ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​សម្តី​ដែល​បុរស​រៀបការ​រួច​មិន​គួរ​និយាយ​ជាមួយ​ស្រី​ផ្សេង
27, Aug 2022 , 6:59 am        
រូបភាព
​បុរស​ដែល​រៀបការ​រួច​ពិត​ជា​ចៀស​មិន​ផុត​ទេ​ពិ​ការធ្វើទំនាក់ទំនង​ជា​មួយ​ស្រី​ផ្សេង​នៅ​កន្លែងធ្វើការ ប៉ុន្តែ​ទំនាក់ទំនង​ទាំងនោះ​ត្រូវតែ​ធ្វើឡើង​ដោយ​ការគោរព​ផង​។ ការស្និទ្ធស្នាល​ជាមួយ​ស្រី​ផ្សេង​គួរតែ​ជា​រឿង​ចៀសវាង​គ្រប់​រូបភាព​ទាំងអស់​។



មិត្តភក្តិ​ល្អ​បំផុត​របស់​បុរស​ដែល​រៀបការ​រួច​គួរតែ​ជា​ប្រពន្ធ​របស់​គាត់ ហើយក៏​ជា​ស្ត្រី​តែ​មួយគត់​ដែល​គាត់​ត្រូវ​បង្កើត​ការសន្ទនា​ប្រកប​ដោយ​ភាពស្និទ្ធស្នាល​បំផុត​ដែរ​។ ប្រពន្ធ​របស់​គាត់​គួរតែ​ជា​ស្ត្រី​ដ៏​សំខាន់​បំផុត​សម្រាប់​ជីវិត​របស់​គាត់ និង​គ្មាន​ករណី​លើកលែង​ឡើយ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ មាន​សម្តី​មួយចំនួន​ដែល​បុរស​រៀបការ​រួច​មិន​គួរប្រើ​វា​និយាយ​ជាមួយ​ស្រី​ផ្សេង​ឡើយ​ដូចជា​៖
 
1.​ ​ខ្ញុំ​ត្រូវការ​មិត្ត​ល្អ​ម្នាក់​ដើម្បី​និយាយ​គ្នា​
2.​ ​ប្រពន្ធ​ខ្ញុំ​នឹង​ខ្ញុំ​មិន​ធ្លាប់​មាន​ភាពស្និទ្ធស្នាល​ជាមួយ​គ្នា​យូរ​ហើយ​
3.​ ​ប្រពន្ធ​ខ្ញុំ​និង​ខ្ញុំ​មិន​បាន​នៅ​ជាមួយ​គ្នា​ស្រួលបួល​ឡើយ​
4.​ ​ម្សិលមិញ ប្រពន្ធ​ខ្ញុំ​និង​ខ្ញុំ​បាន​ឈ្លោះ​គ្នា​ខ្លាំងណាស់​
5.​ ​ខ្ញុំ​រីករាយ​ណា​ដែល​មាន​អ្នក​នៅ​ក្បែរ​ខ្ញុំ​
6.​ ​ខ្ញុំ​ធុញ​ធប់​ណាស់ តើ​អាច​ទៅ​ក្រៅ​ជាមួយគ្នា​នា​ពេល​បន្តិច​ទៀត​បាន​ទេ​?
7.​ ​យើង​គ្រាន់តែ​ជា​មិត្តភក្តិ​នឹង​គ្នា ដូច្នេះ​រឿង​នេះ​មិនគួរណា​ជា​បញ្ហា​ឡើយ​
8.​ ​តើ​អ្នក​មាន​មិត្ត​ប្រុស​ហើយ​ឬ​នៅ​?
9.​ ​តើ​អ្នក​គិត​ថា​ខ្ញុំ​គឺ​ជា​ប្តី​ដ៏​ល្អ​ដែរ​ទេ​?
បើសិន​ជា​អ្នក​រៀបការ​រួច ចូរ​ចៀសវាង​នូវ​ទំនាក់ទំនង​ទាំងនេះ​ជាមួយ​ស្រី​ផ្សេង​ទៅ​។ ចូរ​បង្ហាញ​ការគោរព​ដល់​ការប្តេជ្ញាចិត្ត​ដែល​អ្នក​បាន​ធ្វើ​ជាមួយ​ប្រពន្ធ​ពិតប្រាកដ​របស់​អ្នកផង​។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com