ជាតិ
ក្រសួងទេសចរណ៍ និងបរិស្ថាន បន្តរួមគ្នាប្រែក្លាយតំបន់សក្តានុពល ទៅជាផលិតផលទេសចរណ៍
24, Jan 2021 , 9:29 pm        
រូបភាព
front រូបភាពពីក្រសួងទេសចរណ៍
front រូបភាពពីក្រសួងទេសចរណ៍
ដោយ:
ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន នឹងរៀបចំវេទិកាស្ដីពី «អេកូទេសចរណ៍លើក២ » ក្នុងខេត្តសៀមរាប នៅថ្ងៃទី២៦ និង២៧ ខែមករា ឆ្នាំ២០២១។ វេទិកាអេកូទេសចរណ៍លើកទី២ ធ្វើឡើងក្នុងគោលបំណង ប្រែក្លាយតំបន់សក្តានុពល ជាផលិតផលទេសចរណ៍។



នេះជាលើកទីពីរហើយ ដែលក្រសួងទេសចរណ៍ សហការជាមួយក្រសួងបរិស្ថាន រៀបចំវេទិកា អេកូទេសចរណ៍។ សម្រាប់ឆ្នាំ២០២១ វេទិកាអេកូទេសចរណ៍លើកទី២នេះ ធ្វើឡើងក្នុងគោលបំណង ដោះស្រាយបញ្ហានានារបស់ប្រជាសហគមន៍ និងទាញយកសក្តានុពល ធនធានវប្បធម៌ ធម្មជាតិកម្ពុជា មានស្រាប់ ដើម្បីប្រែក្លាយជាផលិតផលទេសចរណ៍ថ្មីក្នុងសហគមន៍។
 
បច្ចុប្បន្នប្រទេសកម្ពុជា មានសហគមន៍ទេសចរណ៍ធម្មជាតិ ចំនួន ២២ គ្របដណ្តប់លើផ្ទៃដីទំហំ ៣៥ ០០៣ ហិកតាក្នុងតំបន់ការពារធម្មជាតិចំនួន ១២ ស្ថិតក្នុងភូមិសាស្ត្រខេត្តចំនួន ៨ រួមមាន រតនគិរី កំពង់ស្ពឹ កោះកុង ពោធិ៍សាត់ ព្រះវិហារ កំពង់ធំ កំពត កំពង់ឆ្នាំង។
បើតាមរបាយការណ៍ពីក្រសួងបរិស្ថាន សហគមន៍អេកូទេសចរណ៍បានរកចំណូលប្រមាណ ២៥លានដុល្លាអាមេរិក ចាក់ចូលក្នុងសេដ្ឋកិច្ចមូលដ្ឋាន ក្នុងរយៈពេលត្រឹម៩ខែ នៃឆ្នាំ២០២០ កន្លងមកនេះ៕ 




 
 
 

Tag:
 ទេសចរណ៍
 វេទិការអេកូទេសចរណ៍លើកទី២
  សៀមរាប
 
© រក្សាសិទ្ធិដោយ thmeythmey.com