អត្ថបទពាណិជ្ជកម្ម
ជ័យលាភី៥០នាក់ ក្នុងការប្រកួតរូបថតរៀបចំឡើងដោយទឹកពិសារ៉ែធម្មជាតិ អូ គូលែន
30, Aug 2021 , 10:08 am        
រូបភាព
 ការប្រកួតរូបថតក្រោមប្រធានបទ ការរស់នៅរីករាយប្រកបដោយសុខភាពល្អ ដែលរៀបចំឡើងដោយទឹកពិសារ៉ែធម្មជាតិ អូ គូលែន ឈានចូលដល់ជំហានទីពីរហើយ។ រូបថតដែលស្អាតជាងគេចំនួន៥០សន្លឹក ត្រូវបានជ្រើសរើសដោយគណៈមេប្រយោគរួចហើយ។ ចាប់ពីថ្ងៃនេះទៅ រូបថតទាំង៥០ប៉ុស្ត៍នេះ នឹងត្រូវដាក់ជូនមហាជនបោះឆ្នោតជ្រើសរើស ដោយបង្ហោះចូលទំព័រ ហ្វេសប៊ុក របស់ អូ គូលែន។
 
ក្រុមគ្រួសារនៅចំកណ្ដាលបេះដូង នៃសុខុមាលភាព សុខភាព និងសេចក្ដីរីករាយ អូ គូលែន ដែលជាទឹករ៉ែធម្មជាតិដំបូងគេនៅកម្ពុជា ទទួលបានការចូលរួមជាច្រើន នៅក្នុងក្របខណ្ឌនៃការប្រកួតរូបថតរបស់ខ្លួន ក្រោមប្រធានបទ ការរស់នៅរីករាយប្រកបដោយសុខភាពល្អ ដែលចាប់ផ្ដើមកាលពីថ្ងៃទី២៦ ខែកក្កដា កន្លងទៅនេះ។ ការប្រកួត ដែលបើកចំហជូនមហាជនទូទៅ គឺអញ្ជើញអ្នកចូលរួមម្នាក់ៗ ឱ្យចែករំលែករូបថតមួយប៉ុស្ត៍ ដែលបង្ហាញពីការរស់នៅរបស់ខ្លួនប្រកបដោយសុខភាព និងតុល្យភាព ឬពីពេលវេលាណាមួយ ដែលសប្បាយរីករាយ តែម្នាក់ឯង ឬជាគ្រួសារ ឬជាមួយមិត្តភក្ដិ។ 
 

មានរូបថតជាលក្ខណៈគ្រួសារជាច្រើនប៉ុស្ត៍ ដែលយើងទទួលបាន ជារូបថតបង្ហាញនូវស្នាមញញឹមដ៏ស្រស់ស្អាត ពោលគឺស្នាមញញឹមរបស់កូនចៅ ឪពុកម្ដាយ និងជីដូនជីតា ជាដើម។ ចំណែកឯរូបថតផ្សេងទៀត គូសបញ្ជាក់ពីសុខុមាលភាពដែលពួកគេទទួលបាន ដោយសារសកម្មភាពកីឡានៅខាងក្រៅ ដូចជាការជិះកង់ដើរលេង ការដើរកម្សាន្តនៅស្រុកស្រែ ឬក៏ការបោះតង់ហាលវាលជាដើម។ ហើយរូបថតមួយចំនួនផ្សេងទៀត បង្ហាញពីកុមារដែលកំពុងរវល់ធ្វើកិច្ចការសាលា ដោយមាន អូ គូលែន មួយដបនៅលើជ្រុងតុរបស់គេផង។ ពិតមែនហើយ ក្រុមហ៊ុនសូមអនុញ្ញាតរំឭក នៅពេលនេះថា អ្នកជំនាញជាច្រើនពិតជាឯកភាពថា បើរក្សាជាតិទឹកបានល្អនៅក្នុងខ្លួន នោះវានឹងចូលរួមផ្ដល់គុណវុឌ្ឍិដល់ការចងចាំ និងជួយមនុស្សយើងម្នាក់ៗឱ្យរក្សាបាននូវការយកចិត្តទុកដាក់ និងការផ្ដោតអារម្មណ៍របស់ខ្លួន។


 
អូ គូលែន ក៏បានស្នើផងដែរឱ្យអ្នកចូលរួមម្នាក់ៗ ពិចារណាដាក់ចំណងជើងរូបថតរបស់ខ្លួន។ ចំណងជើងរូបថតទាំងអស់ ច្រើនតែបញ្ជាក់ពីផលចំណេញផ្នែកសុខភាព នៃទឹករ៉ែធម្មជាតិ អូ គូលែន ដំបូងគេនៅកម្ពុជា មានដូចជា ពិសាទឹករ៉ែធម្មជាតិ អូ គូលែន ជួយរក្សាសុខភាពយើង, អូ គូលែន គឺជាទឹករ៉ែល្អជាងគេ ដើម្បីរក្សាឱ្យមានសុខភាពល្អ, ទឹកគឺជាជីវិត, សូមរក្សាសុខភាពនិងរីករាយជាមួយ អូ គូលែន, ពិសាទឹកគឺសំខាន់ ប៉ុន្តែចេះជ្រើសរើសទឹករ៉ែធម្មជាតិដែលល្អយកមកពិសារក៏រិតតែសំខាន់ដែរ។
 
រយៈពេលពីរសប្ដាហ៍ដើម្បីបោះឆ្នោតជ្រើសរើសរូបថតល្អជាងគេ៣ប៉ុស្ត៍
 
រូបថតចំនួន៥០ប៉ុស្ត៍ ក្នុងចំណោមរូបថតដែលក្រុមហ៊ុនទទួលបានទាំងអស់ក្នុងរយៈពេល៤សប្ដាហ៍ចុងក្រោយនេះ ត្រូវបានជ្រើសរើស និងបង្ហោះនៅលើទំព័រហ្វេសប៊ុក អូ គូលែន។ ចាប់ពីថ្ងៃនេះតទៅ មហាជនត្រូវបានអញ្ជើញឱ្យបោះឆ្នោតជ្រើសរើសរូបថតដែលខ្លួនគិតថាល្អ និងស្អាតជាងគេ។ រូបថតចំនួន៣ប៉ុស្ត៍ដែលទទួលបាន «Likes» (ពេញចិត្ត) ច្រើនជាងគេ នឹងទទួលបានរង្វាន់ដូចខាងក្រោម៖
 


រង្វាន់លេខ១ គឺកង់ម៉ាក Giant ATX 27,5 មួយគ្រឿង និងការសម្រាកលំហែកាយសម្រាប់មនុស្ស២នាក់ នៅ "Navutu Dreams Resort" ក្នុងខេត្តសៀមរាបចំនួន២យប់។
រង្វាន់លេខ២ គឺកង់ម៉ាក Giant ATX 27,5 មួយគ្រឿង
រង្វាន់លេខ៣ គឺទូរទស្សន៍ម៉ាក Sharp Aquos 42’ Full HD ។
 
ការប្រកាសជ័យលាភីទាំង៣នេះ គ្រោងនឹងធ្វើឡើង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។
 
មានតែ "Likes" ដែលទទួលបានពីគណនីហ្វេសប៊ុកពិតប្រាកដប៉ុណ្ណោះ ដែលយកជាបានការ។ ចំពោះ "Likes" ដែលមានប្រភពមកពីគណនីក្លែងក្លាយ នឹងមិនត្រូវបានរាប់បញ្ចូលឡើយ។
 
សម្រាប់ព័ត៌មានបន្ថែម៖ https://www.facebook.com/eau-Kulen-424806897613236
 







(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com