COVID-19
ជាតិ
COVID-19៖ ករណីវិជ្ជមាន១ទៀត ជាបុរសឥណ្ឌូណេស៊ី ដែលទើបមកពីសិង្ហបុរី
27, Dec 2020 , 7:25 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសពីការរកឃើញអ្នកកើតកូវីដ-១៩ មួយករណី និងសះស្បើយមួយករណី។



បុរសឥណ្ឌូណេស៊ី អាយុ៤៣ឆ្នាំ ក្លាយជាអ្នកជំងឺទី៣៦៤នៅកម្ពុជា ដោយគាត់ធ្វើដំណើរពីសិង្ហបុរី ហើយមកដល់កម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ។ អ្នករួមដំណើរតាមយន្តហោះ៥០នាក់ទៀត អវិជ្ជមាន ហើយកំពុងបន្តចត្តាឡីស័ក។

ជាមួយគ្នានេះផងដែរ ស្ត្រីខ្មែរ-អាមេរិក អាយុ៦៦ឆ្នាំ បានជាសះស្បើយ ក្រោយតេស្តអវិជ្ជមានពីរលើក។ គាត់ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ។

សម្រាប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ឯណោះវិញ វត្ថុសំណាកចំនួន៣ ដែលវិភាគដោយវិទ្យាស្ថានជាតិប៉ាស្ទ័រ កាលពីថ្ងៃទី២៦ ខែធ្នូ មានលទ្ធផលអវិជ្ជមាន។

មកដល់ពេលនេះ កម្ពុជា មានអ្នកឆ្លងកូវីដ-១៩ ចំនួន៣៦៤ករណី  ដោយសះស្បើយ៣៥៦ករណី ក្នុងនោះករណីសហគមន៍២៨វិច្ឆិកា មាន៤១ករណី ហើយសះស្បើយ៣៧ករណី។

អ្នកជំងឺដែលកំពុងសម្រាកព្យាបាល មាន៥នាក់នៅពេទ្យមិត្តភាពខ្មែរសូវៀត និង៣នាក់នៅមជ្ឈមណ្ឌលជាតិកំចាត់ជំងឺរបេង និងហង់សិន៕


© រក្សាសិទ្ធិដោយ thmeythmey.com