COVID-19
ជាតិ
បិទខ្ទប់ផ្សារទួលសង្កែ និងកំណាត់ផ្លូវលេខ១១៣ ដើម្បីទប់ស្កាត់កូវីដ-១៩បំប្លែងថ្មីDelta
05, Aug 2021 , 12:26 pm        
រូបភាព
ការតេស្តរកកូវីដ-១៩នៅទួលសង្កែ តំបន់ដែលសង្ស័យពាក់ព័ន្ធជាមួយអ្នកជំងឺផ្ទុកមេរោគកូវីដ-១៩_ដែលតា នាថ្ងៃទី២ ខែសីហា។
ការតេស្តរកកូវីដ-១៩នៅទួលសង្កែ តំបន់ដែលសង្ស័យពាក់ព័ន្ធជាមួយអ្នកជំងឺផ្ទុកមេរោគកូវីដ-១៩_ដែលតា នាថ្ងៃទី២ ខែសីហា។
រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់ផ្សារ ទួលសង្កែ ដែស្ថិតនៅភូមិចុងខ្សាច់  សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និងកំណាត់ ផ្លូវលេខ១១៣ ដែលស្ថិតនៅភូមិ២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ចាប់ពីថ្ងៃទីទី៥ ដល់ថ្ងៃទី១៨ សីហា។  វិធានការបិទខ្ទប់នេះ គឺដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍។ នេះបើតាមសេចក្តីជូនដំណឹងដោយឡែកពីគ្នា របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ សីហានេះ។

 
សូមជម្រាបថា កាលពីថ្ងៃទី២ ខែសីហាកន្លងទៅ ក្រុមគ្រូពេទ្យ បានរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន១នាក់ ក្នុងចំណោមសំណាកអាជីវករផ្សារ និងពលរដ្ឋប្រមាណ១៧០នាក់ នួន នៅក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១។ ក្នុងថ្ងៃដដែល រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសម្រេចបិទខ្ទប់កំណាត់ផ្លូវលេខ ៩៣ ចាប់ពីចំណុចសាលាបឋមសិក្សាពញាក្រែក រហូតដល់ចំណុចផ្ទេរលេខ១១៦ រួមទាំងលំនៅឋានក្នុងបុរី ខេស៊ី(KC) ស្ថិតក្នុងក្រុមទី៤ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែសីហា ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩។ 
 
 
មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៨០.២២៥នាក់ ក្នុងនោះ ១១.៥៣៥នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន ៧៣.៤២១នាក់  និងស្លាប់សរុប១.៥០៧នាក់៕
 
 
 
 
 

Tag:
 បិទខ្ទប់
  ផ្សារទួលសង្កែ
© រក្សាសិទ្ធិដោយ thmeythmey.com