បទសម្ភាសន៍
សុខភាព
អ្នកជំនាញអប់រំ៖ បើបារីអេឡិចត្រូនិកមានសារធាតុញៀន ស្មើនឹងយកគ្រឿងញៀន និងមេរោគដាក់ខ្លួន
23, Jun 2022 , 10:00 am        
រូបភាព
 លោក ឃីម សុខហេង អនុប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា
លោក ឃីម សុខហេង អនុប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា
ដោយ៖ សុង សុធាវី

ភ្នំពេញ៖ អ្នកប្រើប្រាស់បារីអេឡិចត្រូនិកដែលមានសារធាតុញៀន​ គឺស្មើនឹងយកគ្រឿងញៀននិងមេរោគដាក់ខ្លួន។​ នេះជាការលើកឡើងរបស់លោក ឃីម សុខហេង អនុប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ខណៈយុវជនខ្មែរកំពុងនិយមប្រើប្រាស់បារីអេឡិចត្រូនិកនេះ។



បច្ចុប្បន្នការនិយមជក់បារីអេឡិចត្រូនិក របស់យុវជនខ្មែរ​ កំពុងក្លាយជាប្រធានបទដ៏គួរឱ្យព្រួយបារម្ភពីសំណាក់មហាជន។ តាមរយៈបទសម្ភាសក្នុងកម្មវិធី«គំនិតថ្មី»នៃការសារព័ត៌មានថ្មីៗ លោក  ឃីម សុខហេង បានលើកឡើងយ៉ាងដូច្នេះ ៖ «បើសិនបារីអេឡិចត្រូនិកមានទម្រង់ជាគ្រឿងញៀន យើងមិនអា​ចយកវាដាក់ខ្លួនទេ»។  លោកបានញ្ជាក់ថា គ្រឿងញៀនបំផ្លាញជីវិត សុខភាព កិត្តិយស ដែលសិស្ស និស្សិត ឬយុវជន មិនគួរប្រើប្រាស់បារីអេឡិចត្រូនិកនោះឡើយ។​

អត្ថបទទាក់ទង


ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»នៃសារព័ត៌មានថ្មីៗ និង លោក ឃីម សុខហេង  អនុប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ដូចតទៅ៖
 

© រក្សាសិទ្ធិដោយ thmeythmey.com