អត្ថបទពាណិជ្ជកម្ម
ដាប់ប៊ែលយូប៊ី ហ្វាយនែន ដាក់ឲ្យប្រើប្រាស់គណនីសប្បុរសដែលភ្ជាប់ជាមួយនឹងការបរិច្ចាគមូលនិធិ ដំបូងគេនៅកម្ពុជា
26, Aug 2021 , 11:13 am        
រូបភាព
ដោយ: ថ្មីៗ
ថ្ងៃទី 09 ខែសីហាឆ្នាំ 2021 ភ្នំពេញ - ដាប់ប៊ែលយូប៊ី ហ្វាយនែន ដាក់ឲ្យប្រើប្រាស់ គណនីសប្បុរស ដែលជាសេវាប្រាក់បញ្ញើមានកាលកំណត់ដំបូងគេមួយនៅកម្ពុជា ដែលមានភ្ជាប់ជាមួយនឹងការបរិច្ចាគមូលនិធិសប្បុរសធម៌។ អតិថិជនអាចជ្រើសរើសការបរិច្ចាគទៅកាន់ដៃគូមូលនិធិរបស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន នៅពេលដែលអតិថិជនដាក់ប្រាក់បញ្ញើក្នុងចំនួនណាមួយជាមួយនឹង គណនីសប្បុរស ដោយមានរយៈពេលបញ្ញើចាប់ពី 3ទៅ 12ខែ។
គណនីសប្បុរស ផ្តល់ជូនអតិថិជននូវចំណូលបន្ថែម តាមរយៈអត្រាការប្រាក់ខ្ពស់រហូតដល់​ 7.85% ក្នុងមួយឆ្នាំ ខណៈដែលអតិថិជនអាចចូលរួមចំណែកក្នុងសហគមន៍ ដោយធ្វើការបរិច្ចាគមូលនិធិសប្បុរសធម៌ ចំនួន 0.1%។ ទឹកប្រាក់បរិច្ចោគទាំងអស់ត្រូវបានរ៉ាប់រងទាំងស្រុងដោយ ដាប់ប៊ែលយូប៊ី ហ្វាយនែន ក្រោមឈ្មោះបរិច្ចាគរបស់អតិថិជន។ ដៃគូមូលនិធិរបស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន រួមមាន មូលនិធិគន្ធបុប្ផាកម្ពុជា មន្ទីរពេទ្យកុមារអង្គរ មូលនិធិកុមារកម្ពុជា មូលនិធិដុនបូស្កូកម្ពុជាអន្តរជាតិ និង មូលនិធិធម្ម​  ឱសថរបស់ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ។
 
លោក Jin Hur, អគ្គនាយកគាំទ្រប្រតិបត្តិការ ទទួលបន្ទុកក្រុមគាំទ្រប្រតិបត្តិការ​បានមានប្រសាសន៍ថា “ដាប់ប៊ែលយូប៊ី ហ្វាយនែន មានបំណងចូលរួមចំណែកក្នុងការកសាងវប្បធម៌ នៃការចែករំលែកជាមួយ ប្រជាជនកម្ពុជា និងផ្តល់ការគាំទ្រដល់សហគមន៍ ជាពិសេសក្នុងគ្រាដ៏លំបាកនេះ។ ជាមួយនឹងការសហការរបស់ដៃគូសប្បុរសធម៌ និងអតិថិជនរបស់យើង ដាប់ប៊ែលយូប៊ី ហ្វាយនែន ប្តេជ្ញាក្នុងការជួយជ្រោមជ្រែងប្រជាជនកម្ពុជាដែលមានទុក្ខលំបាក ជាពិសេសផ្តល់ការយកចិត្តទុកដាក់បន្ថែមដល់កុមារ និងយុវជន តាមរយៈទិដ្ឋភាពផ្សេងៗ ដូចជាការផ្តល់ការអប់រំ ការហ្វឹកហាត់ជំនាញ  តំហែទាំសុខភាព និងការគាំទ្រផ្សេងៗ ដែលពួកគេសមនឹងទទួលបាន ដើម្បីការរស់នៅប្រកបដោយសុខុមាលភាព និងក្តីសង្ឃឹម” ។
 
ប្រទេសកម្ពុជាគឺជាប្រទេសដែលមានចំនួនប្រជាជនវ័យក្មេងច្រើន។ ដូចនេះកុមារ និងយុវជនគឺជាមូលដ្ឋានគ្រឹះ ដ៏សំខាន់សម្រាប់ការរីកចម្រើនរបស់ប្រទេសជាតិ។ ជាមួយនឹងការបរិច្ចាគនេះ យើងរួមគ្នារួមចំណែកកសាងធនធានមនុស្ស​ដ៏ល្អ សហគមន៍ដ៏រីកចម្រើន និងអនាគតដ៏ល្អប្រសើរសម្រាប់ ប្រទេសរបស់យើង។


 
សន្សំដើម្បីអ្នក & សង្គម! 
 
ដាក់ប្រាក់បញ្ញើឥឡូវនេះ នៅគ្រប់សាខាទាំង 136 របស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឬទំនាក់ទំនងមកកាន់ 023 963 333 | 081 331 333 | www.wbfinance.com.kh
 
អំពី ដៃគូមូលនិធិ

មូលនិធិគន្ធបុប្ផាកម្ពុជា 
ធ្វើការកៀរគរនូវអំណោយ ឧបត្ថម្ភធន និងវិភាគទានពីគ្រប់ប្រភពស្របច្បាប់នានា សម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុរបស់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីអាចដំណើរការប្រកបដោយនិរន្តរភាព ដើម្បីចូលរួមក្នុងការលើកកម្ពស់សុខភាពមាតា ទារកនិងកុមារ។ ​​
 
អង្គការមូលនិធិកុមារកម្ពុជា
 
ធ្វើការផ្លាស់ប្តូរកុមារក្រីក្រងាយរងគ្រោះឲ្យក្លាយជាអ្នកដឹកនាំនាពេលអនាគត។ អង្គការមូលនិធិកុមារកម្ពុជា ជឿជាក់ថាការអប់រំ និងភាពជាអ្នកដឹកនាំប្រកបដោយគុណភាពអាចធ្វើឲ្យកុមារម្នាក់មានសមត្ថភាពជួយគ្រួសារទាំងមូលចាកចេញពីភាពក្រីក្រ និងមានម្ចាស់ការលើខ្លួនឯង។ 
 
មូលនិធិដុនបូស្កូកម្ពុជាអន្តរជាតិ
 
ផ្តល់ជំនាញបច្ចេកទេស និងការអប់រំជាមូលដ្ឋានដល់យុវជន និងកុមារដែលខ្វះខាត ដើម្បីលើកស្ទួយពួកគេឱ្យ​ចាកចេញពីភាពក្រីក្រ និងការពារពួកគេពីការជួញដូរមនុស្ស។ 

មន្ទីរពេទ្យកុមារអង្គរ
 
មានបេសកកម្មធ្វើឱ្យប្រសើរឡើងនូវការគាំពារសុខភាពសម្រាប់ កុមារកម្ពុជាគ្រប់រូប ដែល​ត្រូវ​បាន​បង្កើតឡើងដោយជាងថតរូប លោក ខេនរ៉ូ អ៊ីស៊ុ។ មន្ទីរពេទ្យកុមារអង្គរ បានផ្តល់នូវការយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាល និងថែទាំសុខភាពដល់កុមារកម្ពុជា ប្រកបដោយគុណភាពខ្ពស់ ក្តីមេត្តាករុណា និងឥតគិតកម្រៃ អស់រយៈពេលជាង២០ឆ្នាំ និងបានជួយសង្គ្រោះជីវិតកុមារជាង២លានករណី។ 
 
មូលនិធិធម្មឱសថ 
 
បង្កើត និងដឹកនាំដោយ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ក្នុងគោលបំណងគាំទ្រការអប់រំរបស់ព្រះសង្ឃ សមណសិស្ស និងសិស្ស ក៏ដូចជាផ្តល់ជាជំនួយទៅដល់ព្រះសង្ឈ និង ដូនជីតាជីដែលមានជំងឺ ព្រមទាំងផ្សព្វផ្សាយការបង្រៀនធម៌របស់ព្រះពុទ្ធក្នុងផ្លូវល្អដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ។
 
អំពីដាប់ប៊ែលយូប៊ី ហ្វាយនែន

ដាប់ប៊ែលយូប៊ី ហ្វាយនែន គឺជាស្ថាប័នមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេនៅកម្ពុជា ដែលបម្រើសេវាហិរញ្ញវត្ថុ ដូចជា ប្រាក់កម្ចី ប្រាក់បញ្ញើ-សន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅស្រុក សេវាធនាគារចល័ត សេវាទូទាត់វិក្កយបត្រ និងសេវា  អេធីអឹមជាង២០ឆ្នាំមកហើយ ដែលមានបណ្តាញសាខាចំនួន 136 គ្របដណ្តប់ ទូទាំងខេត្ត-ក្រុង និង រាជធានី នៃប្រទេសកម្ពុជា។ គិតត្រឹមខែកក្កដា ឆ្នាំ 2021 ដាប់ប៊ែលយូប៊ី ហ្វាយនែន មានទ្រព្យសកម្មសរុបចំនួន  973 លានដុល្លារអាមេរិក ផលប័ត្រឥណនទានសរុបចំនួន 797 លានដុល្លារអាមេរិក និងសមតុល្យប្រាក់បញ្ញើ-សន្សំសរុបចំនួន 165  លានដុល្លារអាមេរិក៕
 
(អត្ថបពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com