ជាតិ
តំបន់ខ្លះ នឹងមានភ្លៀងលាយឡំផ្គររន្ទះ មួយសប្ដាហ៍
02, Mar 2022 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយមឱ្យដឹងថា នៅចន្លោះថ្ងៃទី២ -៤ ខែមីនា កម្ពុជានឹងរងឥទ្ធិពលសម្ពាធទាបពីមហាសមុទ្រឥណ្ឌា និងឥណ្ឌូនេស៊ីក្នុងកម្រិតខ្សោយ។ ជាមួយគ្នានោះ ចាប់ថ្ងៃទី៥-៨ ខែមីនា កម្ពុជានៅតែរងឥទ្ធិពលសម្ពាធទាបបន្តទៀត។ ស្ថានភាពបែបនេះ អាចធ្វើឱ្យអាចតំបន់មួយចំនួនមានភ្លៀង លាយឡំដោយផ្គររន្ទះ ក្នុងកម្រិតខ្សោយ។


ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ចាប់ពីថ្ងៃទី២-៨ខែមីនា  កម្ពុជាអាចរងឥទ្ធិពលសម្ពាធទាប ដែលអាចធ្វើឱ្យបណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាល អាចមានភ្លៀងដោយអន្លើ ដោយលាយឡំនិងផ្គររន្ទះ ក្នុងកម្រិតខ្សោយទៅបង្គួរ។
 
ចំណែកឯ បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានភ្លៀងដោយអន្លើ លាយឡំនិងផ្គររន្ទះ ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ចំពោះតំបន់មាត់សមុទ្រវិញ អាចមានភ្លៀង លាយឡំនិងផ្គររន្ទះ ក្នុងកម្រិតពីមធ្យមទៅបង្គួរ៕
 
 
 
 

Tag:
 អាកាសធាតុ
  ឥទ្ធិពលសម្ពាធទាប
© រក្សាសិទ្ធិដោយ thmeythmey.com