COVID-19
ជាតិ
ស្ត្រីនៅប៉ៃលិនម្នាក់ទៀតដែលទើបមកពីថៃ មាន​កូវីដ-១៩
04, Jan 2021 , 7:05 am        
រូបភាព
ដោយ: ថ្មីៗ
ស្ត្រីពលករនៅ​ខេត្តប៉ៃលិន ម្នាក់ទៀត មាន​កូវីដ-១៩។ ស្ត្រីវ័យ២១ឆ្នាំ​ធ្វើដំណើរមកពីថៃ ហើយដល់កម្ពុជានៅ​ថ្ងៃទី១ ខែមករា។ នេះជាករណីទី១៧ ក្នុងចំណោមពលករដែលទើបមកពីថៃ ដោយពួកគាត់មានអាសយដ្ឋាននៅប៉ៃលិន និង​បាត់ដំបង។



គិតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ សរុប៣៨២ករណី ក្នុងនោះ ៣៦២ករណីបានជាសះស្បើយ។

អ្នកជំងឺ២០នាក់ដែល​បន្ត​សម្រាកព្យាបាល មាន១៧នាក់ជាពលករដែលធ្វើដំណើរមកពីថៃ ដោយ១១នាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ៃលិន និង​៦នាក់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ រីឯ៣នាក់ទៀត មានម្នាក់ពាក់ព័ន្ធព្រឹត្តិការណ៍២៨វិច្ឆិកា ដែលសម្រាកនៅមណ្ឌលសុខភាពចាក់អង្រែ និង២នាក់ដែលជាករណីនាំចូល ព្យាបាលនៅមជ្ឈមណ្ឌលជាតិ​ប្រឆាំងជំងឺរបេង និងហង់សិន៕

© រក្សាសិទ្ធិដោយ thmeythmey.com