COVID-19
ជាតិ
ករណីវិជ្ជមានកូវីដ-១៩ មួយទៀត ដែលជាករណីទី១៨ក្នុងចំណោមពលករមកពីថៃ
06, Jan 2021 , 7:07 am        
រូបភាព
ក្រុមការងារសុខាភិបាល និងអាជ្ញាធរខេត្តប៉ៃលិន
ក្រុមការងារសុខាភិបាល និងអាជ្ញាធរខេត្តប៉ៃលិន
ដោយ: ថ្មីៗ
បុរសអាយុ​២៨ឆ្នាំ ម្នាក់ ដែលមានអាសយដ្ឋាននៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មានកូវីដ-១៩ ដែលជាករណីទី១៨ក្នុងចំណោមពលករមកថៃ ខណៈ១៧នាក់កន្លងមកសុទ្ធតែជាស្ត្រី។ តាមក្រសួងសុខាភិបាល បុរសនោះមកដល់កម្ពុជានៅថ្ងៃទី២ ខែមករា ដោយបច្ចុប្បន្ន​សម្រាកព្យាបាលនៅពេទ្យបង្អែកខេត្តប៉ៃលិន។



គិតត្រឹមថ្ងៃពុធនេះ ករណីកូវីដ-១៩នៅកម្ពុជា មាន​៣៨៣នាក់ ដោយ​៣៦២នាក់បានជាសះស្បើយ។ ករណីនាំចូល២ និង១ទៀតពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨​វិច្ឆិកា បន្ត​សម្រាកព្យាបាលនៅភ្នំពេញ ខណៈពលករ​ពីថៃ ១២នាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ៃលិន និង​៦នាក់នៅមន្ទីរពេទ្យបង្អែក​បាត់ដំបង៕


© រក្សាសិទ្ធិដោយ thmeythmey.com