ពីនេះ ពីនោះ
រួមបណ្តុះពូជវប្បធម៌សន្តិវិធី
09, Jan 2021 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ

កំណាព្យ ប៉ាកកាខ្មៅ
បទ ពាក្យ៩


មគ្គអហិង្សាព្រះសាស្តាសម្តែង
មិនគួរក្លែងប្លែងភ្លេចគេចធ្វើមិនដឹង
មានរឿងតូចផ្តួចជាធំគុំកួនខឹង
បែរមិនប្រឹងប្រើប្រាជ្ញាស្តារដោះស្រាយ។



បែរអំណួតអួតអំណាចឥតខ្លាចបាប
ប្រឹងព្រោះសាបពូជគំនុំគុំជេរម្តាយ
ខើចខន្តីខ្លីអំណត់កម្សត់កាយ
ចាប់កំចាយវាយកំចាត់ស្កាត់ប្រហារ។

ហ៊ានប្រមាថឥតប្រមាណស្មានខ្លួនខ្លាំង
ខ្លះមោហ៍បាំងតាំងបោះបាញ់អញអស្ចារ្យ
ខ្លះអាងយសខ្ពស់ទាំងស័ក្តិពាក់លើស្មា
អាងអាជ្ញាឆ្ការជើងដៃក្រៃក្រេវក្រោធ។

មានទំនាស់ទាស់សម្តីស្តីចរចា
ប្រើហិង្សាថាពិតណាស់ច្បាស់ពេញឆោត
ស្រុកមានច្បាប់ចាប់សន្តិផ្លូវផ្តើមផ្តោត
ល្មមឈប់ឆោតផ្តោតបណ្តុះសន្តិភាព៕








© រក្សាសិទ្ធិដោយ thmeythmey.com