COVID-19
អន្តរជាតិ
តារាកំប្លែងថៃ Kom Chaunchoeun ស្លាប់ក្នុងអាយុ៦៣ឆ្នាំដោយសារកូវីដ-១៩
30, Apr 2021 , 8:46 am        
រូបភាព
លោក Kom Chaunchoeun តារាកំប្លែងដ៏ល្បីឈ្មោះម្នាក់របស់ថៃ បានទទួលមរណភាពក្នុងអាយុ៦៣ឆ្នាំ ដោយសារកូវីដ-១៩។ នេះបើយោងតាមការផ្សាយរបស់កាសែត Thairath។



លោក Kom ដែលពលរដ្ឋខ្មែរមួយចំនួនស្គាល់តាមរយៈរឿងកំប្លែង «អ្នកប្រដាល់មិនដែលឈ្នះ» ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់កាលពីថ្ងៃទី១២ ខែមេសា ក្រោយតេស្តវិជ្ជមានកូវីដ-១៩។ តាម Thairath ដំណឹងមរណភាពនេះ ត្រូវបានបង្ហោះដោយកូនស្រីរបស់លោកផ្ទាល់។

ភរិយារបស់លោកក៏មានលទ្ធផលវិជ្ជមានកូវីដ-១៩ ផងដែរ ក្រោយតេស្តលើកទីពីរ។





© រក្សាសិទ្ធិដោយ thmeythmey.com