អត្ថបទពាណិជ្ជកម្ម
Samsung Galaxy A12 ទើបនឹង​ចេញលក់​ក្នុងប្រទេស​កម្ពុជា តម្លៃ​តែ $100 ជាង​ប៉ុណ្ណោះ តែ​សមត្ថ​ភាពល្អ​លើស​ស្មាន​
29, Dec 2020 , 2:15 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០៖ Wow ពិតជា​អ​ញ្ជឹ​ង​មែន​! នេះ​ពិតជា​ស្មា​ត​ហ្វូ​ន​ត្រកូល​ស៊េរី A ដែល​ស្ថិតក្នុង​ដួងចិត្ត និង​ឆក់យក​បេះដូង​អតិថិជន ដែល​និយម​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន នៅ​ចុងឆ្នាំ ២០២០ និង​ដើមឆ្នាំ​ថ្មី​២០២១ ពិតមែន​។ សូម​ស្វាគមន៍​តួឯក​ស៊េរី A ថ្មី នៃ​យុគសម័យ​បច្ចេកវិទ្យា​ស្មា​ត​ហ្វូ​ន Samsung Galaxy A12​។​
 
​នៅ​ចុង​ឆ្នាំនេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន ដែលមាន​គុណភាព​ល្អ​លើស​តម្លៃ នឹកស្មាន​មិន​ដល់ ជាមួយ​អេក្រង់​ធំ​ភ្លឺ​ច្បាស់​ឥតខ្ចោះ (Awesome Screen) , កាមេរ៉ា​មុខក្រោយ​ថត​ច្បាស់​គ្រប់​ប្លង់​គ្មាន​ទាស់ (Awesome Camera), ថាមពល​ថ្ម​ធំ​ប្រើ​បានយូរ​បញ្ចូល​ឆាប់​ពេញ (Long Lasting Battery) និង​លក្ខណៈពិសេស​ទាក់ទាញ​ជាច្រើន សម្រាប់​ជា​កាដូ​ឆ្នាំ​ថ្មី ជូន​អតិថិជន​ទាំងអស់​ក្នុង​ពិភពលោក និង​ជាពិសេស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​តែម្តង​។​
 
Samsung Galaxy A12 ដែល​ទើបតែ​ចេញលក់​ក្នុង​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​ពេលនេះ គឺមាន​រូបរាង​ស្រស់ស្អាត​ទាក់ទាញ មាន​អេក្រង់​ធំ ថាមពល​ថ្ម​ធំ កាមេរ៉ា​ក្រោយ​៤ គ្រាប់ (​កាមេរ៉ា​គោល​មាន​មេ​ហ្គា​ភិ​ច​ស៊ែ​ល​ធំ​) បំពាក់​បច្ចេកវិទ្យា​ស្កេ​ន​ខ្ចៅដៃ​ដោះ​សោ បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ឆាប់​ពេញ និង​មានតម្លៃ​សមរម្យ​បំផុត​។ លោកអ្នក​ដែល​កំពុង​អាន​ព័ត៌មាន​នេះ អាច​នឹងមិន​ទាន់​ជឿ​នៅឡើយ ប៉ុន្តែ​លោកអ្នក​ប្រាកដ​ជាមាន​ភាព​ភ្ញាក់ផ្អើល និង​សរសើរ​ពេល​បានឃើញ ឬ​កាន់​ផ្ទាល់​ជាក់​ជាពុំខាន​ឡើយ​។​



​ចង់ដឹងថា Samsung Galaxy A12 មាន​ភាព​ទាក់ទាញ និង​អស្ចារ្យ​បែបណា​នោះ សូម​មក​មើល​ជាមួយគ្នា​៖ 
* ប្រភេទ​អេក្រង់​៖ Infinity-V Display
* ទំហំ​អេក្រង់​៖ 6.5” HD+ 
* កាមេរ៉ា​មុខ​៖ 8 MP (F2.2)
* កាមេរ៉ា​ក្រោយ 4 គ្រាប់​៖ 48MP + 5MP + 2MP + 2MP 
* មេម៉ូរី (RAM)៖ 4GB
* អង្គ​ផ្ទុក​៖ 128 GB 
* ល្បឿន​ដំណើរការ​៖ Octa-core MTK6765(G35) (Up to 2.3 GHz)
* ថាមពល​ថ្ម​៖ 5,000 mAh (​កាន់​ថ្ម​តាំងពីព្រឹក​ដល់​យប់​អាច​ធ្លាយ​ដល់​ព្រឹកស្អែក​ទៀត​), សាក​ថ្ម​លឿន 15 W ជាមួយនឹង USB Type C 2.0
* មុខងារ​ដោះ​សោ​៖ ស្កេ​ន​ខ្ចៅដៃ​លើ​ផ្ទៃ​ចំហៀង​
* សេវា​៖ 4G LTE
* ពណ៌ 3 ជម្រើស​៖ ខ្មៅ​, ស​, ខៀវ​
* តម្លៃ​៖ $ 179 ប៉ុណ្ណោះ​!



​អាច​និយាយបានថា Samsung Galaxy A12 តម្លៃ​ត្រឹម​ខ្ទង់​ប៉ុណ្ណឹង ហើយ​បំពាក់ (Specs) បែបនេះ​គឺ​ពិតជា​ស្មា​ត​ហ្វូ​ន​ទំនើប​ទាន់សម័យ​កប់​មួយ និង​ជា​ជម្រើស​កាដូ​ស្មា​ត​ហ្វូ​ន​ឆ្នាំ​ថ្មី​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក ក្រុមគ្រួសារ ឬ​មនុស្ស​ជាទី​ស្រឡាញ់​។​
 
​បើ​ចង់ដឹង​ច្បាស់ លោកអ្នក​អាច​អញ្ជើញ​ទៅ​សាកសួរ ឬ​ប៉ះ​ផ្ទាល់​បាន នៅតាម​បណ្តា​ដេប៉ូ ឬ​ហាង​ចែកចាយ​ផលិតផល សាម​សុង ដែល​នៅ​ជិត​លោកអ្នក​បំផុត​។ សម្រាប់​ព័ត៌មាន​បន្ថែម​អាច​ទំនាក់ទំនង​ទៅកាន់​សេវា​បម្រើ​អតិថិជន ដោយ​ឥតគិតថ្លៃ តាមរយៈ​លេខ​ទូរស័ព្ទ​៖ 1800-20 32 32៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com