អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo បានធ្វើការ​កំណែ Update លក្ខណៈពិសេស​ជាច្រើន​លើ​ម៉ូ​ឌែ​ល Y51 !
20, Jan 2021 , 2:39 pm        
រូបភាព
​បើ​យោងទៅតាម​ការសិក្សា ក៏ដូចជា​ការស្រាវជ្រាវ​អស់​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក ទៅលើ​វិស័យ​តិច​ណូ​ឡូ​ជី ហើយ​និង​សម័យកាល​សម្ភារៈ​និយម​ស្មា​ត​ហ្វូ​ន​ទំនើប គឺថា​មានការ​រីកដុះដាល​ប្រៀបបាន​ដូចជា​មែកឈើ​បែក​ធាង​អញ្ចឹង​។
 
​មិនចាំបាច់​ចាប់អារម្មណ៍​ទៅ​ទីណា​ឆ្ងាយ​នោះទេ ក្រឡេក​មក​មើល​វិស័យ​ស្មា​ត​ហ្វូ​ន​ក្នុងស្រុក​យើង​វិញ ចំពោះ​អ្នក​ដែល​និយម​ប្រើប្រាស់​ទៅលើ​ស្មា​ត​ហ្វូ​ន​ទំនើបៗ មិន​ថា​នៅ​ទីក្រុង ឬ​ជនបទ​, មិន​ថា​ទៅលើ​កុមារ វ័យ​ជំ​ទុង ឬក៏​វ័យ​ចំណាស់ ភាគច្រើន​គឺ​សុទ្ធ​តែមាន​ស្មា​ត​ហ្វូ​ន​ក្នុង​ដៃ ជាមួយនឹង​ការប្រើប្រាស់​នូវ​បណ្តាញ​សង្គម​...​។​


 
​ជាក់ស្តែង​ក៏ដូចជា​វិស័យ​ស្មា​ត​ហ្វូ​ន vivo គឺថា​មាន​ការរីក​សុះសាយ​ខ្លាំង ជាមួយនឹង​ការផ្តល់ជូន​នូវ​បទពិសោធន៍​ថ្មីៗ មាន​កំណែទម្រង់ Update ឲ្យ​កាន់តែ​ប្រសើរឡើង​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​។ ជាពិសេស​រីឯ​តម្លៃ​ក៏​សមរម្យ​ល្មម​អាច​ឲ្យ​អ្នកមាន​កម្រិត​ថវិកា​មធ្យម​អាច​ទិញយក​ទៅប្រើ​ប្រាស់​បាន​។​
 
​ថ្មីៗ​នេះ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo ប្រចាំ​ប្រទេស​កម្ពុជា ក៏បាន​ធ្វើការ​ប្រកាស​ត្រៀម​បញ្ចេញ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​មួយ​ស៊េរី​នៃ​ត្រកូល Y ម៉ូ​ឌែ​ល vivo Y51 ដែលជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​បង្អស់​សម្រាប់​បញ្ចេញ​នា​ដើមឆ្នាំ ២០២១ នេះ​ផងដែរ​។​
​ចំពោះ​ស្មា​ត​ហ្វូ​ន vivo Y51 នេះ​បានផ្តល់​មក​ជាមួយនឹង​លក្ខណៈសម្បត្តិ​ពិសេស​ជាច្រើន​ខុស​ប្រែ​ពី​ត្រកូល Y ជំនាន់​មុនៗ​។​
 



1.​ ​អេក្រង់​រាបស្មើរ ទំហំ 6.58 អ៊ី​ញ AMOLED កញ្ចក់​រាង​កោង 3D អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត 2408 × 1080 (FHD+)
2. ប្រើ​បន្ទះ​ឈី​ប Qualcomm Snapdragon 662 
3. CPU Octa-core ដំណើរការបាន​ក្នុង​ល្បឿន 2.4 GHz
4. មាន​រ៉េ​ម 8GB, អង្គ​ផ្ទុក​ទិន្នន័យ 128GB 
5. មាន​ថ្ម​ទំហំ​ធំ 5០00 mAh / 18W Fast Charge
6. ដំណើរការ​ដោយ Android 11 និង​ស្បែក Interface ប្រភេទ Funtouch OS 11
7. មាន​កាមេរ៉ា​មុខ​ទំហំ 16MP Super Night Selfie, កាមេរ៉ា​ក្រោយបី​គ្រាប់ : Rear 48MP Ultra Stable Video+8MP+2MP (Super Wide-angle / Bokeh / Super macro)                                8. មាន​ជម្រើស 2​ពណ៌ : Titanium Sapphire / Crystal Symphony
9. អាច​ប្រើ​ស៊ីម​កាត​បាន​ពីរ​
10. មានមុខ​ងារ Face Unlock + Fingerprint Scanner
​រីឯ​សម្រាប់​តម្លៃ​ក្រុមហ៊ុន​ក៏បាន​ធ្វើការ​បង្ហើប​មក​ដែរ​ហើយ​គឺ​តម្លៃ​ខ្ទង់ 2x9៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com