របស់​អ្នក​ចូល​។ រៀរ៉ៃ​ប្រាក់​ធ្វើបុណ្យ​។ គេ​ក៏​អាច​ប្រើ​ជា គុណសព្ទ ក៏បាន​។ ឧទាហរណ៍​៖ ប្រាក់​រៀរ៉ៃ​, កថិន​រៀរ៉ៃ (​ច្រើន​ប្រើតែ​ខាង​ខែត្រ​បាត់ដំបង​)​។​
 
​ខ្មែរ​យើង​ច្រើនតែ​និយាយ​ពាក្យ​«​អង្គាស ឬ​រ៉ៃ​អង្គាស​» ជា​កិរិយាសព្ទ  មានន័យថា ឃោស្នា​គ្នា ប្រកាសប្រាប់​គ្នា​ឲ្យ​ចូល​ប្រាក់កាស ឬ​ទេយ្យទាន​ផ្សេងៗ​តាម​សទ្ធា ក្នុងការ​ធ្វើ​ទាន​។ ឧទាហរណ៍​៖ អង្គាសប្រាក់​, អង្គាសអង្ករ ។ ប្រគេន​ចង្ហាន់​ដល់​ភិក្ខុសង្ឃ​ដោយ​ការ​ខ្នះខ្នែង​លៃលក​ឲ្យ​គ្រប់គ្រាន់ : ពួក​ទាយក​អង្គាស​ចង្ហាន់​ភិក្ខុ​សាមណេរ ។ គេ​ក៏​អាច​ប្រើ​ជា​គុណសព្ទ​ក៏បាន​។ ឧទាហរណ៍​៖ ប្រាក់​អង្គាស​៕

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com