អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនជីធម្មជាតិជប៉ុនសញ្ញាផែនដីប្រកាសមិនដំឡើងថ្លៃក្នុងរដូវកាលកសិករកំពុងបង្កបង្កើនផល
26, Aug 2021 , 4:33 pm        
រូបភាព
 រាជធានីភ្នំពេញ៖ នៅក្នុងរដូវបង្កបង្កើនផលកសិកម្មជារឿយៗគេសង្កេតឃើញថាផលិតផលជីកសិកម្មនានាតែងតែឡើងថ្លៃ ហើយគាប់ជួបផលិតផលនានា និងវត្ថុធាតុដើមកសិកម្មក៏ឡើងថ្លៃតែក្រុមហ៊ុនជីកសិកម្មកជប៉ុនសញ្ញាផែនដី ប្រកាសថានឹងមិន ឡើងថ្លៃនោះទេ ថែមទាំងត្រៀមជីរហូតដល់ ១ម៉ឺនតោន ដើម្បីទប់ទល់នឹងការឡើងថ្លៃ ។
 
 
លោកឧកញ៉ា ចាន់ សុឃាំង អគ្គនាយកក្រុមហ៊ុនជីធម្មជាតិជប៉ុនសញ្ញាផែនដី បានមានប្រសាសន៍ថា៖ “នៅក្នុងមួយរយៈពេល ចុងក្រោយនេះ គេសង្កេតថាតម្លៃនៃជីកសិកម្ម មានការឡើងថ្លៃយ៉ាងខ្ពស់គួរឱ្យកត់សម្គាល់ មូលហេតុដោយសារតែ តម្លៃនៃថ្លៃ ទំនិញវត្ថុធាតុដើមទំនិញ និងការដឹកជញ្ជូនមានការឡើងថ្លៃ និងពិបាកក្នុងការដឹកជញ្ជូន ដែលជាកត្តាធ្វើឱ្យមានការឡើងថ្លៃ នូវគ្រប់មុខទំនិញនៃជីកសិកម្មទាំងអស់”។ 
 



លោកឧកញ៉ាបន្តថា៖ “សម្រាប់ក្រុមហ៊ុនជីធម្មជាតិជប៉ុនសញ្ញាផែនដី បានព្យាយាមអស់ពីលទ្ធភាព និងសមត្ថភាព ដើម្បីរក្សាតម្លៃជូនកសិករ ជាពិសេសនៅក្នុងពេលកសិករត្រូវការប្រើប្រាស់ជីដើម្បីបំប៉នវគ្គចុងក្រោយនៃរដូវវស្សានេះ ដូច្នេះ ក្រុមហ៊ុនសូមប្រកាសថា មិនឡើងថ្លៃទេហើយយើងនឹងដាក់ផលិតផលជីចំនួន ១ម៉ឺនតោន ដើម្បីទប់នឹងការឡើងថ្លៃនេះនៅក្នុងទីផ្សារបច្ចុប្បន្ន”។ 
 
“បើសិនជាបងប្អូនប្រជាកសិករទៅទិញជីគីមី ឬជីធម្មជាតិពីក្រុមហ៊ុនផ្សេងៗ មានការឡើងថ្លៃ បងប្អូនអាចមករកជីធម្មជាតិ ជប៉ុនសញ្ញាផែនដី គឺមិនឡើងថ្លៃទេ ដោយរក្សាតម្លៃដដែលរហូតដល់អស់ពីស្តុកនូវចំនួន ១ម៉ឺនតោន និងរក្សាគុណភាពជូនប្រជាកសិករ ដើម្បីបង្កបង្កើនផលដំណាំនានារបស់ពួកគាត់ ។ 
 


វិស័យកសិកម្មកម្ពុជា នៅក្នុងបរិបទកូវីដ-១៩នេះ យើងបានឃើញថាមានការរីកលូតលាស់គួរឱ្យកត់សម្គាល់ផងដែរ ដោយបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ហើយកសិករក៏ទទួលបានចំណូលច្រើនជាងមុនសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារក្នុងវិបត្តិ ។ ម្យ៉ាងវិញទៀត អ្នកដែលមានមុខរបរផ្សេងក្រៅពីកសិករកាលពីមុនកូវីដ-១៩ ក៏បានផ្លាស់មកធ្វើរបរកសិម្មក្រោយជួបវិបត្តិកូវីដ-១៩ ហើយក៏ទទួលបានផលកាក់កបផងដែរ។ នេះជាការបញ្ជាក់របស់អគ្គនាយកក្រុមហ៊ុនជីធម្មជាតិជប៉ុនសញ្ញាផែនដី។ 
 
សូមបញ្ជាក់ថាប្រជាពលរដ្ឋដែលចង់បានជីធម្មជាតិជប៉ុនសញ្ញាផែនដីក្នុងតម្លៃដដែល ឬព័ត៌មានបន្ថែមពីក្រុមហ៊ុនជីធម្មជាតិជប៉ុនសញ្ញាផែនដី សូមទំនាក់ទំនងទៅកាន់លេខទូរសព្ទ 071 33 55 006 ឬ 081 800 842 ឬចូលទៅកាន់ទំព័រហ្វេសប៊ុក Facebook: https://www.facebook.com/cambodiaagriculture/videos/859890131327325 ៕
 
 












(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com