COVID-19
ជាតិ
សម្តេច ហ៊ុន សែន៖ ត្រូវកំណត់​លើ​ស្តង់ដា​រសុវត្ថិភាព ជាជាងគិត​តែចំនួនមនុស្ស
29, Dec 2020 , 9:48 am        
រូបភាព
ដោយ: ថ្មីៗ
ពហុកីឡដ្ឋានជាតិដែលមាន​ទំហំធំ ពិតជាមិនត្រឹមត្រូវឡើយក្នុងការកំណត់មនុស្សជួបជុំ​ក្រោម​១០០នាក់។ នេះជាការ​លើកឡើង​របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈការថ្លែងសារពិសេស​ពីទីក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកនេះ។



ករណីកំណត់ការជួបជុំក្រោម​១០០នាក់ មិនអាចយកទៅអនុវត្តបាននៅគ្រប់ទីតាំងនោះឡើយ ព្រោះទីតាំងខ្លះតូច ទីតាំងខ្លះធំ ដូច្នេះ​ប្រមុខរដ្ឋាភិបាល បាន​តម្រូវឲ្យគិតទៅ​លើស្តង់ដារគម្លាតសុវត្ថិភាព១ម៉ែត្រកន្លះ ជាជាងគិត​លើ​បរិមាណមនុស្ស។

ករណីអាពាហ៍ពិពាហ៍អាចរៀបចំបាន ដោយមួយតុ ត្រូវបន្ថយពី១០នាក់ មកនៅត្រឹម៥នាក់ ហើយជាមួយគ្នា សម្តេចបាន​រំលឹកឲ្យពលរដ្ឋបន្ត​គោរពគម្លាតសុវត្ថិភាព។ «ពេលប្រជុំអង្គុយឃ្លាតគ្នា ប៉ុន្តែពេលចេញប្រជ្រៀតគ្នាចេញ»។ នេះជាការកត់សម្គាល់របស់សម្តេច ហ៊ុន សែន៕

© រក្សាសិទ្ធិដោយ thmeythmey.com