COVID-19
ជាតិ
សម្តេច ហ៊ុន សែន មិនអត់ឱនដល់មន្ត្រីដែលធ្វើឲ្យបែកធ្លាយសារផ្ទៃក្នុងនោះឡើយ
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នារាត្រីថ្ងៃទី១៤ ខែមេសា នេះ បានថ្លែងសារបន្ទាន់មួយទាក់ទងនឹងវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩។
សម្តេចបានលើកឡើងថា ការបិទខ្ទប់នេះ មិនមែនជាការសម្លាប់ប្រជាជនដោយបង្អត់អាហារនោះឡើយ ដោយការអនុវត្តធ្វើឡើងក្រោមលក្ខខណ្ឌផ្សេងៗ។ សម្តេចចង់ឲ្យពលរដ្ឋទាំងអស់យល់ពីបំណងពិតប្រាកដរបស់រដ្ឋាភិបាល។ សម្តេចបានសុំទោសចំពោះករណីមន្ត្រីដែលខ្វះការទទួលខុសត្រូវក្នុងរដ្ឋាភិបាលដែលធ្វើឲ្យសារផ្ទៃក្នុងបែកធ្លាយ និងបង្កឲ្យមានភាពចលាចល។
សម្តេចនឹងដាក់ទោសទណ្ឌមន្ត្រីនោះនៅពេលដែលស្រាវជ្រាវរកឃើញ។ សម្តេចអះអាងថា ការបែកធ្លាយសារសំឡេងនេះ បានធ្វើឲ្យប៉ះទង្គិចអារម្មណ៍ពលរដ្ឋ ដែលខុសពីវត្ថុបំណងរបស់រដ្ឋាភិបាល។
© រក្សាសិទ្ធិដោយ thmeythmey.com